Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

លោក ងិន ឆប សង់​ស្ថានីយប្រេង ដោយ​គ្មាន​ច្បាប់ទម្លាប់ ក្រោម​ក្រសែភ្នែក​របស់​អា​ជ្ញា​ធរ​

​ខេត្ដ​បាត់ដំបង៖ប្រ​ជា​ពល​រដ្ឋ​​ចំ​នួន១៦៨​​គ្រួ​សាររស់​នៅ​​ភូមិ​​អូរ​​តា​​គាំ​​២សង្កា​ត់​​ទួល​​តា​​ឯកក្រុង​​-​ខេត្ដបាត់​ដំ​បង

​ខេត្ដ​បាត់ដំបង ៖ ប្រ​ជា​ពល​រដ្ឋ​​ចំ​នួន ១៦៨​​គ្រួ​សារ រស់​នៅ​​ភូមិ​​អូរ​​តា​​គាំ​​២ សង្កា​ត់​​ទួល​​តា​​ឯក ក្រុង​​-​ខេត្ដ បាត់​ដំ​បង បាន​ដាក់​​ពាក្យ​ប​ណ្ដឹង ទៅ​​សា​លា​សង្កាត់​​ទួល​​តា​ឯក ពាក់​ព័ន្ធ​​ទៅ​នឹង​​សំ​ណង់ ស្ថានីយ​ប្រេង​ឥន្ធ​នៈ​​មួយ​កន្លែង ស្ថិត​នៅ​​ក្រុម​ទី​​៥ភូមិ​អូរ​តា​គាំ សង្កាត់​ទួល​តា​ឯក ក្រុង​- ខេត្ដ​បាត់ដំបង ផ្លូវបំបែក​មុខ​ផ្សារ​បុរី រោងចក្រ​តម្បាញ សង់​ប៉ះពាល់​ការរស់នៅ របស់​អ្នកជិតខាង និង​គ្មាន​ច្បាប់​អនុញ្ញាត នាំ​ឲ្យ​ពួកគាត់​ព្រួយបារម្ភ​យ៉ាងខ្លាំង ពី​បញ្ហា​ហានិភ័យ​កើតឡើង ប្រសិនបើ​អាជ្ញាធរ​នៅតែ គ្មាន​វិធានការ​ហាមឃាត់​។​

​ប្រជាពលរដ្ឋ​បាន​លើកឡើងថា អាជ្ញាធរ​សង្កាត់ ក៏បាន​ហាមឃាត់​តាម​ពាក្យ បណ្ដឹង របស់​ពួកគាត់ ប៉ុន្ដែ​ម្ចាស់​សំណង់ ស្ថានីយប្រេងឥន្ធនៈ​នេះ ហាក់ដូចជា ពុំបាន​រវីរវល់​ចំពោះ ការហាមឃាត់ ថែមទាំង​ជីកដី ដាក់​ស៊ីទែន និង​ដឹក​ថ្ម ខ្សាច់​ធ្វើ​ស្ថានីយ​ប្រេង​នេះ ទាំង​បំពាន​ច្បាប់​ដដែល​។ ក្រោយពី​បានទទួល ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៣ សាលាសង្កាត់​ទួល​តា​ឯក ក៏បាន ប្រាប់​ទៅលើ​ម្ចាស់​សំណង់ ឈ្មោះ ងិន ឆប មាន​ទីលំនៅ​ក្រុមទី​១០ ភូមិ​ត្រ​លិ​ត​ព្រលឹត ឃុំ​សន្ដិភាព ស្រុក​សំពៅ លូន ខេត្ដ​បាត់ដំបង ដោយ​សំអាងថា សំណង់​ខាងលើនេះ មិនទាន់​មានច្បាប់​អនុញ្ញាត ត្រឹមត្រូវ​ណាមួយ ចេញពី​អាជ្ញាធរ និង​ជំនាញ​ភូមិបាល នៅឡើយ​ទេ ។​

​មន្ដ្រី​សាលាសង្កាត់​បញ្ជាក់ថា ឈ្មោះ ងិន ឆប ដែលជា​ម្ចាស់​សំណង់​អត់​ច្បាប់ រង​នូវ​បណ្ដឹង​របស់ ប្រជាពលរដ្ឋ​១៦៨ គ្រួសារ ហើយ​ការសាងសង់ ស្ថានីយ​នេះ មានតែ​ពាក្យស្នើសុំ ចុះបញ្ជី​ដី ដែល​ចុះហត្ថលេខា បញ្ជូន​ដោយ​សង្កាត់ នៅ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៣ តែប៉ុណ្ណោះ ។ ពាក់ព័ន្ធ​នឹង​ឯកសារ ស្នើសុំ​សាងសង់​ស្ថានីយប្រេងឥន្ធនៈ នោះ គឺ​គ្មាន​ទាល់តែសោះ ប៉ុន្ដែ​ម្ចាស់​សំណង់​ខាងលើ​បាន​លួច​បង្កប់​ធុង​ប្រេង ២ រួចទៅហើយ ទើប​ចៅសង្កាត់ បានធ្វើ​លិខិត​មួយច្បាប់​ជុំវិញ​ពី​សំណង់​ខុសច្បាប់​នេះ ជូន​លោក​អភិបាល នៃ​គណៈ​អភិបាល ក្រុង​បាត់ដំបង លេខ​០៧ សទ​ឯ ចុះ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៣ ដើម្បីឱ្យ​អាជ្ញាធរ ក្រុង មាន​វិធានការ​ទប់ស្កាត់ ។​

​ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា កន្លងមក​ម្ចាស់ ស្ថានីយប្រេងឥន្ធនៈ ខាងលើនេះ តែងតែបាន​ប្រាប់ ដោយ​ពាក្យ​ចំអក មកលើ​ប្រជាពលរដ្ឋ​ថា ខ្លួន​មិនបាន​សង់ ស្ថានីយប្រេងឥន្ធនៈ​ទេ គឺ​រៀបចំ​ជា​កន្លែង ដាក់​សាច់​ប៉ុណ្ណោះ ប៉ុន្ដែ​បើ​ធ្វើ​រួចរាល់ គាត់​នឹង​ជួល​ឱ្យ​អ្នកធំ​នៅ​ភ្នំពេញ គេ​ប្រាកដជា បើក​ស្ថានីយប្រេងឥន្ធនៈ ដូច្នេះ​ជា​រឿង​របស់​អ្នក​ជួល ។ បើតាម​ការលើកឡើង របស់​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា ខណៈដែល​ពួកគាត់ ពុំបាន​ទទួល​នូវ​ការ ជួយ​អន្ដរាគមន៍​ណាមួយ ពេលដែល​ម្ចាស់​សំណង់ កំពុង​សាងសង់ និង​លើដី​ចំណីផ្លូវ ប៉ះពាល់​លំនៅឋាន​ប្រជាពលរដ្ឋ ក៏ដូចជា​ការសាងសង់ នៅ​ចំ​កណ្ដាល​ក្រុង គេ​សង្ស័យថា អាជ្ញាធរ​បាន​ត្រូវ​ដៃ​ត្រូវ​ជើង ជាមួយ​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ ខាងលើនេះ ហើយ​មើលទៅ​៕

Wat 070131 Wat 07013


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item