Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

និស្សិត​ស្រី​វ័យក្មេង​លេបថ្នាំ​ប៉ង​សម្លាប់ខ្លួន បន្ទាប់ពី​ផ្ញើ​សារ លា​ហើយ​ពិភពលោក​ដ៏​ឈឺចាប់​

​រាជធានី​ភ្នំពេញ៖និ​ស្សិត​​ស្រី​​ម្នាក់​​បាន​​លេប​ថ្នាំង​ងុ​យ​ដេក​​អស់៣០​​គ្រាប់ប៉ុន​ប៉ង​​ធ្វើ​អត្ត​ឃាតនិង​​បាន​​ចាក់​សោ​​ទ្វារ​​បន្ទប់​​ជាប់

រាជធានី​ភ្នំពេញ ៖ និ​ស្សិត​​ស្រី​​ម្នាក់​​បាន​​លេប​ថ្នាំ ង​ងុ​យ​ដេក​​អស់ ៣០​ ​គ្រាប់ ប៉ុន​ប៉ង​​ធ្វើ​អត្ត​ឃាត និង​​បាន​​ចាក់​សោ​​ទ្វារ​​បន្ទប់​​ជាប់ មិន​អោយ​សាច់​ញាតិ​​ចូល ទៅ​​ជួយ​អន្ត​រាគ​មន៍​​នោះ​ទេ បង្ក​​ឲ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល កាល​ពី​​វេ​លា​​ម៉ោង ៣​​និង​​៤០ ​នាទី​​រសៀល ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្ទះ​លេខ​២២២EO ផ្លូវ​១៥៦ ក្រុមទី​១២ ភូមិ​៣៥ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ហើយ​ក្រោយមក សាច់ញាតិ​បាន​ទម្លាយ​ទ្វារ បញ្ជូនទៅ​សង្គ្រោះ​នៅ មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព​អង្គរធំ​។​

​នារី​រងគ្រោះ​មានឈ្មោះ ញ៉ុ​ល វិបុល​រម​នាថ អាយុ ២២​ឆ្នាំ ជា​និស្សិត​នៅ សាកលវិទ្យាល័យ​មួយ ហើយ​នៅមុន​ពេល ដែល​នាង​លេបថ្នាំ​សម្លាប់ខ្លួន គឺ​នាង​បាន​ផ្ញើ​សារ​តាមរយៈ​ទូរស័ព្ទ ទៅ​បងស្រី​របស់​នាង ដោយមាន​ពាក្យ​ថា លា​ហើយ​ពិភពលោក​ដ៏​ឈឺចាប់ មើល​ឳ​ម៉ែ​ផង​។ ក្រោយពី​ទទួលបាន​សារ​នេះ​ភ្លាម បងស្រី​ជនរងគ្រោះ បាន​ប្រញាប់ប្រញាល់ ចេញពី​ធ្វើការ នៅ​ភោជនីយដ្ឋាន​មួយ នៅ​ម្តុំ​ផ្សារ​នៅ​បឹង​កេងកង មក​មើល​ប្អូនស្រី យ៉ាង​ប្រញាប់ប្រញាល់ ហើយ​ពេលមកដល់​ផ្ទះ នារី​រងគ្រោះ បាន​ចាក់សោ​ជាប់ ដោយ​មិន​អោយគេ ជួយ​អន្តរាគមន៍​ឡើយ​។

​បងស្រី​ជនរងគ្រោះ និង​អ្នក​ក្បែរ​ខាង ក៏បាន​វាយ​បំបែក​កញ្ចក់ទ្វារ ចូលទៅក្នុង​ឃើញ​នារី​រងគ្រោះ សន្លប់​បាត់ស្មារតី​ទៅហើយ ទើប​នាំគ្នា​បញ្ជូនមក​សង្គ្រោះ នៅ​មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព​អង្គរធំ ភ្លាមៗ​។ ជុំវិញ​មូលហេតុ​នៃ​ការ ធ្វើអត្តឃាត​ដោយ​លេបថ្នាំ របស់​និស្សិត​ស្រី​វ័យក្មេង​ម្នាក់នេះ មិនត្រូវ​បាន​គេ​ដឹងថា ផ្តើមឡើង​ពី​មូលហេតុ​អ្វី​ឡើយ តែ​គេ​សង្ស័យថា នាង​មាន​វិបត្តិ​ស្នេហា ដោះស្រាយ​មិន​ចេញ​៕

Wat 080129



Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item