Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ស្ត្រី​វ័យក្មេង​នៅផ្ទះ​ម្នាក់ឯង ត្រូវ​ក្រុមចោរ​យក​កាំបិត​ចាក់​និង​អា​រក ប្លន់​យក​ទ្រព្យសម្បត្ដិ

​រាជធានី​ភ្នំពេញ៖ស្ដ្រី​​វ័យ​ក្មេង​​ម្នាក់​​​ត្រូវ​បាន​​ប​ញ្ជូនមក​កាន់​​មន្ទីរ​ពេទ្យ​​កាល់​ម៉ែតដើ​ម្បី​​ជួយ​ស​ង្គ្រោះបន្ទាប់​ពី​​បាន​​រង​របួស​​ធ្ងន់ដោយ​​ស្នាម​​កាំ​បិត​​ចាក់និង​​អា​រ​ក

​រាជធានី​ភ្នំពេញ ៖ ស្ដ្រី​​វ័យ​ក្មេង​​ម្នាក់​​​ត្រូវ​បាន​​ប​ញ្ជូន មក​កាន់​​មន្ទីរ​ពេទ្យ​​កាល់​ម៉ែត ដើ​ម្បី​​ជួយ​ស​ង្គ្រោះ បន្ទាប់​ពី​​បាន​​រង​របួស​​ធ្ងន់ ដោយ​​ស្នាម​​កាំ​បិត​​ចាក់ និង​​អា​រ​ក ពី​សំ​ណាក់​​ជន​ស​ង្ស័យ ៤-៥ នាក់ នៅ​ផ្ទះ​ក្បែរ​ខាង ដែល​​​បាន​​ចូល​ទៅ ធ្វើ​​ស​កម្ម​ភាព​ប្លន់​យក​ទ្រព្យសម្បត្ដិ កាលពី​វេលា​ម៉ោង ១១​យប់​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៤ ស្ថិតនៅ​ភូមិ​គ្រួស សង្កាត់​សំរោង ខណ្ឌ​សែន​សុខ​។​

​ស្ដ្រី​រងគ្រោះ​មានឈ្មោះ អាត ស្រី​ណែ​ត អាយុ ២២​ឆ្នាំ មុខរបរ​កាត់ដេរ ស្នាក់នៅ​ក្នុងផ្ទះ​តែម្នាក់ឯង ពេលនោះ​ជនសង្ស័យ ៤-៥ នាក់ ខ្លះ​នៅក្រោម​ផ្ទះ និង​ខ្លះទៀត​ឡើងទៅ​លើផ្ទះ​បាន​សុំ​លុយ​ចាយ ប៉ុន្ដែ​ស្ដ្រី​រងគ្រោះ​មិន​ឲ្យ ទើប​ពួកគេ​ព្រួត​គ្នា យក​កាំបិត​ចុង​ស្រួច ចាក់​លើ​ដងខ្លួន និង​ចាប់​អា​រក បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ រួចហើយ​គេចខ្លួន​បាត់អស់​។​

​ក្រោយពេល​កើតហេតុ ប្រជាពលរដ្ឋ នៅក្បែរ​ផ្ទះ​ស្ដ្រី​រងគ្រោះ បាន​ហៅ​រថយន្ដ​របស់​មន្ទីរ​ពេទ្យ​កាល់ម៉ែត ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ ប៉ុន្ដែ​ជនសង្ស័យ​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ស្គាល់ឈ្មោះ ដែលជា​អ្នករស់នៅ ក្បែរ​ផ្ទះ​ស្ដ្រី​រងគ្រោះ​។ បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​នឹង​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​ចាប់ខ្លួន ជនសង្ស័យ​ទាំងនេះ មក ផ្តន្ទាទោស តាមផ្លូវ​ច្បាប់​៕

Wat 07014


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item