ក្រុងវ៉ាស៊ីនតោន ៖ លោក បារ៉ាក់ អូបាម៉ា ប្រធានាធីបតីអាមេរិក បាននិយាយថា លោកមិនត្រូវបានអនុញ្ញាត ឲ្យប្រើទូរស័ព្ទ iPhone ដែលមានកម្មវិធីដ៏ទំនើប និងមានសារប្រយោជន៍នោះទេ ដោយសារមានការព្រួយបារម្ភ អំពីបញ្ហាសន្តិសុខប៉ុន្តែសម្រាប់កូនៗ របស់លោក អូបាម៉ា បានចំណាយពេល យ៉ាងយូរជាមួយ ទូរស័ព្ទដៃដ៏ទំនើបរបស់ពួកគេ ។
ដោយបានពន្យល់ពីមូលហេតុ នៃបញ្ហាសន្តិសុខដែលជា រឿងសំខាន់បំផុតនោះ នៅពេលខ្លះគេឃើញ លោក បារ៉ាក់ អូបាម៉ា ប្រើប្រាស់ទូរស័ព្ទម៉ាក Blackberry។ លោក បារ៉ាក់ អូបាម៉ា បាននិយាយទៅកាន់ ក្រុមយុវជនអំពីច្បាប់ស្តីពី សេវាកម្មសុខភាព នៅសេតវិមាន ថា “ ខ្ញុំមិនត្រូវបានអនុញ្ញាត ឲ្យប្រើទូរស័ព្ទ iPhone ទេ ដោយសារតែហេតុផលសន្តិសុខ ”។
លោកបានបន្ថែមថា កូនស្រីរបស់លោក គឺនាង Sasha និង Malia ប្រើប្រាស់ទូរ័ព្ទ iPhone ហើយចំណាយពេលច្រើន ទៅលើទូរស័ព្ទiPhone ។ យ៉ាងណាក៏ដោយ បើតាមក្រុមអ្នកបច្ចេកវិទ្យា ទូរស័ព្ទ Blackberry មានប្រព័ន្ធការការពារ សន្តិសុខល្អប្រសើរជាង ហេតុនេះហើយ វានៅតែមានប្រជាប្រិយភាព សម្រាប់ប្រជាពលរដ្ឋ អាមេរិកាំង៕
Source from: watphnom-news.com























Loading...




Post a Comment