Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តក្រចេះ៖កម្ម​ករ​​ចំ​ការ​កៅ​ស៊ូបាន​​ប្រ​ទះ​ឃើញសព​​ស្ត្រី​​វ័យ​ក្មេង​​ម្នាក់ ដេក​ស្លាប់​​ទាំង​​អា​ក្រាត​កាយ នៅ​​ខាង​ក្រោយ​​ភូមិក្នុង​​ស​ភាព​​ហើម​​ស្អុយ​រលួ​យ

​ខេត្តក្រចេះ ៖ កម្ម​ករ​​ចំ​ការ​កៅ​ស៊ូ បាន​​ប្រ​ទះ​ឃើញ សព​​ស្ត្រី​​វ័យ​ក្មេង​​ម្នាក់  ដេក​ស្លាប់​​ទាំង​​អា​ក្រាត​កាយ  នៅ​​ខាង​ក្រោយ​​ភូមិ ក្នុង​​ស​ភាព​​ហើម​​ស្អុយ​រលួ​យ ក្បែរ​​ផ្សា​​កា​៣ ក្នុង​ភូមិ​​គ្រ​ញូង​​សែន​​ជ័យ ឃុំ​​២​​ធ្នូ ស្រុក​​ស្នួល ខេត្ត​ក្រ​ចេះ កាល​ពី​​វេ​លា​​ម៉ោង ១០​និង​៣០ នាទី​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៣ ហើយ​សមត្ថកិច្ច​បា​នស​ង្ស័​យ​ថា ជា​ករណី​រំលោភ​សម្លាប់​។

​អ្នក​ភូ​មិ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​ពិធីជប់លៀង ឡើង​គេហដ្ឋាន​ថ្មី របស់​ប្រជាពលរដ្ឋ​ម្នាក់​ក្បែរ​ផ្សា​កា​៣ រហូតដល់​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៣ នេះ​ស្រាប់តែ​ក្រុមកម្មករ ចំការកៅស៊ូ​បាន​ប្រទះឃើញ សព​ស្ត្រី​ម្នាក់​ដេកស្លាប់ ដោយ​អាក្រាតកាយ នៅ​ខាងក្រោយ​ផ្ទះ ដែលមាន​ពិធីជប់លៀង​នេះ ចម្ងាយ​ប្រហែល ១០០​ម៉ែត្រ ទំនងជា​សព​ស្ត្រី​រងគ្រោះ បាន​ស្លាប់​ប្រហែល ២​ទៅ​៣ ថ្ងៃ​ហើយ ព្រោះ​សព​មាន​សភាព ហើម​ស្អុយ​។​

​យ៉ាងណាក៏ដោយ​សព​ស្ត្រី​រងគ្រោះ ត្រូវបាន​គេ​ស្គាល់​ថា មានឈ្មោះ ត្រេ​ន ស្រីអូន អាយុ ២៤​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ទឹកថ្លា ឃុំ​ទឹកថ្លា ស្រុក​ព្រៃវែង ខេត្តព្រៃវែង អាចជា​ករណី​រំលោភ​សម្លាប់ បំបាត់ភស្តុតាង​។ សមត្ថកិច្ច​បានធ្វើការ​ស្រាវជ្រាវ រកឃើញ​អត្តសញ្ញាណ របស់​ជនសង្ស័យ​ជា ឃាតករ​ដែល​សម្លាប់ ស្ត្រី​រងគ្រោះ​នោះ​ហើយ ព្រោះ​សមត្ថកិច្ច​រកឃើញ អត្តសញ្ញាណប័ណ្ណ របស់​ជនសង្ស័យ​ចំនួន ២​សន្លឹក​ព្រមទាំង​អត្តសញ្ញាណប័ណ្ណ របស់​ស្ត្រី​រងគ្រោះ​ផងដែរ​៕


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item