Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តព្រះវិហារ៖ប្រ​ជា​ពល​រដ្ឋ​​និង​​ម​ន្ត្រី​រា​ជ​ការ​​នៅ​​ស្រុក​​រវៀងបាន​​ឲ្យ​​ដឹង​ថាភាព​អ​នា​ធិប​តេយ្យ​​នៃ​​ការ​កាប់​​បំ​ផ្លាញ​​ព្រៃ​ឈើនិង​​ការ​ដឹក​ជ​ញ្ជូន​​ឈើ​​ខុស​ច្បាប់នៅ​លើ​​ទឹក​ដី​​ស្រុក​​រវៀ​ង

​ខេត្តព្រះវិហារ ៖ ប្រ​ជា​ពល​រដ្ឋ​​និង​​ម​ន្ត្រី​រា​ជ​ការ​​នៅ​​ស្រុក​​រវៀង បាន​​ឲ្យ​​ដឹង​ថា ភាព​អ​នា​ធិប​តេយ្យ​ ​នៃ​​ការ​កាប់​​បំ​ផ្លាញ​​ព្រៃ​ឈើ និង​​ការ​ដឹក​ជ​ញ្ជូន​​ឈើ​​ខុស​ច្បាប់ នៅ​លើ​​ទឹក​ដី​​ស្រុក​​រវៀ​ង កើត​ឡើង​​ដោយ​សារ​តែ​ ​ភ​រិ​យា​​ប​ន្ទាប់​​របស់​លោក ឯសារូ ជា​អភិបាលស្រុក​រវៀង ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ និង​បើក​សិប្បកម្ម​កែច្នៃ​ឈើ យ៉ាង​គគ្រឹគគគ្រេង​មិន​ក្រែង ញញើត​ពី​ច្បាប់ទម្លាប់ ឬ​ការ​រឹតបន្តឹង​របស់ រាជរដ្ឋាភិបាល​នោះទេ​។ ដូចដែល​មន្ត្រី​ស្អាតស្អំ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ក្រុម​ឈ្មួញ​ដែល​រកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ត្រូវតែ​ទំនាក់ទំនង​ជាមួយ​ភរិយា របស់លោក​អភិបាលស្រុក​រវៀង  ទើប​អ្វីៗ​អាច​ដំណើរការ​ដោយ​រលូន​ល្អ គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ទេ ប្រសិនបើ​អំពើ​ល្មើសច្បាប់​ទាំងនោះ​មាន​ភរិយា លោក​អភិបាលស្រុក​រវៀង ធ្វើជា​ខ្នងបង្អែក​។​

​សេចក្តីរាយការណ៍​ពី​ស្រុក​រវៀង បាន​ឲ្យ​ដឹងថា​ការកាប់ បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​នោះ និង​មានការ​ដឹកជញ្ជូន​តាម​អំពើ​ចិត្ត ពិសេស​ការបើក​សិប្បកម្ម កែច្នៃ​ឈើ​របស់​ឈ្មួញ​ធំៗ នៅ​ទូទាំង​ស្រុក​រវៀង ដើម្បី​ដឹកជញ្ជូន​យកមក លក់​នៅ​រាជធានី​ភ្នំពេញ គេ​មិនដែល​ឃើញ​លោក ឯ សារូ ហ៊ាន​ហើបមាត់ ម្តងណា​ឡើយ ។ ជាធម្មតា​លោក ឯ សារូ មិនបាន​ប្រើប្រាស់ មន្ត្រីរាជការ​នៅក្នុង សាលាស្រុក​រវៀង ឲ្យ​ចុះទៅ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ កាប់បំផ្លាញ​ព្រៃឈើ​ក៏ដូចជា ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ យ៉ាង​ពេញបន្ទុក​នោះទេ ដើម្បី​កុំ​ឲ្យ​បែក​រឿង ព្រោះ​គេ​ដឹងថា ភរិយា​របស់គាត់​ឈ្មោះ វ៉ាងទី កំពុង​បង្ក​ព្យុះភ្លៀង ប្រើ​អំណាច​របស់​ស្វាមី ដែលជា​អភិបាលស្រុក ទៅ​គាបសង្កត់​បំភិតបំភ័យ បំបាក់ស្មារតី​មន្ត្រី​តូចតាច នៅ​ទូទាំង​ស្រុក​រវៀង ហើយ​រឿងនេះ​លោក ឯ សារូ បានដឹង​យ៉ាងច្បាស់ ប៉ុន្តែ​គាត់​នៅតែ​ទុក​លទ្ធភាព ឲ្យ​ឈ្មោះ វ៉ាងទី ជា​ភរិយា​សំណព្វចិត្ត របស់គាត់​ធ្វើ​អ្វីៗ​តាមតែ​ទំនើងចិត្ត​។​

​សេចក្តីរាយការណ៍​បាន​បន្ថែមទៀតថា ស្ត្រី​ឈ្មោះ វ៉ាងទី បាន​ប្រើល្បិច​និង​មាន លិខិត​ប្រមូល​ទិញ​ឈើ យកមក​ឈូស រៀបចំ​ជា​គ្រឿង​សង់ផ្ទះ ហើយ​គេ​អាច​មើល​ពី​ក្រៅ ឃើញ​មាន​សភាព​ដូចជា ឈើ​គ្រឿងផ្ទះ ដែល​គេ​ទើប​រុះរើ​ដឹកជញ្ជូន យកទៅ​សាងសង់​នៅ​កន្លែង​ថ្មី ដើម្បី​បន្លំ​ភ្នែក​ប្រជាពលរដ្ឋ និង​ជាការ​បិទបាំង​ការរកស៊ី​ល្មើសច្បាប់​។ ឈើ​គ្រឿងផ្ទះ​ទាំងនោះ ត្រូវបាន​ស្ត្រី​ឈ្មោះ វ៉ាងទី ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ មួយចំនួន​ដឹកជញ្ជូន យកទៅលក់​យ៉ាង​អនាធិបតេយ្យ​បំផុត មិនដែល​មាន​នរណា ហ៊ាន​ក្អក​នោះទេ ទុក​ឱកាស​ឲ្យ​ស្ត្រី​ឈ្មោះ វ៉ាងទី ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​។ មានការ​រំលឹក​ទៀតថា ស្ត្រី​ឈ្មោះ វ៉ាងទី ពូកែ​លួង​ចិត្ត​លោក ឯ សារូ ដែលជា​អភិបាលស្រុក ហើយ​គេ​មិន​ច្បាស់​ទេ​ថា រឿង​ដែល​លោក ឯ សារូ លួចលាក់​យក​ស្ត្រី​ឈ្មោះ វ៉ាងទី មក​ធ្វើជា​ភរិយា​បន្ទាប់ បង្ក​ព្យុះភ្លៀង​នៅ​ទូទាំង​ស្រុករ​វៀង​បែបនេះ  ភរិយា​ដើម​របស់គាត់​បានដឹង​ឬក៏​យ៉ាងណា​នោះទេ​។​

​ប៉ុន្តែ​រឿង​ដែល​គួរ​ឲ្យ ខ្មាសអៀន​បំផុត​នោះ លោក ឯ សារូ មិនគួរ​បិទ​ភ្នែក ឲ្យ​មនុស្ស​ស្រី​មក​លូកលាន់​ការងាររដ្ឋបាល និង​ការបង្ក្រាប​បទល្មើស​នោះទេ ព្រោះ​ក្នុងនាម​ជា​អភិបាលស្រុក​រវៀង លោក ឯ សារូ មិនអាច​គេចផុត​ពី​ការ ទទួលខុសត្រូវ ឬ​ការស្តីបន្ទោស​ពី​ថ្នាក់លើ ពាក់ព័ន្ធ​នឹង​ភាពអនាធិបតេយ្យ នៃ​ការបើក​សិប្បកម្ម​កែច្នៃ​ឈើ គ្មាន​ច្បាប់ទម្លាប់ និង​ការដឹកជញ្ជូន​ឈើ​ខុស ច្បាប់​យ៉ាង​គគ្រឹកគគ្រេង​។ ប្រសិនបើ​លោក ឯ សារូ នៅតែ​មិន​ភ្ញាក់រលឹក អាច​នឹង​ធ្លាក់បុណ្យ ដោយសារតែ​មនុស្ស​ស្រី ព្រោះ​សម្តេច ហ៊ុន សែន ធ្លាប់បាន​ព្រមាន​ជារឿយៗ​ថា មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ ត្រូវតែ​គោរព​តួនាទី​ភារកិច្ច​របស់ខ្លួន ឲ្យ​បាន​ត្រឹមត្រូវ និង​បញ្ឈប់​កុំ​ឲ្យ​មានការ​ជ្រៀតជ្រែក​កិច្ចការងារ​រដ្ឋ ពី​សំណាក់​ភរិយា ដែល​គេ​និយាយ​ភាសា​សាមញ្ញ​ថា កុំ​ឲ្យ​មនុស្ស​ស្រី​មក​ធ្វើការ សម្រេចចិត្ត​ឬ​ពាក់ព័ន្ធ ជាមួយ​ការងាររដ្ឋបាល​។

​លោក ឯ សារូ មិនដែល​ឈឺក្បាល​វិលមុខ ពី​សេចក្តីណែនាំ របស់​ថ្នាក់លើ​នោះទេ គឺ​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ នៅ​ទូទាំង​ស្រុក​រវៀង បាន​សំណូមពរ​ឲ្យ​លោក អ៊ុំ មា​រ៉ា អភិបាលខេត្ត​ព្រះវិហារ មេត្តា​ពិនិត្យមើល​បញ្ហា អស់​ទាំងនេះ​ឡើងវិញ​ផង មិនគួរ​បណ្តែតបណ្តោយ ឲ្យ​ស្ត្រី​ឈ្មោះ វ៉ាងទី យក​ឥទ្ធិពល​របស់លោក ឯ សារូ ទៅប្រើ​ប្រាស់​ធ្វើ​អ្វីៗ តាមតែ​អំពើ​ចិត្ត​នោះទេ​។ យ៉ាងណាក៏ដោយ ភាពអនាធិបតេយ្យ នៃ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ ជាពិសេស​ទីតាំង​កែច្នៃ​ឈើ រាប់សិប​កន្លែង​នៅ​ទូទាំង​ស្រុក​រវៀង ផ្តើមចេញពី​ភាព​អសកម្ម​របស់លោក ឯ សារូ ក្នុងនាម​ជា​ប្រធាន គណៈបញ្ជាការ​ឯកភាព​ស្រុក​រវៀង មិន​ហ៊ាន​ចេញ​បញ្ជា​ឲ្យ បង្ក្រាប​បទល្មើស​ទាំងនេះ ព្រោះតែ​ភរិយា​បន្ទាប់​របស់គាត់​ឈ្មោះ វ៉ាងទី ជា​អ្នក​ចេញមុខ​កាង បទល្មើស​តាម​គ្រប់​រូបភាព​តែម្តង​៕

Wat 051225


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item