Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០១៣​នេះ​ នៅ​ទីស្តីការក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ "PMTC"​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រីក្រសួង​ MPTC​ បាន​បញ្ជាក់​ថា​ ក្រសួង​ត្រូវ​អនុវត្តន៍​តាម​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​ ដូច​មាន​ចែង​នៅ​ក្នុង​ស្មារតី​លិខិត​លេខ​១៨៨៨​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ដើម្បី​ទប់ស្កាត់​ភាព​អនាធិបតេយ្យ​នៃ​ការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ទូរគមនាគមន៍​ និង​បង្កើន​ចំណូល​ថវិការដ្ឋ​ ពោល​គឺ​ត្រូវ​បន្ត​អនុវត្តន៍​ឲ្យ​បាន​ម៉ឺងម៉ាត់​ដាច់ខាត​នូវ​ប្រកាស​អន្តរក្រសួង​លេខ​២៣២​ សហ​វ​.​បទ​ ចុះ​ថ្ងៃ​ទី​០៧​ ខែធ្នូ​ ឆ្នាំ​២០០៩​ ស្តី​ពី​ការ​កំណត់​ថ្លៃ​អប្បបរមា​នៃ​សេវា​ទូរស័ព្ទ​ចល័ត​ អ​ចល័ត​ និង​ថ្លៃ​ត​ភ្ជាប់​បណ្តាញ​ ។​

​យោង​តាម​លិខិត​លេខ​១១១៧​សហ​វ​.​បទ​ ចុះ​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ "MPTC"​ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ "MEF"​ ដែល​បាន​ស្នើ​សុំ​អនុញ្ញាត​បន្ត​អនុវត្តន៍​សារាចរ​អន្តរក្រសួង​លេខ​១២៧៧​សហ​វ​.​បទ​ ចុះ​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០០៩​ ស្តី​ពី​វិធានការ​ទប់ស្កាត់​ភាព​ពុំ​ស្មោះត្រង់​នៃ​ការ​ប្រកួតប្រជែង​ក្នុង​វិស័យ​ទូរគមនាគមន៍​,​ បទបញ្ជា​របស់​រាជរដ្ឋាភិបាល​លេខ​០១​បប​ ចុះ​ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០០៩​ ស្តី​ពី​វិធានការ​បញ្ឈប់​បិទ​ខ្ទប់​កា​រត​ភ្ជាប់​បណ្តាញ​សេវា​ទូរស័ព្ទ​គ្នា​ទៅ​វិញ​ទៅ​មក​ រវាង​ប្រតិបត្តិ​ករ​ទូរស័ព្ទ​មួយ​ទៅ​ប្រតិបត្តិ​ករ​ទូរស័ព្ទ​មួយទៀត​ និង​ប្រកាស​អន្តរក្រសួង​លេខ​២៣២​សហ​វ​.​បទ​ ចុះ​ថ្ងៃ​ទី​០៧​ ខែធ្នូ​ ឆ្នាំ​២០០៩​ ស្តី​ពី​ការ​កំណត់​ថ្លៃ​អប្បបរមា​នៃ​សេវា​ទូរស័ព្ទ​ចល័ត​ អ​ចល័ត​ និង​ថ្លៃ​ត​ភ្ជាប់​បណ្តាញ​ ដែល​ទទួល​បាន​ចំណារ​ឯកភាព​ ចុះ​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​នោះ​ រាជរដ្ឋាភិបាល​បាន​សម្រេច​យល់ព្រម​តាម​សំណើ​របស់​ក្រសួង​ MPTC​ និង​ក្រសួង​ MEF​ ទាំងស្រុង​ ដោយ​ស្មារតី​លិខិត​លេខ​១៨៨៨​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​

​ការ​សម្រេច​ពង្រឹង​ការ​អនុ​វត្តបទ​ប្បញត្តិ​ធរមាន​ខាងលើ​តាម​សំណើ​របស់​ក្រសួង​ MPTC​ និង​ក្រសួង​ MEF​ នេះ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​លើក​ហេតុផល​ដូច​តទៅ​ ៖

១-​ក្រុមហ៊ុនទូរស័ព្ទ​ស្ទើរ​ទាំងអស់​បាន​គាំទ្រ​ និង​ទទួល​អនុវត្តន៍​តាម​ដូច​មាន​ឯកសារ​ជំនួយស្មារតី​ដែល​ក្រុមហ៊ុន​ចំនួន​៨​បាន​ចុះហត្ថលេខា​ ទល់​ក្រុមហ៊ុន​ចំនួន​១​ ។​

២-​បង្កើន​ចំណូល​ថវិការដ្ឋ​ ។​

៣-​ទប់ស្កាត់​ភាព​អនាធិបតេយ្យ​នៃ​ការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ទូរគមនាគមន៍​ ។​

​លើស​ពី​នេះ​ រាជរដ្ឋាភិបាល​បាន​សម្រេច​ប្រគល់​ភារកិច្ច​ជូន​បញ្ញត្តិ​ករ​ទូរគមនាគមន៍​កម្ពុជា​បន្ត​ការ​ពិភាក្សា​សម្របសម្រួល​ជាមួយ​បណ្តា​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ និង​ធ្វើការ​សិក្សា​បន្ថែម​បន្ត​ទៀត​ ដើម្បី​ពិនិត្យ​កែសម្រួល​ការ​កំណត់​ថ្លៃ​សេវា​ទូរស័ព្ទ​ចល័ត​ អ​ចល័ត​ និង​ថ្លៃ​ត​ភ្ជាប់​បណ្តាញ​រវាង​ប្រតិបត្តិ​ករ​ទូរស័ព្ទ​មួយ​ ទៅ​ប្រតិបត្តិ​ករ​ទូរស័ព្ទ​មួយទៀត​ក្នុង​ករណី​ចាំបាច់​ ដែល​អាច​ធ្វើ​ឲ្យ​ទីផ្សារ​ទូរគមនាគមន៍​នៅ​កម្ពុជា​មានការ​ប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា​ ផ្តល់​គុណភាព​សេវា​ខ្ពស់​ ថ្លៃ​ថោក​សមរម្យ​ និង​បង្កើន​ចំណូល​ថវិកាជាតិ​ ។​

​ចំណុច​សំខាន់ៗ​ចំនួន​៤​នៃ​ប្រកាស​អន្តរក្រសួង​លេខ​២៣២​សហ​វ​.​បទ​ ចុះ​ថ្ងៃ​ទី​០៧​ ខែធ្នូ​ ឆ្នាំ​២០០៩​ រវាង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ស្តី​អំពី​ការ​កំណត់​ថ្លៃ​អប្បបរមា​នៃ​សេវា​ទូរស័ព្ទ​ចល័ត​ អ​ចល័ត​ និង​ថ្លៃ​ត​ភ្ជាប់​បណ្តាញ​ គឺ​ ៖

១-​ការ​កំណត់​ថ្លៃ​អប្បបរមា​នៃ​សេវា​ទូរស័ព្ទ​ចល័ត​ហៅ​ក្នុង​បណ្តាញ​តែ​មួយ​ចំនួន​៤,៥​សេន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​នាទី​ "​ដោយ​ពុំ​ទាន់​គិត​អាករ​លើ​តម្លៃបន្ថែម​ និង​អាករ​ពិសេស​"​ ។​

២-​ការ​កំណត់​ថ្លៃ​សេវា​អប្បបរមា​ក្នុង​ការ​ហៅ​ឆ្លងកាត់​បណ្តាញ​ចំនួន​៥,៩៥​សេន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​នាទី​ "​ដោយ​ពុំ​ទាន់​គិត​អាករ​លើ​តម្លៃបន្ថែម​ និង​អាករ​ពិសេស​"​ ។​

៣-​ការ​គិត​តម្លៃ​សេវា​ជា​វិនាទី​ជំនួស​ការ​គិត​ជានា​ទី​ ។​

៤-​ការ​ទាក់ទាញ​អតិថិជន​ដោយ​រូបភាព​បញ្ចុះ​ថ្លៃ​ ការ​ផ្តល់​ជា​ប្រាក់​ ជានា​ទី​ ឬ​រូបភាព​ផ្សេងៗ​ទៀត​តាម​រយៈ​ការ​ឃោសនា​ពាណិជ្ជកម្ម​នៃប្រតិបត្តិ​ករ​ទាំងអស់​ ត្រូវ​មានការ​អនុញ្ញាត​ជា​មុន​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ខ្លឹមសារ​និង​រូបភាព​នៃ​ការ​ឃោសនា​ពាណិជ្ជកម្ម​នីមួយៗ​តាម​គ្រប់​បណ្តាញឃោសនា​ គ្រប់​ទី​សាធារណៈ​មិន​ត្រូវ​លើស​ពី​រយៈពេល​៣០​ថ្ងៃ​ គិត​ចាប់ពី​ថ្ងៃ​ទទួល​បានការ​អនុញ្ញាត​ពី​ក្រសួង​ និង​ការ​ឃោសនា​ពាណិជ្ជកម្ម​អំពី​ថ្លៃ​ត​ភ្ជាប់​ទូរស័ព្ទ​ចល័ត​ក្នុង​បណ្តាញ​តែ​មួយ​ មិន​ត្រូវ​ទាប​ជាង​៥០%​នៃ​ថ្លៃ​សេវា​អប្បបរមា​ចំនួន​៤,៥​សេន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​នាទី​ ។​

​មន្ត្រីជាន់ខ្ពស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ បាន​លើក​ឡើង​ថា​ ប្រកាស​អន្តរក្រសួង​លេខ​២៣២​នេះ​ រៀបចំ​ឡើង​ដោយ​បាន​ស្រាវជ្រាវ​ សិក្សា​ និង​វិភាគ​យ៉ាង​ល្អិតល្អន់​លើ​មូលដ្ឋាន​ដូច​តទៅ​ ៖

១-​ប្រកាស​របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​លេខ​២៥៩​បទ​.​ប្រក​ ចុះ​ថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០០៣​ ស្តី​ពី​កា​រត​ភ្ជាប់​រវាង​បណ្តាញទូរស័ព្ទ​ ។​

២-​សារាចរ​អន្តរក្រសួង​លេខ​១២៧៧​សហ​វ​.​បទ​ ចុះ​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០០៩​ រវាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ស្តី​អំពី​វិធានការ​ទប់ស្កាត់​ភាព​ពុំ​ស្មោះត្រង់​នៃ​ការ​ប្រកួតប្រជែង​ក្នុង​វិស័យ​ទូរគមនាគមន៍​ ។​

៣-​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​លេខ​០១​បប​ ចុះ​ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០០៩​ ស្តី​ពី​វិធានការ​បញ្ឈប់​ការ​បិទ​ខ្ទប់​ការ​ភ្ជាប់​បណ្តាញ​សេវា​ទូរស័ព្ទ​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​ប្រតិបត្តិ​ករ​ទូរស័ព្ទ​មួយ​ទៅ​ទូរស័ព្ទ​មួយទៀត​ ។​

៤-​ឯកសារ​របស់​សហភាព​ទូរគមនាគមន៍​អន្តរជាតិ​ "ITU"​ និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ "WTO"​ ។​

៥-​ស្មារតី​នៃ​ការពិគ្រោះ​យោបល់​ជាមួយ​ជំនាញការ​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី​ "ADB"​ ។​

៦-​ឯកសារ​ថ្លៃដើម​លម្អិត​ "Cost​ based"​ ដែល​ផ្តល់​ដោយ​ប្រតិបត្តិ​ករ​ ។​

៧-​ការ​សិក្សា​ប្រៀបធៀប​ជាមួយ​ថ្លៃ​សេ​វាត​ភ្ជាប់​ទូរស័ព្ទ​ដែល​កំពុង​អនុវត្ត​នៅ​ប្រទេស​ជិតខាង​ក្នុង​តំបន់​ ៕​

Prak-Sokhon-23 Prak-Sokhon-22


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item