រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ និងមា្នក់ទៀតរងរបួសធ្ងន់ ខណៈដែលកំពុងបើកម៉ូតូ ក៏ត្រូវរថយន្តពាក់ស្លាកលេខរដ្ឋ បុកចំពីមុខយ៉ាងពេញទំហឹង កាលពីវេលាម៉ោង១២ យប់រំលងអធ្រាត ឈានចូលថៃ្ងទី១៩ ខែធ្នូ ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវ២៨៩ មុខប៉េអឹមផៃ្ទប្រទេស ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ហើយអ្នកបើករថយន្ត បានរត់បាត់ស្រមោល។
រថយន្តបង្កត្រូវបានប៉ូលិសអោយដឹងថា ជាប្រភេទរថយន្តម៉ាក ត្រាយតុន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ រដ្ឋ ២០ ២-០៣១៥ បានបើកបុកម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1M-0513 ឌុបគ្នា ២នាក់ បណ្តាលឲ្យម្នាក់បានស្លាប់ និងអ្នករួមដំណើរម្នាក់ទៀត រងរបួសធ្ងន់ ហើយក៏ត្រូវបានគេជួយសង្គ្រោះ ដោយដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាមៗផងដែរ។
មុនពេលកើតហេតុ គេសង្កេតឃើញបុរស ពីរនាក់ជិះម៉ូតូសង់កូរ៉េពណ៌ ក្រហម ឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវ២៨៩ ក្នុងទិសដៅពីជើងទៅត្បូង យ៉ាងលឿនវ៉ាជាមួយ រថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បណ្តាលឲ្យរេចង្កូត មកខាងឆ្វេងដៃ ហើយត្រូវរថយន្ត ពាក់ស្លាកលេខ រដ្ឋ ២០ ២-០៣១៥ ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសគ្នា បុកយ៉ាងពេញទំហឹង និងបានកិនម៉ូតូអូសជាង ៥ម៉ែត្រថែមទៀត៕
Source from: watphnom-news.com























Loading...




Post a Comment