Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឲ្យ​រន្ធត់ បុរស​ជា​កូន​ស្លាប់​ក្នុង​ថ្លុកឈាម ហើយ​ស្ត្រី​ជា​ម្តាយ​របួសធ្ងន់​

​ខេត្តកំពង់ឆ្នាំង៖មាន​​ហេតុ​ការ​ណ៍គ្រោះ​ថ្នាក់​​ចរា​ចរ​ណ៍ដ៏​​គួរ​​ឲ្យ​​រន្ធត់​​មួយបាន​​កើត​ឡើង​​កាល​ពីវេ​លា​​ម៉ោង៣​​និង​​៣០

​ខេត្តកំពង់ឆ្នាំង ៖ មាន​​ហេតុ​ការ​ណ៍ គ្រោះ​ថ្នាក់​​ចរា​ចរ​ណ៍ ដ៏​​គួរ​​ឲ្យ​​រន្ធត់​​មួយ បាន​​កើត​ឡើង​​កាល​ពី វេ​លា​​ម៉ោង ៣​​និង​​៣០ នា​ទី​​ឈាន​ចូល​​ថ្ងៃ​ទី​​៨ ខែ​មក​រា ឆ្នាំ​​២០​១៤ ស្ថិត​នៅ​តាម​​ប​ណ្តោយ​ ​ផ្លូវ​ជាតិ​​លេខ​​៥ ក្នុង​​ឃុំ ជ្រៃ​​បាក់ ស្រុក​​រលា​ប្អៀរប​ណ្តាល​​ឲ្យ​យុវជន​ម្នាក់ បាន​ស្លាប់បាត់​បង់ជីវិត និង​ស្ត្រី​ម្នាក់ទៀត ដែល​ត្រូវជា​ម្តាយ បាន​រងរបួស​ធ្ងន់ ខណៈដែល​ពួកគេ បាន​ជិះ​ម៉ូតូ​ជ្រុល​ទៅបុក គូថ​រថយន្ត​មួយគ្រឿង ដែល​គេ​កំពុង​ចត នៅលើ​ចិញ្ចើមផ្លូវ​។​
 
​បើតាម​ប្រភពព័ត៌មាន ពី​សមត្ថកិច្ច​ដែល​បាន​ចុះ​ទៅដល់ កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ដែល​បាន​ស្លាប់បាត់​បង់ជីវិត មានឈ្មោះ  សៅ សឹង ភេទ ប្រុស​អាយុ ១៩​ឆ្នាំ និង​ស្ត្រី​ម្នាក់ទៀត ដែល​ត្រូវជា​ម្តាយ មានឈ្មោះ ពេជ្រ ហ៊ឺ​ន អាយុ ៤៥​ឆ្នាំ បាន​រងរបួស​ធ្ងន់ អ្នក​ទាំង​២ រស់នៅ​ក្នុងភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។​មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង ២​នាក់​ម្តាយ​និង​កូន បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក សេ​១២៥ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AE-7843 ឌុប​គ្នា​ក្នុងទិសដៅ ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​។

​ពេល​ជិះ​មកដល់​កន្លែងកើតហេតុ ស្រាប់តែ​ជនរងគ្រោះ បាន​ជ្រុល​ល្បឿន​ទៅបុក រថយន្ត​ដឹកទំនិញ​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3B-3320 ដែល​កំពុង​ឈប់ ផ្លាស់ប្តូរ​កង់​ថ្មី ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​យុវជន ជា​អ្នក​ឌុប​បាន​ស្លាប់ បាត់បង់​ជីវិត​ភ្លាមៗ នៅ​កន្លែងកើតហេតុ ចំណែក​ស្ត្រី​ជា​ម្តាយ បាន​រងរបួស​ធ្ងន់​។ បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះទៅ​អន្តរាគមន៍​ធ្វើការ​វាស់វែង និង​បាន​បញ្ជូន​ជនរងគ្រោះ ទៅកាន់​មន្ទីរពេទ្យ​។ ចំណែក​សាកសព​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ ដឹកយក​ទៅធ្វើ​បុណ្យ តាម ប្រពៃណី នៅឯ​គេហដ្ឋាន​៕

Wat 08017


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item