Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តតាកែវ៖អំ​ពើ​ហិ​ង្សា​​ប​ង្ក​​របួស​ស្នាមបាន​​កើត​ឡើង​​ក្នុង​​ម​ង្គល​ការរវា​ង​​ក្មេង​ស្ទាវ​​ពីរ​​ក្រុមដែល​​បាន​​វាយ​តប់​​គ្នាប​ណ្តា​ល​​ឲ្យ​​ជន​រង​គ្រោះ​​ម្ខាង​​ទៀតមាន​​គ្នា

​ខេត្តតាកែវ ៖ អំ​ពើ​ហិ​ង្សា​​ប​ង្ក​​របួស​ស្នាម បាន​​កើត​ឡើង​​ក្នុង​​ម​ង្គល​ការ រវា​ង​​ក្មេង​ស្ទាវ​​ពីរ​​ក្រុម ដែល​​បាន​​វាយ​តប់​​គ្នា ប​ណ្តា​ល​​ឲ្យ​​ជន​រង​គ្រោះ​​ម្ខាង​​ទៀត មាន​​គ្នា ៤​នាក់ ទ​ទួ​ល​រង​​របួស​​ជា​​ទម្ងន់​​ផង​ដែរ កាល​ពី​​យប់​​ថ្ងៃ​ទី​​៣ ខែ​ធ្នូ ឆ្នាំ​​២០១៣នៅ​ចំណុច​ភូមិ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ កាលពី​វេលា​ម៉ោង ២០​និង​៣០ នាទី នៅ​ចំណុច​ផ្ទះ​របស់ ឈ្មោះ យ៉ែម សូ​នី ហៅ​ដុំ ប្រពន្ធ​ឈ្មោះ ស៊យ សំអឿន ហើយ​ជនដៃដល់​ទាំងនោះ បាន​រត់គេចខ្លួន​បាត់​អស់ បន្ទាប់ពី​បាន​ប្រព្រឹត្ត​ទៅលើ ជនរងគ្រោះ​រួចមក​នោះ​។

​ជនសង្ស័យ​ចំនួន ៨​នាក់ បាន​បង្ក​អំពើហិង្សា ហើយ​បន្ទាប់ពី​បាន ទទួល​ពាក្យបណ្តឹង នគរបាល​ស្រុក​បាទី បាន​ស្រាវជ្រាវ​រក​ជនដៃដល់ ដោយ​ឃាត់ខ្លួន​បាន ៤​នាក់ កាលពី​ព្រឹក​ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ​២០១៣ បញ្ជូន​ទៅកាន់ ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ដើម្បី​ចាត់ការ​បន្ត ។ ទាក់ទិន​ករណី​ខាងលើនេះ ប្រជាពលរដ្ឋ បាន​សំណូមពរ​ដល់​អស់លោក ក្មួយ​ស្ទាវៗ​បើ​បាននាំគ្នា សប្បាយ​ហើយ សូមមេត្តា​មានការ​អត់ធ្មត់ ចេះ​អត់អោន​ឲ្យ​គ្នា យើងទាំងអស់គ្នា​សុទ្ធតែ ជា​ខ្មែរ​ដូច​តែ​គ្នា​ទេ កុំ​វាយតប់​កាប់​ចាក់​គ្នា ដោយ​អមនុស្សធម៌​តទៅទៀត​៕

Wat 051221


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item