Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ហេតុ​ការណ៍​​​ហិ​ង្សា​នៅ​​ផ្លូវ​​វេ​ង​​ស្រេង ត្រូវ​​តែ​​មាន​​​អ្នក​​​សង​បំ​ណុល​​ឈាម ទើប​​ព្រ​លឹង​​ជន​រង​គ្រោះ​ឈប់​​តាម​​ចង​អា​ឃាត​

​រាជធានី​ភ្នំពេញ៖រយៈ​ពេល៧​​ថ្ងៃ​​មក​ហើយដែល​​សាច់​ញាតិជន​រង​គ្រោះ​​មួយ​ចំ​នួនបាន​នាំ​គ្នា​​ស្វែង​រក

រាជធានី​ភ្នំពេញ ៖ រយៈ​ពេល ៧​ ​ថ្ងៃ​​មក​ហើយ ដែល​​សាច់​ញាតិ ជន​រង​គ្រោះ​​មួយ​ចំ​នួន បាន​នាំ​គ្នា​​ស្វែង​រក ស​មា​ជិក​គ្រួ​សារ ដែល​​បាន​​បាត់​​ខ្លួន ក្នុង​​ហេតុ​ការណ៍​បង្ក្រាប​ដោយ​​ហិ​ង្សា នៅ​តាម​​បណ្តោ​យ​​ផ្លូវ​​វេ​ង​​ស្រេង ហើយ​​បុរស​​ម្នាក់ បាន​មក​ដាក់ពាក្យ​បណ្តឹង នៅ​អង្គការ​សិទ្ធិ មនុស្ស​អាដហុក ឲ្យ​ជួយ​ស្វែងរក កូនប្រុស​របស់គាត់ ដែល​បាន​បាត់​ខ្លួន និង​សង្ស័យថា ក្នុងការ​បង្ក្រាប​ដោយ​ហិង្សា របស់​សមត្ថកិច្ច ប្រដាប់អាវុធ កាលពី​ថ្ងៃទី​០៣ ខែមករា ហើយ​គ្រួសារ​ខ្លះទៀត បាននាំគ្នា​រៀបចំ​ពិធីបុណ្យ ៧​ថ្ងៃ ជូន​សព​ជនរងគ្រោះ​។​
 
​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់លោក សម រង្ស៊ី ក៏បាន​រៀបរាប់ ពី​អត្តសញ្ញាណ​របស់​ជនរ​ង​គ្រោះ ដែល​បាន​ស្លាប់​បាត់បង់ អាយុជីវិត សរុប​ទាំងអស់​ចំនួន ៦​នាក់ រួមមាន ១.​ឈ្មោះ យាន រិទ្ធី អាយុ​២៥​ឆ្នាំ រស់នៅ​ខេត្តព្រៃវែង ២.​ឈ្មោះ ខេង កុសល អាយុ​២៣​ឆ្នាំ រស់នៅ​ខេត្តកំពង់ចាម ៣.​ឈ្មោះ គឹម ផល្លី អាយុ​២៦​ឆ្នាំ រស់នៅ​ខេត្តកំពង់ស្ពឺ ៤.​ឈ្មោះ ស្រេង វិបុល អាយុ​២២​ឆ្នាំ រស់នៅ​ខេត្តកណ្តាល ៥.​ឈ្មោះ អ៊ុក ភ័​ក្រ អាយុ​២៣​ឆ្នាំ រស់នៅ​ខេត្តព្រៃវែង និង​ឈ្មោះ សម រ៉ាវី អាយុ​២៦​ឆ្នាំ រស់នៅ​ខេត្តតាកែវ​។

​ដោយឡែក​បុរស​ម្នាក់ ដែល​ឪពុក​មក​ដាក់​ពាក្យបណ្តឹង នៅ​អង្គការសិទ្ធិមនុស្ស ឲ្យ​ជួយ​ស្វែងរក​មានឈ្មោះ ឃឹម សា​ផាត អាយុ ១៦​ឆ្នាំ រស់នៅ​ខេត្តស្វាយរៀង ដែល​បាន​បាត់​ខ្លួន នៅពេលដែល​សមត្ថកិច្ច​បាញ់រះ ទៅលើ​ក្រុមកម្មករ ហើយ​កូនប្រុស​របស់គាត់ មិនទាន់​គ្រប់​អាយុ​ចូលធ្វើការ បាន​ទិញ​ឈ្មោះ​របស់គេ​ម្នាក់ទៀត ប្រើប្រាស់​ក្នុង​រោងចក្រ​គឺ​ឈ្មោះ អ៊ុង ចាន់​ធឿន​។ បុរស​ជា​ឪពុក បាន​រៀបរាប់ថា គាត់​បាន​ព្យាយាម​ដើររក​កូនប្រុស តាម​មន្ទីរពេទ្យ តាម​វត្ត​អារាម មួយចំនួន​ក្រែងលោ អាជ្ញាធរ​ដឹក​សព​យក​ទៅ​បោះចោល​នៅ​ទីនោះ តែ​រក​អត់​ឃើញ​។​

​បុរស​ជា​ឪពុក​បាន​សង្ស័យថា កូនប្រុស​របស់គាត់ បាន​ស្លាប់​បាត់ទៅហើយ ទើប​សម្រេចចិត្ត ធ្វើ​បុណ្យសព​តាម​ប្រពៃណី និង​មក​ដាក់​ពាក្យបណ្តឹង ឲ្យ​អង្គការសិទ្ធិមនុស្ស​ជួយ​ស្វែងរក​។ យ៉ាងណាក៏ដោយ យុវជន​ម្នាក់​ឈ្មោះ ស្រី រី ដែល​រងរបួស​ដោយ​គ្រាប់កាំភ្លើង​ចំ​ដៃ កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ រុស្ស៊ី បាន​បញ្ជាក់ថា គាត់​បានឃើញ​ផ្ទាល់​ភ្នែក ចំពោះ​ឈ្មោះ ឃឹម សា​ផាត ហៅ​ជ្រូក ត្រូវ​គ្រាប់កាំភ្លើង ចំ​កណ្តាលដើមទ្រូង ហើយ​សមត្ថកិច្ច បាន​លើកដាក់​ឡាន ដឹក​យកទៅ​បាត់ ប៉ុន្តែ​មិនដឹងថា​យកទៅ​ទីណា​ទេ​។

​ដោយឡែក​សមត្ថកិច្ច​វិញ នៅ​មិនទាន់​ទម្លាយ​ព័ត៌មាន ពី​ចំនួន​មនុស្ស​ស្លាប់ និង​របួស​ក្នុងការ​បង្ក្រាប ទៅលើ​ក្រុមកម្មករ នៅឡើយ​ទេ​។ យ៉ាងណាក៏ដោយ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ខ្លះទៀត បាន​បង្ហើប​ឲ្យ​ដឹងថា ចំនួន​អ្នកស្លាប់​អាច កើន​លើសពី​ចំនួន ដែល​រកឃើញ​ជាបឋម​នេះ ដោយសារ​មានការ​សង្ស័យថា សព​ខ្លះ​ត្រូវគេ​ដឹកយក​ទៅ ទម្លាក់ចោល​ស្ងាត់ៗ​។ ចំពោះ​ជនរងគ្រោះ​ជាច្រើន ដែល​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរ​ពេទ្យរុស្ស៊ី សុទ្ធតែ​រងរបួស ដោយ​គ្រាប់កាំភ្លើង អាច​រង​នូវ​ពិការភាព អស់​មួយជីវិត​ផងដែរ អាច​បញ្ជាក់បាន​ថា ហេតុការណ៍​ហិង្សា នៅតាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ត្រូវតែមាន​អ្នក​សង បំណុល​ឈាម ទើប​ព្រលឹង​ជនរងគ្រោះ ឈប់​តាម​ចងអាឃាត​៕

TOPSHOTS-CAMBODIA-LABOUR-TEXTILE-PROTEST Wat 09015


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item