កូរ៉េខាងត្បូង ៖ តាមប្រភពព័ត៌មានកម្សាន្តនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣ បានចុះផ្សាយថា នាង Park Shin Hye ជាតារាសម្តែងកូរ៉េខាងត្បូង មានភាពភ័យស្លន់ស្លោ ពេលលោក Lee Min Ho ថើបយ៉ាងងប់ងល់ក្នុងឈុតមួយ ដែលធ្វើឲ្យនាងព្រឺឆ្អងខ្នង ហើយក្រៅពីឈុត ថើបងប់ងល់ពេកនាង Park Shin Hye បាននិយាយថា ខ្ញុំមានការខ្មាស់អៀនបន្តិច នៅពេលដែលលោក Lee Min Ho បញ្ចេញសកម្មភាពថើបនាង។
កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ កន្លងទៅ នាង Park Shin Hye បានចូលរួម ក្នុងសន្និសីទសារព័ត៌មានមួយ ដែលប្រារព្ធឡើងនៅភោជនីយដ្ឋាន នៅក្នុងតំបន់ Shinsa-dong ទីក្រុងសេអ៊ូល បានបង្ហាញឲ្យដឹងពី ភាពរំភើបនិងគួរឲ្យ ចាប់អារម្មណ៍ខ្លាំងណាស់ សម្រាប់ឈុតថើប ក្នុងខ្សែភាពយន្តនេះ ពេលដាក់បញ្ចាំង ហើយនៅពេលបញ្ចប់ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីទស្សនិកជន៕
Source from: watphnom-news.com























Loading...




Post a Comment