Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកណ្តាល៖ប្រ​ជា​ពល​រដ្ឋ​​បាន​​រអ៊ូ​រទាំនិង​​រិះ​គន់​​យ៉ាង​ខ្លាំង​​ទៅ​លើ​​​លោកខឹមវិ​​ចិ​​ត្រាប្រ​ធា​ន​​ន​គរ​បាល​​អ​ន្តោ​​ប្រ​វេ​​ស​ន៏ប្រ​ចាំ​​​​ច្រក​ទ្វារ​ព្រំ​ដែន

​ខេត្តកណ្តាល ៖ ប្រ​ជា​ពល​រដ្ឋ​​បាន​​រអ៊ូ​រទាំ និង​​រិះ​គន់​​យ៉ាង​ខ្លាំង​​ទៅ​លើ​​​លោក ខឹម វិ​​ចិ​​ត្រា ប្រ​ធា​ន​​ន​គរ​បាល​​អ​ន្តោ​​ប្រ​វេ​​ស​ន៏ ប្រ​ចាំ​​​​ច្រក​ទ្វារ​ព្រំ​ដែន ទ្វេ​ភា​គី​​ខ្នា​​តាំង​យូរ​ជ្រៃ​​ធំ ក្នុង​ការ​​ជំ​រិត​​ទារ​លុយ ពី​​ពួក​គាត់​​យ៉ាង​ច្រើន នៅ​ពេល​ដែល​​ពួក​គាត់​​ធ្វើ​ដំណើរ ឆ្លងកាត់​ព្រំដែន​ទៅ​ប្រទេស​វៀតណាម ដូចជា​​ទៅ​​ទិញ​​ទំ​និ​ញ​ប​ន្តិច​ប​ន្តួច យក​មក​ប្រើ​​ប្រាស់​​ប្រចាំ​គ្រួសារ តែងតែ​ជួប​ផល​លំបាក​យ៉ាងខ្លាំង ដោយ​សារ​តែ​​មន្ត្រី​ន​គរ​បាល អន្តោ​ប្រវេ​ស​ន៏​ប្រចាំ​ច្រក​នេះ កំណត់​ឲ្យ​អ្នកដំណើរ ចូល​បង់លុយ ទៅតាម​ការកំណត់ ក្នុង​ម្នាក់​ចាប់ពី ២​ម៉ឺន​ទៅ​៣​ម៉ឺន រៀល​ទើប​អាច​ឆ្លងដែន​បាន​។​

​ចំណែក​ប្រជាពលរដ្ឋ​ដែលមាន​ជំងឺ ត្រូវ​ឆ្លងកាត់​ព្រំដែន ទៅពិនិត្យ​ព្យាបាល នៅ​ប្រទេស​វៀតណាម គឺ​ត្រូវបាន​លោក ខឹម វិ​ចិ​ត្រា បង្ខំ​ឲ្យ​ពលរដ្ឋ​ទាំងនោះ បង់លុយ​ជូន​ពួកគេ​ជាមុនសិន ទើប​អនុញ្ញាតិ​ឲ្យ​ឆ្លងដែន ដោយ​កំណត់​ឲ្យ​បង់លុយ​ចាប់ពី ៣០​ម៉ឺន​ទៅ​៤០​ម៉ឺន​រៀល ជា​ថ្នូរ​នឹង​ការចេញ​លិខិតបញ្ជាក់ សម្រាប់​ការឆ្លង​ដែន​។ ប្រសិនបើ​ក្រុមគ្រួសារ​ក្រីក្រ មាន​ជំងឺ​មិនមាន​លុយ បង់​ឲ្យ​ពួកគេ​ទេនោះ គឺ​ពួកគេ​ចាប់​ឃាត់​ឬ​បង្កបញ្ហា មិន​ឲ្យ​ឆ្លងដែន ទៅ​ព្យាបាល​នៅ​ប្រទេស វៀតណាម​ជាដាច់ខាត ដោយ​ពួកគេ​រក​លេស​នេះ​គ្រប់បែបយ៉ាង ហើយ​ជូន​កាល កូនចៅ​លោក ខឹម វិ​ចិ​ត្រា ដេញ​ឲ្យ​ពលរដ្ឋ​ក្រីក្រ​ទាំងនោះ ឲ្យ​មក​ធ្វើលិខិត​ស្នាម ពី​ថ្នាក់លើ​ផងដែរ​។​

​ប្រជាពលរដ្ឋ​បាន​លើកឡើងថា លោក ខឹម វិ​ចិ​ត្រា ប្រធាន​នគរបាល អន្តោ​ប្រ​វេ​សន៍​​ប្រ​ចាំ ច្រក​ទ្វារ​ព្រំ​ដែន​​ខ្នា​​តាំង​យូរ​​ជ្រៃ​​ធំ​​នេះ បាន​បញ្ជា​ឲ្យ​មន្ត្រីនគរបាល អន្តោប្រវេសន៍​នៅក្រោម ការគ្រប់គ្រង​របស់ខ្លួន ត្រូវធ្វើ​ការត្រួតពិនិត្យ ចំពោះ​អ្នកធ្វើដំណើរ​ដែល​គ្មាន លិខិតស្នាម​ឆ្លងដែន ដោយ​ចាប់​ឃាត់ និង​បង្ខំ​ឲ្យ​ពួកគាត់​ចូល​បង់លុយ ។ ចំណែក​អ្នក​ដែល​ត្រឡប់ មកពី​ព្យាបាល​ជំងឺ​នៅ ប្រទេស​វៀតណាម​វិញ ក៏ត្រូវ​បង់លុយ​ចំនួន​ម្នាក់ ២០​ដុល្លារ​អាមេរិក​ផងដែរ ហើយ​បើតាម​គោលការណ៍ របស់​ថ្នាក់លើ​គឺ​មិន​អនុញ្ញាត ឲ្យ​មន្ត្រីនគរបាល​អន្តោប្រវេសន៍ ប្រចាំការ​តាម​ច្រកទ្វារព្រំដែន គាប​ជំរិត​ប្រជាពលរដ្ឋ​នោះទេ​។​

​យ៉ាងណាក៏ដោយ​លោក ខឹម វិ​ចិ​ត្រា បាន​អនុវត្ត​ផ្ទុយ​ពីបទ​បញ្ជា របស់​ថ្នាក់លើ​យ៉ាង​គឃ្លើន​បំផុត ពីព្រោះ​លោក ខឹម វិ​ចិ​ត្រា ធ្វើ​អ្វីៗ​គ្រប់បែបយ៉ាង ដើម្បី​តែ​ប្រ​យោជន៍​ផ្ទាល់ខ្លួន តែប៉ុណ្ណោះ​។ គួររំលឹកថា ក្រៅពី​ការ ប្រព្រឹត្ត​អំពើពុករលួយ​លើ​ការ គាប​ជំរិត​លុយ​ពី​អ្នកធ្វើដំណើរ ឆ្លងកាត់​ព្រំដែន​នោះ លោក ខឹម វិ​ចិ​ត្រា ក៏​បាន​​ចាត់តាំង​ឲ្យ​កូនចៅ ប្រុ​មូល​លុយ​តាមរបៀប​ពុករលួយ ជាពិសេស​គឺ​រថយន្ត​ដឹកជញ្ជូន​ទំនិញ គ្រប់​ប្រភេទ​ដែល​ត្រូវ​ឆ្លងកាត់​ព្រំដែន ដូចជា​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​តែម្តង​។ ជាក់ស្តែង​សកម្មភាព​ដឹកជញ្ជូន​ទំនិញ មួយចំនួន​ដែល​ជ្រក​ក្រោមរូបភាព ទំនិញ​បង់ពន្ធ​មិន​ប្រក្រតី ដែល​ត្រូវ​ដឹកជញ្ជូន​ឆ្លងកាត់ តាម​ច្រក​ទ្វារព្រំដែន ខ្នា​តាំងយូរ​ជ្រៃ​ធំ បាន​ដោយ​រលូន​នោះ គេ​សង្ស័យថា លោក ខឹម វិ​ចិ​ត្រា ពិតជា​ទទួលបាន ផល​ប្រ​យោ​ជ​ន៏​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។​

​ប្រជាពលរដ្ឋ​រស់នៅក្នុង ស្រុក​ស្អាង​និង​ស្រុក​កោះធំ បាន​សំណូមពរ​ដល់​លោក អ៊ា​វ ចំរើន ស្នង​ការ​​ន​គរ​បាល​​ខេត្ត​កណ្តាល មេត្តា​ចុះ​ពិនិត្យ​និង​ស្រាវជ្រាវ ពី​អំពើ​ពុករលួយ​របស់លោក ខឹម វិ​ចិ​ត្រា ឡើងវិញ​ផង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ ទៅលើ​ការកែទម្រង់ របស់​រាជរដ្ឋាភិបាល​។ ពាក់ព័ន្ធ​នឹង​បញ្ហា​ដែល​ប្រជា​ពលរដ្ឋ រិះគន់​ដូចខាងលើ​នេះ កាសែត​វត្តភ្នំ ព្យាយាម​ទំនាក់ទំនង ដើម្បី​សុំ​ការបំភ្លឺ​ពី​លោក ខឹម វិ​ចិ​ត្រា ក៏ប៉ុន្តែ​ពុំមាន​ប្រភព​ណា ទាក់ទង​បានឡើយ​៕ ដោយ ព្រះ​ច័ន្ទ​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item