Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
ខេត្ត​កំពង់ឆ្នាំង៖យុវ​ជន​​ម្នា​ក់​បាន​​បើក​​ម៉ូ​តូជែង​​រ៉ឺ​ម៉ក​​មួយ​គ្រឿងហើយ​​បាន​​ទាក់​​ដៃ​ច​ង្កូតដួល​​បោក​​នឹង​​ថ្នល់ហើយ​​គាប់​​ជួនមាន​​រ​ថ​យន្ត​​ធុន​​ធំ​​មួយ​គ្រឿង

ខេត្ត​កំពង់ឆ្នាំង ៖ យុវ​ជន​​ម្នា​ក់​បាន​​បើក​​ម៉ូ​តូ ជែង​​រ៉ឺ​ម៉ក​​មួយ​គ្រឿង ហើយ​​បាន​​ទាក់​​ដៃ​ច​ង្កូត ដួល​​បោក​​នឹង​​ថ្នល់ ហើយ​​គាប់​​ជួន មាន​​រ​ថ​យន្ត​​ធុន​​ធំ​​មួយ​គ្រឿង មក​ដល់​​បើក​បុក​កិន​​បែក​ក្បាល ស្លាប់​​យ៉ាង​​អា​ណោ​ច​អា​ធ័ម​​បំ​ផុត កាល​ពី​​វេ​លា​​ម៉ោង ៦​​និង​៣០ នាទី​ព្រលប់​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៣ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ ៥៩​និង​៦០ លើផ្លូវ​ជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​អូររូង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា យុវជន​រងគ្រោះ​មានឈ្មោះ អ៊ឹម រ៉​នី អាយុ ២២​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ខ្ទុ​ម ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បាន​បើក​ម៉ូតូ​ម៉ាក ស្មាស់ ពណ៌​ខ្មៅ អត់​ស្លាក​លេខ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ ជនរងគ្រោះ​បាន​បើក​ជែង រ៉ឺម៉ក​មួយគ្រឿង ដែល​ដឹក​កម្មករ​រោងចក្រ ក្នុងស្ថានភាព​គ្រោះថ្នាក់ ក៏​ទាក់​ដៃចង្កូត​ជាមួយ​រ៉ឺម៉ក ហើយ​ដួល​នៅ​កណ្តាល​ថ្នល់​។​

​ខណៈនោះ​មាន​រថយន្ត​ធំ មួយគ្រឿង​មិន​ស្គាល់​ម៉ាក បើកបរ​ក្នុងទិសដៅ​ច្រាស​គ្នា ចាប់​ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​ទៅ​កិន​ចំក្បាល ផ្ទុះ​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​តែម្តង​។ ក្រោយពេល​កើតហេតុ រថយន្ត​បង្ក​បាន​បើក​រត់គេច​បាត់ស្រមោល រីឯ​សព​យុវជន​រងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ ក្រុមគ្រួសារ​យក ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ក្រោម​សម្រែក​ទួញ​សោក គួរ​ឲ្យ​អាណិតអាសូរ​បំផុត​៕
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item