Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ស្នង​ការ​​ខេត្ត​ស្ទឹង​ត្រែង មិន​ហ៊ាន​​ហើប​មាត់ រឿង​​ដែល​​លោក ស៊ុន នូ​​សិទ្ធ ប្រើ​​ស្បែក​​ជា​​នគរ​បាល ទៅ​​​ប្រ​មូល​​លុយ​​ពី​​ជំ​នួញ​​ឈើ​​ខុស​ច្បាប់​

​ខេត្តស្ទឹងត្រែង៖បច្ចុ​ប្បន្ន​នេះស​កម្ម​ភាព​​ដឹក​ជញ្ជូន​​ឈើទាំង​​តាម​​ផ្លូវ​ទឹកនិង​​តាម​​ផ្លូវ​គោក​​ឆ្លង​កាត់ទឹក​ដី​​ខេត្ត​ស្ទឹង​ត្រែងនៅ​តែ​​បន្ត​​កើត​មាន

​ខេត្តស្ទឹងត្រែង ៖ បច្ចុ​ប្បន្ន​នេះ ស​កម្ម​ភាព​​ដឹក​ជញ្ជូន​​ឈើ ទាំង​​តាម​​ផ្លូវ​ទឹក និង​​តាម​​ផ្លូវ​គោក​​ឆ្លង​កាត់ ទឹក​ដី​​ខេត្ត​ស្ទឹង​ត្រែង នៅ​តែ​​បន្ត​​កើត​មាន យ៉ាង​​គ​គ្រឹក​គ​គ្រេង គ្មាន​នរ​ណា​​អើ​ពើ​​បង្ក្រាប​​នោះ​ទេ ព្រោះ​​អ្នក​រក​ស៊ី​​ដឹក​ជញ្ជូន​​ឈើ ខុស​ច្បាប់​​ជា​ច្រើនសុទ្ធតែ​ជ្រក​ក្រោម​ស្បែក ជា​កម្លាំងប្រដាប់អាវុធ ដូចជា​លោក ស៊ុន នូ​សិទ្ធ មាន​ឋានៈ​ជា អនុប្រធាន​ការិយាល័យ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ខេត្តស្ទឹងត្រែង មិន​ត្រឹមតែ​សកម្ម ក្នុងការ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី ដឹកជញ្ជូន​ឈើ​ប៉ុណ្ណោះ​ទេ គឺ​គាត់​បាន​ក្លាយជា មេ​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណីត ក៏ដូចជា​ជួយ​សម្របសម្រួល ការដឹកជញ្ជូន​ឈើ របស់​ក្រុម​ឈ្មួញ គ្មាន​ក្រែង​ញញើត​ពី ច្បាប់ទម្លាប់​អ្វី​ឡើយ​។​
 
​លោក ស៊ុន នូ​សិទ្ធ ល្បីឈ្មោះ​ជា​យូរ​មកហើយ ក្នុងការ​កាង​ជំនួញ​ឈើ​ខុសច្បាប់ ឲ្យ​ឈ្មួញ​ទាំង​តូច​ទាំង​ធំ មិនដែល​មាន​ផល​រមាស់​អ្វី​ទេ ក៏​ព្រោះតែ​លោក ស៊ុន នូ​សិទ្ធ មាន​ទំនាក់ទំនង​ល្អ ជាមួយ​ជំនាញ រដ្ឋបាល​ព្រៃឈើ របស់លោក អ៊ីវ ឯក​សាវ​ត្តី ហើយ​ជា​ញឹកញាប់ ឈ្មួញ​ធំៗ​បាន​ពឹង​អាស្រ័យ ឲ្យ​លោក ស៊ុន នូ​សិទ្ធ ជួយ​កាង​ក្បួន​ឡាន ដឹកជញ្ជូន​ឈើ របស់​ពួកគេ ឆ្លងកាត់​ទឹកដី ខេត្តស្ទឹងត្រែង ។ ក្នុងនាម​ជា​អ្នក​រត់ការ ឲ្យ​ក្រុម​ឈ្មួញ​រកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់ លោក ស៊ុន នូ​សិទ្ធ បាន​ប្រើ​អំណាច និង​ស្បែក​ជា​នគរបាល​សេដ្ឋកិច្ច ក្នុងការ​បែងចែក​ផលប្រយោជន៍ ឲ្យ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​តាម​ដងផ្លូវ ច្រើន​ស្អេកស្កះ ហើយ​មន្ត្រី​មួយចំនួន ចេះតែមាន​ការយោគយល់ ក្នុងនាម​ជា​កងកម្លាំង ប្រដាប់អាវុធ​ដូចគ្នា​។​
 
​ប្រភព​ចំណូល​របស់លោក ស៊ុន នូ​សិទ្ធ មាន​ច្រើនណាស់ ដូចជា​ការចាត់តាំង​មន្ត្រីនគរបាល ក្រោម​ឱវាទ​ឲ្យ​ចុះ​ដាក់ ប៉ុស្តិ៍​ជជុះ​យ៉ាង​ប្រសេចប្រសាច តាម​ដងផ្លូវ​ប្រមូល​លុយ​ពី​ឡាន ដឹកជញ្ជូន​ឈើ​ខុសច្បាប់ យកលុយ​ច្រក​ហោប៉ៅ ហើយ​សម្រាប់​ការជួយ​សម្របសម្រួលរ​ត់​ការ ឲ្យ​ក្រុម​ឈ្មួញ​ធំៗ ដឹកជញ្ជូន​ឈើ​ឆ្លងកាត់ ខេត្តស្ទឹងត្រែង បាន​ដោយ​រលូន​ល្អ គ្មាន​ឧបសគ្គ​ក៏​លោក ស៊ុន នូ​សិទ្ធ ទទួលបាន​ផលប្រយោជន៍ ច្រើនជាង​ថ្នាក់លើ របស់គាត់​ទៅទៀត​។ នេះ​មិនទាន់​គិតដល់ ករណី​ដែល​លោក ស៊ុន នូ​សិទ្ធ រកស៊ី​ដឹកជញ្ជូន​ឈើ ខុសច្បាប់​ផ្ទាល់ខ្លួន នៅឡើយ​ទេ ព្រោះ​រៀងរាល់ថ្ងៃ គេ​សង្កេតឃើញ​លោក ស៊ុន នូ​សិទ្ធ មាន​វត្តមាន​បើករថយន្ត នាំមុខ​ឡាន​ដឹកឈើ​ម្តងៗ ៥​ទៅ​១០ គ្រឿង មកពី​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ឆ្លងតាម​សាឡាង ចូលក្នុង​ខេត្តស្ទឹងត្រែង​។​
 
​រំលឹក​ដល់​សកម្មភាព នៃ​រថយន្ត​ទំនើប​ម៉ាក​ធុន​ត្រា ពណ៌​ខ្មៅ ដែល​ដឹកជញ្ជូន​ឈើ​ចូល​ខេត្តស្ទឹងត្រែង រៀងរាល់​យប់​ថ្ងៃ គឺ​លោក ស៊ុន នូ​សិទ្ធ ចេញមុខ​រត់ការ គ្មាន​លស់​ជើង​ណាមួយ​ឡើយ ហើយ​នៅពេល ក្រុមអ្នកកាសែត​មួយចំនួន សួរនាំ​ពី​សកម្មភាព ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ជាប់​ជាប្រចាំ​លោក ស៊ុន នូ​សិទ្ធ តែងតែ​ដើរ​អួតអាង​ថា គាត់​ដឹកឈើ​យកទៅ​ឲ្យ មេ​សង់ផ្ទះ​។ គេ​មិន​ច្បាស់​ទេ​ថា តើ​ថ្នាក់លើ​របស់លោក ស៊ុន នូ​សិទ្ធ ត្រូវ​ប្រើ​ឈើ​សង់ផ្ទះ ប៉ុន្មាន​រយ​ម៉ែត្រគូប​នោះទេ ព្រោះ​រាប់​ឆ្នាំ​មកហើយ​ដែល ស៊ុន នូ​សិទ្ធ ដឹកជញ្ជូន​ឈើ យ៉ាង​អនាធិបតេយ្យ មិនដែល​មាន​នរណា ហ៊ាន​ប៉ះពាល់ ជាពិសេស​ការប្រើ​ស្បែក​ជា នគរបាល​សេដ្ឋកិច្ច ប្រមូល​លុយ​ពី​រកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់ គេ​មិនដែល​ឃើញ​លោក ម៉ៅ តារា ជា​ស្នងការ​នគរបាល ខេត្តស្ទឹងត្រែង ឮមាត់ឮក​ម្តងណា​ឡើយ​៕

Wat Mao Dara
​    ​    ​    ​

 


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item