Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ក្រុង​ប៉ោយប៉ែត៖ក​ម្លាំង​​កង​រាជ​អា​វុធ​ហត្ថក្រុង​​ប៉ោយ​ប៉ែតបាន​ប្រ​គល់​​ម៉ូ​តូ​​ម៉ាក​​ស្កូ​​ពីព​ណ៌​​សលាយ​​ផ្កា​ឈូកមួយ​គ្រឿង

ក្រុង​ប៉ោយប៉ែត ៖ ក​ម្លាំង​​កង​រាជ​អា​វុធ​ហត្ថ ក្រុង​​ប៉ោយ​ប៉ែត បាន​ប្រ​គល់​​ម៉ូ​តូ​​ម៉ាក​​ស្កូ​​ពី ព​ណ៌​​ស លាយ​​ផ្កា​ឈូក មួយ​គ្រឿង ជូន​​ម្ចាស់​​ដើម​​វិញ កាល​ពី​​រសៀល​​ថ្ងៃ​ទី​​៥ ខែ​ធ្នូ ឆ្នាំ​​២០​១៣​​ នេះ ប​ន្ទាប់​ពី​​ម៉ូ​តូ​​មួយ​គ្រឿង​​នេះ ត្រូវ​បាន​​ចោរ​លួច កាល​ពី​​យប់​ថ្ងៃទី​១ ខែធ្នូ  នៅ​ចំណុច​ផ្សារ​យួន ស្ថិតនៅ​ក្នុងភូមិ​ក្បាលស្ពាន​។​

​បន្ទាប់មក​ជនសង្ស័យ បាន​យក​ម៉ូតូ​នេះ មក​ប្លុង​ចោល នៅ​ម្តុំ​វត្ត​ថ្មី ស្ថិតក្នុង​ភូមិ​បា​លិ​លេ​យ្យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។ សមត្ថកិច្ច​បន្តទៀតថា ក្រោយពី​បានទទួល ពាក្យបណ្តឹង​ពី​ជនរងគ្រោះ សមត្ថកិច្ច​បាន​បើក​ការស្រាវជ្រាវ  រកឃើញ​ម៉ូតូ​មួយគ្រឿង​នេះ នៅវេលា​ម៉ោង ៦​ព្រឹក​ថ្ងៃទី​២ ខែធ្នូ  ហើយ​បាន​យកមក​រក្សាទុក នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ជា​បណ្តោះអាសន្ន រងចាំ​ស្រាវ​រក​ជនរងគ្រោះ ដែលជា​ម្ចាស់​មក​ទទួលយក​ទៅវិញ​។    

​លោក​វរសេនីយ៍ទោ ហម ម៉ុ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា ក្រោយពី​បាន​ស្រាវជ្រាវ រក​ការពិតហើយ​នោះ កម្លាំង​ជំនាញ​របស់លោក បានរៀបចំ​ប្រគល់​ម៉ូតូ​មួយគ្រឿង​នេះ ឲ្យ​ទៅ​ម្ចាស់​គេ​វិញ ដែលមាន​ឈ្មោះ រិ​ន ចាន់​រ៉ា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​-​ក្រុង​ប៉ោយប៉ែត នៅ​រសៀល​ថ្ងៃទី​៥ ខែធ្នូ នេះ​ផងដែរ ៕ ដោយ​ចិន្តា​

Wat 051214


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item