Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

កូនចៅ​​លោក​ឧ​ត្ត​ម​សេនីយ៍ វាយ​ដណ្ដើម​ស្រី​ពី​បុរស​ម្នាក់ ​ប៉ងយកទៅ​រំលោភយ៉ាង​ព្រហើន​

​រាជធានី​ភ្នំពេញ៖ស​មត្ថ​កិច្ច​​នគរ​បាលខណ្ឌ​​សែន​​សុខបាន​​ចាប់​ខ្លួន​ជន​​​អន្ធ​ពាល២​​នាក់​​ដែល​​ធ្វើ​​ស​កម្ម​ភាព​​យ៉ាង​​ព្រ​ហើនគំ​រាម​​ដ​ណ្ដើ​ម​ស្រី

​រាជធានី​ភ្នំពេញ ៖ ស​មត្ថ​កិច្ច​​នគរ​បាល ខណ្ឌ​​សែន​​សុខ បាន​​ចាប់​ខ្លួន​ជន​​​អន្ធ​ពាល ២​​នាក់​​ដែល​​ធ្វើ​​ ស​កម្ម​ភាព​​យ៉ាង​​ព្រ​ហើន គំ​រាម​​ដ​ណ្ដើ​ម​ស្រី ពី​​បុរ​ស​​ម្នាក់​​យក​ទៅ​រំ​លោភ ប៉ុ​ន្តែ​​ជន​រង​គ្រោះ មិន​​ព្រម​ចុះ​ចាញ់ ក៏​​ជិះ​​ម៉ូតូ​​ដេញ​​បុក​​និង​​ចាប់​វាយបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច​មូលដ្ឋាន មកឃាត់​ខ្លួន​ជាក់ស្តែង កាលពី​វេលា​ម៉ោង ៨​យប់​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវ​ណត​ប្រ៊ី​ដ កែង​ផ្លូវ​លេខ​២០០៤ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ប៉ុន្តែ​ក្រោយមក​ឮដំណឹង​ថា មាន​ឧ​ត្ត​ម​សេនីយ៍​ម្នាក់​មក​រត់ការ ទើប​លោក​មេ​ប៉ុស្តិ៍ ទឹកថ្លា ដោះលែង​ក្រោមរូបភាព ធ្វើការ​អប់រំ​។​

​ជនពាល​ដែល​ត្រូវបាន​ចាប់ខ្លួន រួច​ដោះលែង​នោះ ទី​១-​ឈ្មោះ ខាំ បឺ​រ អាយុ ២២​ឆ្នាំ បើកឡាន​ដឹកទំនិញ ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍ ម្នាក់​ឈ្មោះ ម៉ៅ ស្នាក់នៅ​ក្នុងកា​រ៉ា​ស់ ឡាន​ដឹកទំនិញ និង​ទី​២- ឈ្មោះ ម៉ៅ សុធី អាយុ ២៣​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ ធ្វើ​សកម្មភាព ស្នាក់នៅ​ភូមិ​អូរ​បែកក្អម ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ជនរង​គ្រោះ​មានឈ្មោះ បញ្ញា ភេទ​ប្រុស អាយុ ២២​ឆ្នាំ បាន​និយាយថា នៅ​មុនពេល​កើតហេតុ ខ្លួន​បាន​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង ដឹក​ប្អូនស្រី ២​នាក់​តាម​បណ្តោយ ផ្លូវ​ណត​ប្រ៊ី​ដ ក្នុងទិសដៅ ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ ក៏​ស្រាប់តែ​លេចមុខ​ជនពាល​ទាំង ២​នាក់ ជិះ​ម៉ូតូ​ម៉ាក​ស្មាស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ  កណ្តាល 1N-4101  មកពី​ក្រោយ​វាយ​ទះ​កំប៉េះគូថ​ប្អូនស្រី​របស់ខ្លួន រួច​និយាយ​គំរាម​យក​ស្រី​ម្នាក់ ឲ្យ​មក​ជិះ​ម៉ូតូ​របស់គេ​។​
 
​ប៉ុន្តែ​ជនរងគ្រោះ​មិន​ព្រម ដោយ​ប្រាប់ថា នាងៗ​ជា​ប្អូនស្រី​ខ្ញុំ​ទេ ពេលនោះ​ជនពាល បាន​ជិះ​ម៉ូតូ​បំ​បុក​កៀរ​ឲ្យ​ដួល រួច​ចាប់វាយ​ជនរងគ្រោះ កើត​ទៅជា​រឿង​ប្រតាយ​ប្រតប់​គ្នា  ទើប​ប៉ូលិស​មូលដ្ឋាន ឃាត់ខ្លួន នាំមក​ប៉ុស្តិ៍​ទឹកថ្លា​។ ប៉ុន្មាន​ម៉ោង​ក្រោយមក ក៏ត្រូវ​បាន​គេ​ដោះលែង ជនពាល​ទាំងនោះ នៅត្រឹម​ប៉ុស្តិ៍ ដែល​តាម​ព័ត៌មាន គឺ​ឧ​ត្ត​ម​សេនីយ៍​ឈ្មោះ ម៉ៅ បាន​ទំនាក់ទំនង​ផ្តល់​សេវា ឲ្យ​ដោះលែង​ផងដែរ គឺ​លោកនាយ​ប៉ុស្តិ៍ មិនបាន​ចាត់ការ តាមផ្លូវ​ច្បាប់​នោះទេ​៕

Wat 080123


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item