Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖ករ​ណី​​ដែល​​លោកកែ​តស៊ី​​វិ​នីប្រ​ធាន​​ផ្សារ​​ដើម​​គប្រ​ព្រឹត្ត​​អំ​ពើ​ពុក​រលួយជា​​យូរ​​មក​ហើយ​​នោះ​

​រាជធានី​ភ្នំពេញ ៖ ករ​ណី​​ដែល​​លោក កែ​ត ស៊ី​​វិ​នី ប្រ​ធាន​​ផ្សារ​​ដើម​​គ ប្រ​ព្រឹត្ត​​អំ​ពើ​ពុក​រលួយ ជា​​យូរ​​មក​ហើយ​​នោះ​ ​ត្រូវ​បាន​​បុគ្គ​លិក និង​​ស​ន្តិ​សុខ​​ក្រោម​​ឱ​វាទ នាំ​គ្នា​លាត​ត្រ​ដាង​​ជា​​សា​ធារ​ណៈ ដោយ​​អំ​ពាវ​នាវ​​ឱ្យ​​លោក ឯក ឃុន​​ជឿន អភិ​បាល​ខណ្ឌ​ទួលគោក ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ហើយ​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ក៏ត្រូវ​ក្រឡេកមើល អំពើពុករលួយ​របស់​លោក កែ​ត ស៊ី​វិ​នី ផងដែរ ព្រោះ​គាត់​បាន​កេងប្រវ័ញ្ច លើ​កម្លាំង​ញើស​ឈាម របស់​បុគ្គលិក និង​ក្រុម​សន្តិសុខ ផ្សារ​ដើម​គ​តាម​អំពើ​ចិត្តជា​យូរ​មកហើយ តាមរយៈ​ការ​កិបកេង​ប្រាក់ រាប់សិប​លាន​រៀល ដែល​ប្រមូលបាន ពី​ក្រុមអាជីវករ​លក់ដូរ តាមផ្លូវ​លេខ​៣៣៦ ខាងជើង​ផ្សារ​និង​ក្រោម​ដើម​ក្ងោក យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។

​ក្រុម​បុគ្គលិក​និង​សន្តិសុខ​ផ្សារ​ដើម​គ បាន​បញ្ជាក់ថា ពួកគេ​ទទួលបាន​ប្រាក់ខែ​ប្រមាណ ៧​ម៉ឺន​រៀល ទៅ ២៥​ម៉ឺន​រៀល ប៉ុន្តែ​ប្រធាន​ផ្សារ​បានធ្វើ​របាយការណ៍​ទៅ​ថ្នាក់លើ​ថា ពួកគេ​ទទួលបាន​ប្រាក់ខែ​ពី ៣០​ម៉ឺន​រៀល​ដល់ ៤៥​ម៉ឺន​រៀល​។ បុគ្គលិក​និង​សន្តិសុខ​ផ្សារ​ដើម​គ បាន​ត្អូញត្អែរថា លោក កែ​ត ស៊ី​វិ​នី ប្រព្រឹត្ត​អំពើពុករលួយ​តាម​គ្រប់​រូបភាព ហើយ​បាន​យកឈ្មោះ មន្ត្រីជាន់ខ្ពស់​នៅ​សាលា​រាជធានី​ភ្នំពេញ មក​គំរាមកំហែង ដើម្បី​កុំឱ្យ​ពួកគេ​ធ្វើ​ការតវ៉ា​។ ទោះជា​យ៉ាងណា​ឥឡូវ​រឿងអាស្រូវ​នេះ កំពុង​បែកធ្លាយ ព្រោះ​លោក កែ​ត ស៊ី​វិ​នី បាន​កេងប្រវ័ញ្ច​លើ​បុគ្គលិក និង​ក្រុម​សន្តិសុខ កាន់តែខ្លាំង​ឡើងៗ ដើម្បី​ប្រមូល​លុយ​យកទៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន យ៉ាង​ក្រអឺតក្រទម​។ មិនតែប៉ុណ្ណោះ​លោក កែ​ត ស៊ី​វិ​នី បាន​ប្រើ​ពាក្យសំដី​អសីលធម៌ មកលើ​បុគ្គលិក​និង​សន្តិសុខ ស្រេច​តែ​អំពើ​ចិត្ត ហើយ​ខ្លួនឯង​ផ្ទាល់​អង្គុយ តែ​ក្នុង​ស្នាក់ការ​ដើម្បី​ប្រមូល​លុយ តាមរបៀប​ពុករលួយ​សព្វបែបយ៉ាង​។​
 
​សន្តិសុខ​និង​បុគ្គលិក​ផ្សារ​ដើម​គ ជាច្រើន​នាក់​បានឱ្យដឹងថា ការណែនាំ របស់​អភិបាលខណ្ឌ​ទួលគោក  គឺ​បាន​តម្រូវឱ្យ​ប្រធាន​ផ្សារ បើកប្រាក់​ខែ​ដល់​ពួកគេ ក្នុង​ចំនួន​ពី ៣០​ម៉ឺន​ទៅ​៤០ ម៉ឺន​រៀល ប៉ុន្តែ​ជាក់ស្តែង​គឺ​ពួកគេ ទទួលបាន​ត្រឹមតែ ៧​ម៉ឺន​ទៅ​១០ ម៉ឺន​រៀល​ប៉ុណ្ណោះ​។ ឈ្មោះ​បុគ្គលិក​ដែល​ទទួលបាន ប្រាក់ខែ​ត្រឹមតែ ៧​ម៉ឺន​រៀល​ត្រូវ​លោក កែ​ត ស៊ី​វិ​នី សរសេរ​ក្នុង​របាយការណ៍​ថា ៣០​ម៉ឺន​រៀល​ចំណែក​អនុប្រធាន ក្រុម​សន្តិសុខ​ដែល​ទទួលបាន​ប្រាក់ខែ​ត្រឹម ១០ ម៉ឺន​រៀល​គេ​សរ​សេរ ក្នុង​របាយការណ៍​ថា ៣៥​ម៉ឺន​រៀល​។ ចំណែក​ប្រធាន សន្តិសុខ​និង​អនុប្រធាន​មួយចំនួន ដែល​ទទួលបាន​ប្រាក់ខែ​ត្រឹម ១៥​ម៉ឺន​រៀល គេ​សរសេរ​ក្នុង​របាយ​ការណ៍​ដាក់ថា ៤០​ម៉ឺន​រៀល​ដែល​បញ្ហា​នេះ គឺជា​របៀប​កេងប្រវ័ញ្ច​យ៉ាងច្បាស់​ក្រឡែត មិនអាច​បិទបាំង​បានទេ​។​
 
​មានការ​បញ្ជាក់​ផងដែរ​ថា ក្នុង​មួយខែ​ចំណូល​របស់​ផ្សារ​ដើម​គ ដែល​បានមកពី​ការ ដើរ​ទាត់​កញ្ច្រែង​អាជីវករ គឺមាន​ប្រមាណ​ជិត ៤០​លាន​រៀល ដែល​ប្រធាន​ផ្សារ​កេងប្រវ័ញ្ច យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។ ជាងនេះទៅទៀត​នៅមាន ការ​កាត់​ចិញ្ចើមផ្លូវ ឱ្យ​អាជីវករ​ធ្វើជា​កន្លែង​លក់ដូរ និង​យក​ធ្វើ​តូប​ជាង ២០​ជាប់​នឹង​របង មហោស្រព​ចេនឡា ហើយ​អាជីវករ​ទាំងនោះ ត្រូវ​បង់​ក្នុង​មួយឆ្នាំ ៥០០​ដុល្លារ ដោយ​មិន​គិតពី​ភាស៊ី និង​អនាម័យ​នៅឡើយ​ទេ​។ អាច​និយាយបានថា ក្នុងតួនាទី​ជា​ប្រធាន​ផ្សារ​ដើម​គ គឺ​លោក កែ​ត ស៊ី​វិ​នី កេងប្រវ័ញ្ច​លើ​កម្លាំង​ញើស​ឈាម បុគ្គលិក​និង​សន្តិសុខ​ផ្សារ ស្រេច​តែ​អំពើ​ចិត្ត ហើយ​លោក កែ​ត ស៊ី​វិ​នី បាន​យកឈ្មោះ​មន្ត្រីជាន់ខ្ពស់ សាលា​រាជធានី​ភ្នំពេញ​មក​ធ្វើជា​ខែល ដើម្បី​បិទបាំង​អំពើអាក្រក់​របស់ខ្លួន​។
 
​បុគ្គលិក​និង​សន្តិសុខ​ផ្សារ​ដើម​គ បាន​អំពាវនាវ​ទៅ​សាលា​រាជធានី​ភ្នំពេញ ឱ្យជួយ​អន្តរាគមន៍​ទៅ​ប្រធាន​ផ្សារ​ដើម​គ ធ្វើយ៉ាងណា​ឱ្យ​ពួកគេ បានទទួល​ប្រាក់ខែ ដូច​មាននៅ​ក្នុង​សេចក្តីណែនាំ របស់​សាលាខណ្ឌ​ទួលគោក​។ ជាមួយគ្នានេះ លោក​អភិបាល​ខណ្ឌទួលគោក ក៏ដូចជា​លោក​អភិបាល​រាជធានី​ភ្នំពេញ មិនគួរ​បណ្តោ​យ​ឱ្យ​លោក កែ​ត ស៊ី​វិ​នី  ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​ទេ ព្រោះ​អំពើពុករលួយ​របស់​ប្រធាន​ផ្សារ បានធ្វើឱ្យ​បុគ្គលិក និង​សន្តិសុខ​ក្រោម​ឱវាទ ទទួលរង​នូវ​ទុក្ខ​លំបាក គ្មាន​ទីបញ្ចប់​។ ម្យ៉ាងទៀត​ចំណូល ដែល​បានមកពី​ការជួល​តូប ឬ​លក់​តូប​មួយចំនួន ត្រូវបាន​លោក កែ​ត ស៊ី​វិ​នី កេងប្រវ័ញ្ច​យកទៅ​ធ្វើជា ផល​ប្រយោ​ជន៍​​ផ្ទាល់ខ្លួន ដោយ​គ្មាន​ខ្លាចក្រែង អ្វី​ទាំងអស់​។ បើ​ប្រៀបធៀប​ជាមួយ​ប្រធាន​ផ្សារ​ដើម​គ កាលពីមុន​គឺ​ខុសគ្នា​ដូច​មេឃ​និង​ដី ព្រោះ​ប្រធាន​ផ្សារ​មុន ចេះ​ស្គា​ល់ពី​ទុក្ខលំបាក​របស់​បុគ្គលិក និង​សន្តិសុខ​ក្រោម​ឱវាទ​ខ្លះៗ មិន​កេងប្រវ័ញ្ច ស្រេច​តែ​អំពើ​ចិត្ត​ឡើយ​៕
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item