Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ចាប់រំលោភ​ស្ត្រី​មិន​គ្រប់ទឹក ហើយ​គ្មាន​​​លុយ​​ដុ​​ល្លា​រ​​បង់​​ជំ​ងឺ​​ចិត្ត ត្រូវ​បញ្ជូន​​ចូល​​ទ្រុង​​ដែក​

​ខេត្តបាត់ដំបង៖នគរ​បាល​​ក្រុង​​បាត់​ដំ​បងបាន​​ឃាត់​ខ្លួន​​កម្ម​ករ​សំ​ណង់​​ម្នាក់ដែល​​បាន​​ល្បួង​​ស្ត្រី​​មិន​​គ្រប់​ទឹកយក​ទៅ​​បង្ខំ​​រំ​លោភ​​រហូត​​បាន​ស​ម្រេចដើម្បី​​ក​សាង​​សំ​ណុំ​​រឿងបញ្ជូន​ទៅ​​ស្នង​កា​​រដ្ឋា​ន

​ខេត្តបាត់ដំបង ៖ នគរ​បាល​​ក្រុង​​បាត់​ដំ​បង បាន​​ឃាត់​ខ្លួន​​កម្ម​ករ​សំ​ណង់​​ម្នាក់ ដែល​​បាន​​ល្បួង​​ស្ត្រី​​មិន​​គ្រប់​ទឹក យក​ទៅ​​បង្ខំ​​រំ​លោភ​​រហូត​​បាន​ស​ម្រេច ដើម្បី​​ក​សាង​​សំ​ណុំ​​រឿង បញ្ជូន​ទៅ​​ស្នង​កា​​រដ្ឋា​ន នគរ​បាលខេត្ត​​​ កាល​​ពី​​រសៀល​​ថ្ងៃ​ទី​​៦ ខែ​មក​រាឆ្នាំ​២០១៤ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ បន្ទាប់ពី​ជនសង្ស័យ គ្មាន​ប្រា​ក់បង់​ជំងឺ​ចិត្ត ដល់​គ្រួសារ​នារី​រងគ្រោះ​។​

​ជនសង្ស័យ​មានឈ្មោះ សម្បត្តិ សំបូរ ហៅ​វុន អាយុ ២៩​ឆ្នាំ​រស់នៅ​ក្រុម​១១ ភូមិ​សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ចំណែក​ស្ត្រី​រងគ្រោះ​មានឈ្មោះ ស​.​ណ អាយុ ២១​ឆ្នាំ ជា​មនុស្ស​មិន​គ្រប់ទឹក មាន​ទីលំនៅ​ផ្ទះ​លេខ​៦៨៣​ក្រុមទី​១៤ ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​។ ឪពុក​ស្ត្រី​រងគ្រោះ​បានមក​ប្តឹង​សមត្ថកិច្ច​ថា កាលពី​ម៉ោង ៣​រសៀល​ថ្ងៃទី​៥ ខែមករា កូនស្រី​ច្បង​របស់គាត់ បាន​ដើរទៅ​ទាន់ ឃើញ​ប្អូនស្រី​ដេក​លើ​ខោអាវ ដោយ​ខ្លួន​ននលគក ហើយ​មាន​ឈាម​ទៀត ក៏​មក​ប្រាប់​ខ្លួន​ជា​ឪពុក ក៏​នាំគ្នា​ទៅប្តឹង​ទារជំងឺចិត្ត ពី​ជនសង្ស័យ​ចំនួន មួយ​ពាន់​ដុល្លារ​។​

​យ៉ាងណាក៏ដោយ ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​ប្រព្រឹត្ត ដូច​ការចោទប្រកាន់​មែន ប៉ុន្តែ​មិនបាន​ស៊ីជម្រៅ​ទេ ដោយ​នាង​ឈឺ​ស្រែកយំ ខ្លួន​ក៏​ផ្អាក​សកម្មភាព ហើយរ​ត់ទៅ​កន្លែង ធ្វើការ​សំណង់​ធម្មតា​។ ជនសង្ស័យ​ពីដំបូង បាន​ព្រមព្រៀង​ជាមួយ អាណាព្យាបាល​ជនរងគ្រោះ ក្រោយមក​បែរជា​ក្រឡះ​ថា គ្មាន​ប្រាក់​ទៅវិញ ទើប​គេ​ដាក់​បណ្តឹង​។ ដូច្នេះ​បុរស​សង្ស័យ​ត្រូវ កសាង​សំណុំរឿង​បញ្ជូន ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចាត់ការ​បន្ត​នា​រសៀល​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៤ តាម​នីតិវិធី​៕

Wat 07017


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item