Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ប្តី​ប្រមឹក​យក​ដំបង​និង​កាំបិត វាយ​សំពង​ប្រពន្ធ​និង​គំរាម​សម្លាប់ ដោយសារ​ភ្លើង​ប្រចណ្ឌ​

​ខេត្តបន្ទាយមានជ័យ៖ជន​​ប្រ​មឹក​​ស្រ​វឹង​ខួប​​ម្នាក់ប​ន្ទាប់​ពី​​ផឹក​ស្រា​​ស្រ​វឹងបាន​​យក​​ដំ​បង​​វាយ​​កូន​​យ៉ាង​​សា​ហាវមិន​​អស់​ចិត្ត​​ទាញ​​កាំ​បិតយក​ទៅ​​អារ​ស​ក់​​ប្រ​ពន្ធ​​ដាច់​ខ្ទេច

ខេត្តបន្ទាយមានជ័យ ៖ ជន​​ប្រ​មឹក​​ស្រ​វឹង​ខួប​​ម្នាក់ ប​ន្ទាប់​ពី​​ផឹក​ស្រា​​ស្រ​វឹង បាន​​យក​​ដំ​បង​ ​វាយ​​កូន​​យ៉ាង​​សា​ហាវ មិន​​អស់​ចិត្ត​​ទាញ​​កាំ​បិត យក​ទៅ​​អារ​ស​ក់​​ប្រ​ពន្ធ​​ដាច់​ខ្ទេច និង​​យក​​ដំបង​​វាយ​​ប្រពន្ធ​​ ដោយ​​គ្មាន​​ក្តី​​អា​ណិត​​អា​សូរ ហើយ​​ដោយ​សារ​តែ ប្រពន្ធ​ស៊ូទ្រាំ​នឹង​ប្ដី វាយដំច្រំធាក់​ពុំបាន ក៏​រត់​ទៅប្ដឹង​ប៉ូលិស អោយ​ចុះមក​ធ្វើ​អន្តរាគមន៍ ចាប់ខ្លួន​បុរស​ជា​ប្ដី​ប្រមឹក យកទៅដាក់​អធិការដ្ឋាន នគរបាល​ស្រុក​ម៉ាឡៃ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ កាលពី​វេលា​ម៉ោង ៧​និង​២០ នាទី​យប់​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​ល្វា ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​

​បុរស​ជា​ប្តី​ប្រមឹក​មានឈ្មោះ លឹម ចន្ទ្រា អាយុ ៣៨​ឆ្នាំ ចំណែក​ប្រពន្ធ​មានឈ្មោះ លឿម ដឹ​ម អាយុ​៤២ ឆ្នាំ គ្រួសារ​នេះ រស់នៅ​ភូមិ​ឃុំ​ខាងលើ​។ បើតាម​ការរៀបរាប់​ពី​ស្ត្រី ជា​ប្រពន្ធ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ប្ដី​នាង​សុំ​លុយ​ចំនួន ២​ពាន់​រៀល យកទៅ​ទិញ​ស្រា​ផឹក លុះ​ប្ដី​ប្រមឹក​ខួប​រូបនោះ ទិញ​ស្រា​យកមក​ផឹក​រួច ទំនងជា​ស្រវឹង ហើយ​ត្រឡប់មក​ដល់ផ្ទះ​វិញ បាន​រករឿង បង្កជម្លោះ​ជាមួយ​ប្រពន្ធ ហាក់បីដូចជា​ប្រចណ្ឌ ជាមួយ​នរណាម្នាក់​។​

​ខណៈនោះ​ស្ត្រី​ជា​ប្រពន្ធ ក៏បាន​តមាត់​បង្ក​ទៅជា ជម្លោះ​បន្តិចបន្តួច ស្រាប់តែ​ប្ដី​ខឹង​យ៉ាងខ្លាំង ក៏​ស្ទុះ​យក​ដំបង ទៅ​វាយ​ប្រពន្ធ​យ៉ាង​សាហាវព្រៃផ្សៃ និង​ទាត់​ធាក់​នាង​តាម​អំពើ​ចិត្ត មិនតែប៉ុណ្ណោះ​ថែមទាំង​យក​កូនកាំបិត មក​កាត់សក់​ដាច់​ខ្ទេច ហើយ​គំរាម​បម្រុង សម្លាប់​ប្រពន្ធ​ចោល ថែម​ទៀតផង ។ ពេលនោះ​បុរស​ជា​ប្តី បាន​យក​ដំបង​ទៅ​វាយ​កូន ក៏ត្រូវ​អ្នកជិតខាង ចូលទៅ​ជួយ​ឃាត់​ទាន់ពេល ចំណែក​ប្រពន្ធ​វិញ ដោយ​ស៊ូទ្រាំ​នឹង អំពើ​វាយដំច្រំធាក់ ពី​សំណាក់​ប្ដី​ប្រមឹក​លែង​បាន ក៏​រត់​ទៅប្ដឹង​សមត្ថកិច្ច​តែម្តង​៕

Wat 080112 Wat 0801111


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item