Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ដក​កាំភ្លើង​ទំនើប​បាញ់​មេឃ​ជាង ១០​គ្រាប់​ដើម្បី​រំសាយកំហឹង ត្រូវ​ប៉េអឹម​ឃាត់ខ្លួន​ទាំងយប់​

​រាជធានី​ភ្នំពេញ៖បុរស​​ម្នាក់​​ជា​ម​ន្ត្រីកង​រាជ​អា​វុធ​ហត្ថ​​លើ​​ផ្ទៃ​​ប្រ​ទេសខឹង​​ជន​ដៃ​ដល់​​មួយ​ក្រុមដែល​​ព្រួត​​វាយ​តប់​​ក្មួយ​ប្រុសក៏​បាន​​ដក​​កាំ​ភ្លើងបាញ់​​គំ​រាម​​ជាង

​រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​​ជា​ម​ន្ត្រី កង​រាជ​អា​វុធ​ហត្ថ​​លើ​​ផ្ទៃ​​ប្រ​ទេស ខឹង​​ជន​ដៃ​ដល់​​មួយ​ក្រុម ដែល​​ព្រួត​​វាយ​តប់​​ក្មួយ​ប្រុស ក៏​បាន​​ដក​​កាំ​ភ្លើង បាញ់​​គំ​រាម​​ជាង ១០​គ្រាប់ បង្ក​​ឲ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល ក៏​ត្រូវ​​សមត្ថ​កិច្ច កង​រាជ​អាវុធ​ហត្ថ ធ្វើ​ការ​​ឃាត់ខ្លួន​តែម្តង កាលពី​វេលា​ម៉ោង ១១​និង​៣០ នាទី​យប់​ថ្ងៃទី​៩ ខែមករា នៅត្រង់ចំណុច​ផ្លូវ​លេខ​១២៨ កែង​១០៩ សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា ។​

​មុនពេល​កើតហេតុ​ជនដៃដល់ មាន​គ្នា ៣​នាក់​ជិះ​ម៉ូតូ ២​គ្រឿង​ម៉ាក​សេ ១២៥ ពណ៌​ខ្មៅ និង​ម៉ាក Today បាននាំគ្នា ព្រួត​វាយ​យុវជន​ម្នាក់ ដែល​ត្រូវជា​ក្មួយប្រុស របស់លោក​អនុសេនីយ៍ឯក ហោ តាំង​សូ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជា​មន្ត្រី​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ស្នាក់នៅ​ជិត​កន្លែងកើតហេតុ នៅផ្ទះ​ជាន់​ទី​១ សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា ខណៈដែល​កំពុងតែ ប្រតាយប្រតប់​គ្នា ស្រាប់តែ​កម្លាំង កងរាជអាវុធហត្ថ​ខណ្ឌ ៧​មករា ២​នាក់​ល្បាត​ក្នុង​មូលដ្ឋាន ប្រទះឃើញ​ជនដៃដល់ បាននាំគ្នា​ឡើង​ជិះ​ម៉ូតូ គេចខ្លួន​បាត់អស់​ទៅ ។​

​បន្ទាប់ពី​ជនដៃដល់ គេចខ្លួន​បាត់អស់ ស្រាប់តែ​លោក ហោ តាំង​សូ បាន​រត់ចេញ​ពីក្នុងផ្ទះ នៅ ជិត​កន្លែងកើតហេតុ មកដល់​បាន​សួរថា នរណា​វាយ​ក្មួយ​របស់គាត់ ពេលដែល​ដឹងថា ជនដៃដល់​គេចខ្លួន​អស់ ស្រាប់តែ​គាត់ បាន​ដក​កាំភ្លើង​ខ្លីម៉ាក P42 បាញ់​ចំនួន ៥​គ្រាប់​ជាប់ៗ​គ្នា មិន​អស់ចិត្ត​ទេ បាន​បាញ់​ជាច្រើន​គ្រាប់​បន្តទៀត សរុប​ទាំងអស់​ជាង ១០​គ្រាប់ ដោយ​បាញ់​នៅមុខ មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌ ៧​មករា ២​នាក់ ជា​អ្នក​ចាំ​រើស​សំបក​កា​ទុ​ស បានជា​ច្រើន គ្រាប់​យកទៅ​រក្សាទុក និង​បាន​ឃាត់ខ្លួន​លោក ហោ តាំង​សូ ដល​ម្បី​ចាត់ការ​តាម​នីតិវិធី ៕

Wat 100111


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item