Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តបន្ទាយមានជ័យ៖ស្ត្រី​​ចំ​ណាស់​​ម្នាក់​​​ត្រូវ​បា​ន​ប្តី​​​​ជិះ​​​ម៉ូ​តូឌុប​ចេញ​​ពី​មន្ទីរ​ពេទ្យ​​​ខេត្ត​​សៀម​រាបឆ្ពោះ​ទៅ​​ស្រុក​​ម៉ា​ឡៃខេត្ត​បន្ទា​យ​មាន​ជ័យក៏​​ជ្រុល​​ទៅ​បុក​​បាវ​ស្រូវ​​លើ​​គោ​យន្ត

​ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​​ចំ​ណាស់​​ម្នាក់​​​ត្រូវ​បា​ន​ប្តី​​​​ជិះ​​​ម៉ូ​តូ ឌុប​ចេញ​​ពី​មន្ទីរ​ពេទ្យ​ ​​ខេត្ត​​សៀម​រាប ឆ្ពោះ​ទៅ​​ស្រុក​​ម៉ា​ឡៃ ខេត្ត​បន្ទា​យ​មាន​ជ័យ ក៏​​ជ្រុល​​ទៅ​បុក​​បាវ​ស្រូវ​​លើ​​គោ​យន្ត ដែល​ចត​​នៅ​​ស្ងៀម​​មួយ​កន្លែង ប​ណ្តា​ល​​ឲ្យ​​ស្ត្រី​​រង​គ្រោះនិង​​ចៅ​​អា​យុ ៨​​ខែ​​ខ្ទាត​​ចេញ​ពី​​ម៉ូតូ ដួល​ទៅលើ​ផ្លូវជាតិ​លេខ​៥ ខណៈនោះ​រថយន្ត​កា​ម៉ាស់ ដឹកទំនិញ​បានមក​ដល់ ក៏​កិន​បែកក្បាល​ស្លាប់​ភ្លាមៗ​តែម្តង កាលពី​វេលា​ម៉ោង ១០​និង​៣០ នាទី​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ចំណុច​ភូមិ​សូរិយា​ថ្មី ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​ឯ​ចៅស្រី​ដែលមាន​អាយុ​៨ ខែ​នោះបាន​រួចផុត ពី​សេចក្តីស្លាប់ ។​

​ឈ្មោះ តេង​តាប់ អាយុ ៦១​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ​វេ​វ ស៊េរី​២០០២ ត្រូវជា​ប្តី​របស់​ស្ត្រី​រងគ្រោះ រស់នៅ​ភូមិ​ប្រសា​ទរាំង ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ប្រពន្ធ​របស់គាត់​ឈ្មោះ ឃុំ​វេ អាយុ ៥៥​ឆ្នាំ​។ មុនពេល​កើតហេតុ ទាំង ២​នាក់​ប្តី​ប្រពន្ធ បាន​ទៅយក​ចៅស្រី​ឈ្មោះ ធារ៉ា អាយុ ៨​ខែ​ចេញពី​មន្ទីរពេទ្យ ខេត្តសៀមរាប ដោយ​ស្ត្រី​ជា​ប្រពន្ធ​បី​ចៅ អង្គុយ​ពីក្រោយ​។

​លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ដៃចង្កូត​ម៉ូតូ បុក​ទាក់​បាវស្រូវ​លើ​គោយន្ត ដែល​នៅ​ស្ងៀម​បណ្តាល​ឲ្យ ជ្រុះ​ធ្លាក់​យាយ​និង ចៅ​ទៅលើ​ផ្លូវជាតិ ហើយក៏​ត្រូវ​រថយន្ត​កា​ម៉ាស់​សណ្តោង របស់​ក្រុមហ៊ុន​ប៉ា​ស៊ី​ហ្វិ​ច ពាក់​ស្លាក​លេខ ៥០០៧ ភព​៤ បើកបរ​ដោយ​ឈ្មោះ តុង បាន​បើក​កិន​ក្បាល​ស្ត្រី​រងគ្រោះ បណ្តាល​ឲ្យ​ស្លាប់​តែម្តង ហើយ​បុរស​ជា​ប្តី និង​ចៅស្រី សំណាងល្អ​អាច​រួចផុត ពី​សេចក្តីស្លាប់​៕

Wat 191217 Wat 191218


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item