Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

អភិបាល​ខេត្តបន្ទាយមានជ័យ​គំរាម​ប្រើ​ធម៌​ក្តៅ​ចាត់ការ​ទៅ​លើ​សំណង់​និង​ការ​តាំង​ទំនិញ​លក់ដូរ​អនាធិបតេយ្យ​លើ​ចិញ្ចើម​ផ្លូវ​

​នៅ​ថ្ងៃ​ទី​០៦​ ខែមករា​ ឆ្នាំ​២០១៤​នេះ​ ឯកឧត្តម​ គោ​ស៊ុំ​ សា​រឿ​ត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ​ បាន​ចេញ​លិខិត​ជូនដំណឹង​លេខ​០០៦​ ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​០៦​ ខែមករា​ ឆ្នាំ​២០១៤​ ដល់​ម្ចាស់​សំណង់​ និង​អ្នក​ដាក់​តាំង​លក់ទំនិញ​អនាធិបតេយ្យ​លើ​ចិញ្ចើម​ផ្លូវ​ (​ផ្លូវ​ថ្មើរជើង​)​ ឲ្យ​រុះរើ​ជា​បន្ទាន់​នូវ​សំណង់​អនាធិបតេយ្យ​ និង​បញ្ឈប់​ការ​តាំង​លក់ទំនិញ​លើ​ចិញ្ចើម​ផ្លូវ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​ទៅ​ក្នុង​រយៈពេល​១​ស​ប្តា​ហ៍​ ។​

​លិខិត​ជូនដំណឹង​របស់​សាលា​ខេត្តបន្ទាយមានជ័យ​ ក៏​បាន​សង្កត់ធ្ងន់​ដែរ​ថា​ ក្នុង​ករណី​ម្ចាស់​សំណង់​អនាធិបតេយ្យ​ និង​អ្នក​តាំង​ទំនិញ​លក់ដូ​រល់​ចិញ្ចើម​ផ្លូវ​ទាំងអស់​រឹងរូស​ពុំ​ព្រម​ធ្វើការ​រុះរើ​ទេ​នោះ​ គឺ​រដ្ឋបាល​ខេត្ត​នឹង​ចាត់វិធានការ​ធ្វើការ​រុះរើ​តាម​ផ្លូវច្បាប់​ ហើយ​ម្ចាស់​សំណង់​ត្រូវ​មាន​កាតព្វកិច្ច​ចេញថ្លៃ​ពលកម្ម​នៃ​ការ​រុះរើ​នេះ​ ។

ឯកឧត្តម គោស៊ុំ សារឿត ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ១នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលក្រសួងទេសចរណ៍ ធ្លាប់ត្រូវបានតែង តាំងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា ដោយព្រះរាជក្រឹត្យ លេខនស/រកត/ ០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ និងក្រោយមក ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តបន្ទាយមាន ជ័យវិញ ដោយព្រះរាជក្រឹត្យលេខនស/រកត/១១១៣/១២៥៧ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ៕

06-01-2013 Sarith


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item