Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ក្រុម​ចោរ​​ដឹង​​រឿង​​ផ្ទៃ​ក្នុង ​គាស់​​ទូរ​​ដែក​​ក្នុង​​រោង​ចក្រ​ លួច​​លុយ​​បាន​​ត្រឹម​​​តែ ២.៦០០​ដុល្លារ

ខេត្តកណ្តាល៖ក្រុម​កម្ម​កររោង​ចក្រ​​កាត់​ដេរយី​ហោ​​ហ្គោល​​ហ្វេមស្ថិត​នៅ​តាម​​ផ្លូវ​ជាតិ​​លេខ​​២​១Aក្នុង​ភូមិ​​កំ​ពង់​​ព្រីងឃុំ​​សិត្បូ

ខេត្តកណ្តាល ៖ ក្រុម​កម្ម​ករ រោង​ចក្រ​​កាត់​ដេរយី​ហោ​ ​ហ្គោល​​ហ្វេម ស្ថិត​នៅ​តាម​​ផ្លូវ​ជាតិ​​លេខ​​២​១A ក្នុង​ភូមិ​​កំ​ពង់​​ព្រីង ឃុំ​​សិត្បូ ស្រុក​​ស្អាង ខេត្ត​ក​ណ្តាល ជា​ច្រើន​រយ​​នាក់ កាល​ពី​​ព្រឹក​​ថ្ងៃ​ទី​​០៩ ខែ​មក​រា បាន​​នាំ​​គ្នា​ត​វ៉ា​​បន្ទាប់​ពី ថៅ​កែ​​រោង​ចក្របាន​ចោទប្រកាន់ថា ក្រុមកម្មករ​ទាំងនោះ បាន​ចូល​លួច​លុយ​ អស់​ជា​ច្រើន ប៉ុន្តែ​ស​មត្ថ​កិច្ច​បាន​បញ្ជាក់​ថា លុយ​ដែល​បាត់​មាន​ត្រឹម​តែ ២៦​០០​ដុល្លារ​ ប៉ុណ្ណោះ។​

​រោងចក្រ​កាត់ដេរ ហ្គោល​ហ្វេម មាន​ក្រុម​សន្តិសុខ​ជាច្រើន​នាក់ យាម​ការពារ​ទាំងថ្ងៃទាំងយប់  ត្រូវបាន​ជន​មិន​ស្គាល់មុខ លួច​ចូលទៅក្នុង ការិយាល័យ​គណនេយ្យ ធ្វើ​សកម្មភាព​គាស់​ទូដែក លួច​យកលុយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ៧​ព្រឹក​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៤ ដែល​គេ​សង្ស័យថា ខ្មោច​ក្នុង​ជា​អ្នក​ឲ្យ​ដៃ​ខ្មោច​ក្រៅ ទើប​អ្វីៗ​អាច ដំណើរការ​ដោយ​រលូន​ល្អ​។

​អាជ្ញាធរ​និង​សមត្ថកិច្ច បាន​ចុះ​ទៅដល់ កន្លែងកើតហេតុ ដើម្បី​ធ្វើ​កោសល្យវិច័យ ដើម្បី​វែកមុខ​ជនសង្ស័យ ហើយ​ក្រោយពេល​ត្រួតពិនិត្យ បាន​រកឃើញថា ករណី​នេះ​ពុំមាន​បាត់បង់​ប្រាក់​អ្វី ធំដុំ​នោះទេ ព្រោះ​ជនសង្ស័យ ធ្វើ​សកម្មភាព​គាស់​ទូដែក ដាក់​លុយ​មិនបាន​សម្រេច ។ ប្រាក់​ដែល​បាត់បង់ មាន​ចំនួន ២.៦០០​ដុល្លារ  ដែល​បុគ្គលិក​គណនេយ្យ និង​ជា​អ្នក​កាន់​ប្រាក់​ក្រុមហ៊ុន មានឈ្មោះ ទីង ប៉​ចៀន ភេទ​ស្រី អាយុ ៣១​ឆ្នាំ ជនជាតិ​ចិន បាន​ទុក​នៅក្នុង​ថតតុ ធ្វើការ​របស់ខ្លួន​។​

​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជនសង្ស័យ​មិនមាន គ្នា​ច្រើ​នោះទេ អាច​ម្នាក់ឯង ឬក៏ ២​នាក់​ប៉ុណ្ណោះ ហើយ​ជនសង្ស័យ ហាក់បីដូចជា​ដឹង ពី​ទីតាំង​នៅក្នុង​ការិយាល័យ​ច្បាស់​ណាស់ គាស់​តែ​ថតតុ ដែលមាន​លុយ ចំណែកឯ​ថតតុ ដែល​គ្មាន​លុយ ពុំ​ត្រូវ​បានគាស់ ឬក៏​រើកកាយ​នោះទេ ដោយ​ធ្វើ​សកម្មភាព ក្នុង​ចន្លោះ​ម៉ោង ១២​រំលោង​អធ្រាត្រ ទៅដល់​ម៉ោង ៣​ទៀបភ្លឺ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៤ ។ សមត្ថកិច្ច​បាន​ដកហូត វត្ថុតាង​មួយចំនួន​មាន សោរ​ចាក់​កង់​មួយ​ខ្សែ ,​កន្ត្រៃ​កាត់​ដែក​តូច​មួយ និង​ភួយ​ពណ៌​ផ្កាឈូក ចំនួន​មួយ ដែល​ជនសង្ស័យ​បាន​បន្សល់ទុក នៅ​កន្លែងកើតហេតុ ៕

Wat 09016 Wat 09017


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item