Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

មេ​​នគរ​បាលការ​ពារ​​បេ​តិក​ភណ្ឌ ប្រ​ចាំ​​ប្រា​សាទ​បន្ទាយ​ឆ្មារ បិទ​​ភ្នែក​​ឲ្យ​​លោក ហ៊ាំ​ង រ័ត្ន កាត់​​ប្រាក់​ឧប​ត្ថម្ភ​​របស់ មន្ត្រី​​តូច​តាច​​តាម​​អំ​ពើ​​ចិត្ត

​រាជធានី​ភ្នំពេញ៖មន្ត្រី​នគរ​បាល​​តូច​តាចបាន​​ប្រ​តិ​កម្ម​​ចំ​ពោះ​​លោកព្រិន្ទ​បាល​ឯកហ៊ាំ​ងរ័ត្នដែល​ជា​​មន្ត្រី​​គណ​នេយ្យ

​រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរ​បាល​​តូច​តាច បាន​​ប្រ​តិ​កម្ម​​ចំ​ពោះ​​លោក ព្រិន្ទ​បាល​ឯក ហ៊ាំ​ង រ័ត្ន ដែល​ជា​​មន្ត្រី​​គណ​នេយ្យ របស់​​អង្គ​ភាព​​នគរ​បាល ការ​ពារ​​បេ​តិ​ក​ភណ្ឌ ប្រចាំ ប្រា​សាទ​បន្ទាយ​ឆ្មារ នៃ​​ខេត្ត​បន្ទា​យ​មាន​ជ័យ ដែល​​បាន​​កិប​កេងរបប​​ឧបត្ថម្ភ​​របស់​ពួកគាត់​ជាច្រើន​ខែ ប៉ុន្តែ​ប្រធាន​អង្គភាព ធ្វើ​មិនដឹងមិនឮ នាំ​ឲ្យ​គេ​សង្ស័យថា លោក​ប្រធាន បាន​ត្រូវ​ដៃ​ត្រូវ​ជើង ជាមួយ​លោក ហ៊ាំ​ង រ័ត្ន ក្នុងការ​កេងប្រវ័ញ្ច របប​ឧបត្ថម្ភ​របស់ មន្ត្រី​តូចតាច​ផងដែរ​។​
 
​ពាក់ព័ន្ធ​នឹង​ករណី កាត់​ប្រាក់ឧបត្ថម្ភ របស់​មន្ត្រីនគរបាល​តូចតាច​នេះ បាន​លេចឮ​មកដល់​ស្នងការ​ពិសេស ការពារ​បេតិកភណ្ឌ ហើយ​ថ្នាក់លើ​បានរៀបចំ ធ្វើការ​ស៊ើបអង្កេត​សួរនាំ ទៅកាន់​ភាគី​ពាក់ព័ន្ធ ដើម្បី​រក​យុត្តិធម៌ ដល់​កងកម្លាំង​នគរបាល ដែលមាន​ប្រាក់ខែ​តិចតួច ជាពិសេស​ក្រសួងមហាផ្ទៃ ក៏ដូចជា​អគ្គស្នងការ នគរបាលជាតិ ធ្លាប់បាន​ព្រមាន​ដាច់ខាត មិន​ឲ្យ​មានការ​កាត់ របប​ឧបត្ថម្ភ​របស់ ក្រុមមន្ត្រី​នគរបាល តទៅទៀត​ទេ ទោះជា​ក្នុង​បុព្វហេតុ​អ្វី​ក៏ដោយ​។​
 
​ប្រភពព័ត៌មាន​ខ្សឹបខ្សៀវ ពី​ស្នងការ​ពិសេស ការពារ​បេតិកភណ្ឌ បាន​ឲ្យ​ដឹងថា ជាគោលការណ៍ អាជ្ញាធរ​អប្សរា​បានផ្តល់ ប្រា​ក់ជាង ៤​ម៉ឺន​រៀល​ក្នុង​មួយខែ ជូន​កម្លាំង​នគរបាល​ម្នាក់ៗ ដែល​ចំណុះ​ឲ្យ​ស្នងការ​ពិសេស ចុះ​ប្រចាំការ​យាម ការពារ​សន្តិសុខ តាម​ប្រាសាទបុរាណ និង​តំបន់​ទេសចរណ៍​នានា ជាការ​លើកទឹកចិត្ត​។ ក្នុង​អង្គភាព នគរបាល​ការពារ​បេតិកភណ្ឌ ប្រចាំ​ប្រាសាទបន្ទាយឆ្មារ ក៏មាន​ការផ្តល់ប្រាក់ ឧបត្ថម្ភ​ជាង ៤​ម៉ឺន​រៀល​ក្នុង​មួយខែ ដល់​មន្ត្រីនគរបាល​ផងដែរ ប៉ុន្តែ​លោក ហ៊ាំ​ង រ័ត្ន បាន​កេងប្រវ័ញ្ច ប្រាក់ឧបត្ថម្ភ​របស់​ម​ន្ត្រី​នគរបាល តាំងពី​ខែសីហា ឆ្នាំ​២០១៣​។​
 
​ប្រភព​ខាងលើ បាន​បន្ថែមទៀតថា នៅពេល​មានការ​សួរនាំ និង​ការខឹង​សម្បារ ពី​បញ្ហា​បាត់ប្រាក់​ឧបត្ថម្ភ​ជាង ៤​ម៉ឺន​រៀល ជា​របប​លើកទឹកចិត្ត ផ្តល់​ដោយ​អាជ្ញាធរ​អប្សរា ស្រាប់តែ​លោក ហ៊ាំ​ង រ័ត្ន បានរៀបចំ​ចាត់ចែង បើកប្រាក់​ឲ្យ ក្រុមមន្ត្រី​ដែល​ទើប​ជ្រើសរើស​ថ្មី នៅក្នុង​ខែធ្នូ ឆ្នាំ​២០១៣ បើ​គិតពី​ខែសីហា គឺ​រយៈពេល​៥​ខែ ដែល​មន្ត្រីនគរបាល​តូចតាច បាន​បាត់ប្រាក់​របប​ឧបត្ថម្ភ  ហើយ​សូម្បីតែ​ប្រាក់ នៅក្នុង​ខែមករា ឆ្នាំ​២០១៤ ក៏​មិនទាន់​ឮដំណឹង មិនដឹង​ជា​បាន​បើក​គ្រប់​ចំនួន ឬក៏​អត់​នោះទេ​។​
 
​បញ្ហា​នេះ​មន្ត្រីនគរបាល ក្នុង​អង្គភាព​ការពារ ប្រាសាទបន្ទាយឆ្មារ ទាំងអស់​ដឹងឮ​គ្រប់ៗ​គ្នា ប៉ុន្តែ​លោក​ប្រធាន​អង្គភាព ហាក់ដូចជា​ធ្វើ​មិនដឹង ដែល​នាំ​ឲ្យ​គេ​សង្ស័យថា ប្រធាន​អង្គភាព​ទំនងជា​ត្រូវ​ដៃ​ត្រូវ​ជើង ជាមួយ​លោក ហ៊ាំ​ង រ័ត្ន ហើយ​មើលទៅ ទើប​គាត់​មិនបាន​រក​ដំណោះស្រាយ អ្វី​ទាំងអស់​។ ក្រុមមន្ត្រី​បានទាមទារ ឲ្យ​ប្រធាន​អង្គភាព​ទទួលខុសត្រូវ ចំពោះ​បញ្ហា​កាត់ របប​ឧបត្ថម្ភ​របស់ មន្ត្រី​តូចតាច ព្រោះ​ប្រាក់​នេះ​ជាការ លើកទឹកចិត្ត​របស់​អា​ជ្ញា​ធរ​អប្សរា ដល់​កម្លាំង​ដែល​ឈរជើង ការពារ​សម្បត្តិ​បេតិកភណ្ឌ ហើយ​បើ​គ្មាន​ដំណោះស្រាយ​ទេនោះ នឹង​មានការ​ប្តឹងផ្តល់ ថ្នាក់លើ​កាន់តែ​វែងឆ្ងាយ ដូច្នេះ​លោកស្នងការ​ពិសេស ការពារ​បេតិកភណ្ឌ មេត្តា​ពិនិត្យមើល​ភាព​អសកម្ម និង​អំពើពុករលួយ ក្នុង​អង្គភាព នគរបាល​ការពារ ប្រាសាទបន្ទាយឆ្មារ ឡើងវិញ​ផង​៕

Wat 09012 Wat 09013

 


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item