Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

បណ្តេញ​ម្តាយក្មេក​ដែលមាន​ជំងឺ​ឲ្យ​ចុះ​ចេញពីផ្ទះ ហើយ​ចាក់​សាំង​ដុត​ប្តី​ទាំង​រស់

​ខេត្តកំពង់ស្ពឺ៖ដោយ​សារ​តែ​​ជ​ម្លោះ​​ក្នុង​​គ្រួ​សារបុរស​​ម្នាក់​​ត្រូ​វ​ប្រ​ពន្ធចាក់​​សាំង​​ស្រោច​​ពេញ​​ខ្លួនហើយ​​យក​​ដែក​កេស​​អុជ​ឆេះបណ្តាល​​ឲ្យ​​រលាក​រលា​ត់ស្បែ​ករត់​​ទៅ​ចូល​ក្នុង​​ពាង​ទឹក

​ខេត្តកំពង់ស្ពឺ ៖ ដោយ​សារ​តែ​​ជ​ម្លោះ​​ក្នុង​​គ្រួ​សារ បុរស​​ម្នាក់​​ត្រូ​វ​ប្រ​ពន្ធ ចាក់​​សាំង​​ស្រោច​​ពេញ​​ខ្លួន ហើយ​​យក​​ដែក​កេស​​អុជ​ឆេះ បណ្តាល​​ឲ្យ​​រលាក​រលា​ត់ស្បែ​ក រត់​​ទៅ​ចូល​ក្នុង​​ពាង​ទឹក តែ​​ជា​​អ​កុ​សល​ក្នុង​​ពាង​​នោះ អ​ត់​មាន​ទឹក​​ទៀត បង្ក​​ឲ្យ​​មាន​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ៣​និង​៣០ នាទី​រសៀល​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៤ នៅ​តូប​លក់​ចាប់ហួយ ក្នុងភូមិ​ឈើទាល​ជ្រុំ ឃុំ វាល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។​

​ជនរងគ្រោះ​មានឈ្មោះ សា សុខា ហៅ​ហម ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ​ធ្វើស្រែ ស្នាក់នៅ​ភូមិ កើតហេតុ មាន​ប្រពន្ធ​ឈ្មោះ ចិត្ត សាន ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ​ធ្វើស្រែ មានកូន​ប្រុស ២​នាក់ កូន​បង​អាយុ ៧​ឆ្នាំ និង​កូន​ប្អូន​អាយុ ៨​ខែ​។ ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា គាត់​ជា​កូនទោល​ក្នុង​គ្រួសារ មានតែ​ម្តាយ​ចាស់​ឈ្មោះ សុខ សា​ម៉ាន អាយុ ៥៨​ឆ្នាំ រស់ នៅ​ភូមិ​ជិតគ្នា ពេលដែល​ម្តាយ ស្តីដណ្តឹង​ប្រពន្ធ​នោះ បាន​ព្រមព្រៀងគ្នា​ថា ពេល​ការ​រួច​ឲ្យ​ទៅ​រស់នៅ ជាមួយ​ម្តាយ​របស់គាត់ ដែល​រស់នៅ​តែម្នាក់ឯង ប៉ុន្តែ​ពេល​ការ​រួច ប្រពន្ធ​មិន​ព្រមទៅ​រស់នៅ ជាមួយ​ម្តាយក្មេក​ទេ ។​

​កន្លងមក​ថ្មីៗ​នេះ​ម្តាយ​បាន​ឈឺ​ធ្ងន់ គាត់​បាន​ទៅយក​ម្តាយ មក​រស់នៅ​ជាមួយ ដើម្បី​ហៅ​គ្រូពេទ្យ ឲ្យ​ជួយ​ព្យាបាល​បាន​ធូរស្បើយ​បន្តិច ប្រពន្ធ​ចេះតែ​រករឿង ឈ្លោះ​ប្រកែក​ជាមួយ​ប្តី ដោយសារតែ​រឿង អស់​លុយកាក់​ថ្លៃ​ព្យាបាល​ជម្ងឺ​ម្តាយ មិនតែប៉ុណ្ណោះ​ប្រពន្ធ​បាន បណ្តេញ​ម្តាយក្មេក ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ ។ ពេល​ឃើញ​ប្រពន្ធ បណ្តេញ​ម្តាយ​ឲ្យ​ត្រឡប់ ទៅផ្ទះ​វិញ​បែបនេះ បុរស​ជា​ប្តី​បាន​ចុះ ទៅ​រស់នៅ​ជាមួយ​ម្តាយ ជួយ​មើលថែ​ម្តាយ​ឈឺ រយៈពេល ២​ខែ​មកហើយ ។​

​នៅ​ថ្ងៃកើតហេតុ​បុរស​ជា​ប្តី បាន​ចូលទៅ​ទិញ​បារី នៅ​តូប​លក់​ចាប់ហួយ នៅ​ជិត​ផ្ទះ​របស់​ប្រពន្ធ ហើយ​កំពុងតែ​និយាយ​លេង ជាមួយ​អ្នកលក់ ស្រាប់តែ​ស្ត្រី ជា​ប្រពន្ធ​ដើរចូល ទៅក្នុង​តូប​លក់ដូរ​នោះ ហើយ​សួរថា ឯ​ចុះចោល​អញ អត់​ជួយ​ចិញ្ចឹម​កូន ពេលនោះ​បុរស​ជា​ប្តី បាន​ប្រាប់ថា គាត់​ជាប់រវល់​ច្រូតស្រូវ អត់​បាន​ទៅធ្វើ​ការ​រោងចក្រ​ទេ ចាំ​ពេល​ច្រូតស្រូវ​ហើយ  ទើប​គាត់​ទៅធ្វើ​ការ យកប្រាក់​មក​ឲ្យ​។ ពេលនោះ​ស្ត្រី​ជា​ប្រពន្ធ បាន​ទិញ​សាំង ១​លីត្រ​ចាក់​ស្រោច​លើ​ប្តី ហើយ​កេស​ដែកកេស ដុត​ប្តី​ទាំង​រស់​ធ្វើ​ឲ្យ ឆាបឆេះ​ពេញ​ខ្លួនប្រាណ​តែម្តង​៕

Wat 07015


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item