Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ល្បួង​នាង​.​គ អាយុ ១៩​ឆ្នាំទៅ​រំលោភ​ បានសម្រេច​ម្តង​ហើយ ចង់បាន​ម្តងទៀត​ជាប់​ខ្នោះ​

​ខេត្តបន្ទាយមានជ័យ៖បុរស​​ម្នាក់​​បាន​​ល្បួង​​នាង​គយក​ទៅ​​រំ​លោភបាន​ស​ម្រេច​​ម្ដង​​រួច​ហើយតែ​​មិន​ទាន់​​អស់​ចំ​ណង់បាន​​ទៅ​​ល្បួង​​ស្ត្រី​​រង​គ្រោះយក​ទៅ​​រំ​លោភ​ម្ដង​ទៀត

​ខេត្តបន្ទាយមានជ័យ ៖ បុរស​​ម្នាក់​​បាន​​ល្បួង​​នាង​គ យក​ទៅ​​រំ​លោភ បាន​ស​ម្រេច​​ម្ដង​​រួច​ហើយ តែ​​មិន​ទាន់​​អស់​ចំ​ណង់ បាន​​ទៅ​​ល្បួង​​ស្ត្រី​​រង​គ្រោះ យក​ទៅ​​រំ​លោភ​ម្ដង​ទៀត ត្រូវ​​បង​ប្រុស​ទៅ​ទាន់ ប្តឹង​នគរ​​បាល​​​ស្រុក​ម៉ា​ឡៃ ឲ្យ​ឃាត់​ខ្លួន​​បញ្ជូន​ទៅ​​អធិការដ្ឋាន នគរបាល​ស្រុក កាលពី​វេលា​ម៉ោង ១១​និង​៣០ នាទី​យប់​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៤ នៅ​ភូមិ​ចំបក់ ឃុំ​បឹងបេង​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ខណៈដែល​ជនសង្ស័យ នាំ​ស្ត្រី​រងគ្រោះ​យកទៅ រំលោភ​នៅលើផ្ទះ​។​

​ជនសង្ស័យ​មានឈ្មោះ បេន ដែន អាយុ ២៨​ឆ្នាំ ចំណែក​ស្ត្រី​រងគ្រោះ​មានឈ្មោះ ន​.​គ អាយុ ១៩ ឆ្នាំ ជា​មនុ​ស្សគ អ្នក​ទាំង ២​រស់នៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ​។ ការ​ចាប់​​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​ធ្វើឡើង​តាម​ពាក្យបណ្តឹង របស់​គ្រួសារ​ស្ត្រី​រងគ្រោះ ខណៈដែល​ជនសង្ស័យ បាន​នាំ​ស្ត្រី​រងគ្រោះ យកទៅ​រំលោភ នៅលើផ្ទះ​របស់ខ្លួន ហើយ​បន្ទាប់មក ត្រូវ​បងប្រុស​បង្កើត របស់​ស្ត្រី​រងគ្រោះ ទៅ​ទាន់​ឃើញ​ជនសង្ស័យ កំពុងតែ​ធ្វើ​សកម្មភាព​រំលោភ ។​

​នៅពេល​បងប្រុស​ទៅ​ទាន់ ជនសង្ស័យ​បាន​រត់គេចខ្លួន តែ​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ តាម​ចាប់​ឃាត់ខ្លួន បញ្ជូន​មកកាន់​អធិការដ្ឋាន នគរបាល​ស្រុក ម៉ាឡៃ ដើម្បី​ចាត់ចែង​តាម​នីតិវិធី​ច្បាប់​។​ជនសង្ស័យ​បាន​សារភាពថា គាត់​ពិតជា​បាន​ល្បួង​ស្ត្រី​រងគ្រោះ យកទៅ​រំលោភ​បាន​ចំនួន ១​លើក​រួចមកហើយ​។ លុះ​លើកចុង​ក្រោយ បម្រុង​រួមភេទ​ជាមួយ​នាង​ម្ដងទៀត ក៏ត្រូវ​បងប្រុស​នាង​មក​ទាន់ ប្តឹងទៅ​សមត្ថកិច្ច ឲ្យ​ចាប់ខ្លួន​គាត់​តែម្តង​៕

Wat 080122


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item