Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

បញ្ហា​​​ក្រ​ពះ​​ឃ្លាន​​បង្រៀន​​មិន​កើត នាំ​​ឲ្យ​​​គ្រូ​​​បង្រៀន​បន្ត​​ធ្វើ​​កូដ​កម្ម ទាម​ទារ​​ដំ​ឡើង​​ប្រាក់​ខែ

​រាជធានី​ភ្នំពេញ៖ចាប់​តាំង​ពី​​ថ្ងៃ​ទី​​០៦ខែ​ម​ករាមក​ម្ល៉េះគ្រូ​បង្រៀន​​នៅ​តាម​​សា​លា​​រដ្ឋ​​មួយ​ចំ​នួនបាន​នាំ​គ្នា​​ធ្វើ​​កូដ​កម្ម

​រាជធានី​ភ្នំពេញ ៖ ចាប់​តាំង​ពី​​ថ្ងៃ​ទី​​០៦ ខែ​ម​ករា មក​ម្ល៉េះ គ្រូ​បង្រៀន​​នៅ​តាម ​​សា​លា​​រដ្ឋ​​មួយ​ចំ​នួន បាន​នាំ​គ្នា​​ធ្វើ​​កូដ​កម្ម មិន​​ចូល​​បង្រៀន ហើយ​​សិ​ស្សា​នុ​សិស្ស ក៏​បាន​នាំ​គ្នា​​លើក​​បដា នៅ​ក្នុង​​ថ្នាក់​រៀន ឬ​​នាំ​គ្នា​​ចង​​បដា ជួយ​​ទាម​ទារ​​ឲ្យ​​មាន​​ការ​​ដំឡើង ប្រាក់ខែ​ជូន​គ្រូបង្រៀន ចំនួន ១​លាន​រៀល​ផងដែរ ដើម្បី​ឲ្យ​លោកគ្រូ អ្នកគ្រូ មាន​ជីវភាព​រស់នៅ ធូរធារ​និង​ថ្លៃថ្នូរ បញ្ឈប់​ការលក់​នំ​ក្នុង​សាលារៀន ឬ​ការ​កោសរូស ទារលុយ​ពី​សិស្ស ដែលជា​អំពើ​មិន​ថ្លៃថ្នូរ ដូចដែល​លោកគ្រូ អ្នកគ្រូ​មួយចំនួន បាន​លើកឡើងថា ក្រពះ​ឃ្លាន​បង្រៀន​មិនកើត ឬ​ប្រាក់ខែ​តិចតួច​ពេក សុខ​ចិត្ត​ប្រព្រឹត្ត អំពើ​មិន​ថ្លៃថ្នូរ ដែល​សង្គម​ស្អប់ខ្ពើម ។​
 
​នៅ​ថ្ងៃទី​០៨ ខែមករា នេះ​លោកគ្រូ អ្នកគ្រូ នៅតាម​សាលា​រដ្ឋ​មួយចំនួន នៅតែ​បន្តធ្វើ​កូដកម្ម មិន​បង្រៀន​សិស្ស​នោះទេ ក្នុង​គោលដៅ​ទាមទារ ឲ្យ​មានការ​ដំឡើង​ប្រាក់ខែ ចំនួន ១​លាន​រៀល ប៉ុន្តែ​រូបភាព​នៃ​ការ ធ្វើ​កូដកម្ម​មាន​ផ្សេងៗ​គ្នា ដូចជា​នៅ​សាលា​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ លោកគ្រូ អ្នកគ្រូ បាន​អញ្ជើញ​ទៅ​សា​លារៀន ប៉ុន្តែ​បាននាំគ្នា​អង្គុយ នៅក្នុង​ថ្នាក់ ដោយ​មិន​បង្រៀន ហើយ​នាំ​សិស្ស​ជជែក ពីនេះ​ពី​នោះ​។ លោកគ្រូ អ្នកគ្រូ ខ្លះទៀត បានធ្វើ​ដំណើរ​ទៅកាន់ សាលារៀន ប៉ុន្តែ​មិនបាន​ចូល​ថ្នាក់ បង្រៀន​សិស្ស​នោះទេ​។

​លោកគ្រូ អ្នកគ្រូ បាន​ជជែក​ពិភាក្សាគ្នា អំពី​បញ្ហា​ទំនិញ​ឡើងថ្លៃ និង​ភាព​រអ៊ូរទាំ​របស់​មាតា បិតា សិស្សានុសិស្ស ដែល​មិនមាន​ប្រាក់ បង់​ឲ្យ​គ្រូបង្រៀន ដូច្នេះ​ជីវភាព​របស់​ពួកគាត់ កាន់តែ​ធ្លាក់ចុះ​ដុនដាប ដោយសារតែ​ប្រាក់ខែ តិច​តូច បើក​មិនបាន​ទាន់ពេលវេលា និង​កោសរូស​សិស្ស ឲ្យ​បង់លុយ​លែង​បាន​។ មួយ​រយះ​ចុង​ក្រោយនេះ ជីវភាព​របស់​គ្រូបង្រៀន លំបាកលំបិន កាន់តែខ្លាំង​ឡើង ហើយ​លោកគ្រូ អ្នកគ្រូ ខ្លះទៀត​បាក់​ទឹកចិត្ត លែង​ចង់​មក​បង្រៀន ងាក​ទៅ​ប្រកប​របរ​ផ្សេងៗ ដើម្បី​រកប្រាក់ មក​ផ្គត់ផ្គង់​ជីវភាព​។

​លោកគ្រូ អ្នកគ្រូ ជាច្រើន​បានបញ្ជាក់ យ៉ាងច្បាស់​ថា បញ្ហា​ប្រាក់ខែ​តិចតួច ដែល​មិនមាន​តុល្យភាព ទៅនឹង​ទំនិញ​ដែល​ចេះតែ ឡើងថ្លៃ​យ៉ាងគំហុក ប៉ះពាល់​ដល់ ជីវភាព​របស់​គ្រូបង្រៀន និង​សិស្សានុសិស្ស​ផងដែរ ពីព្រោះថា ប្រសិនបើ​គ្រូបង្រៀន មិនមាន​ប្រាក់​គ្រប់គ្រាន់ សម្រាប់​ទ្រទ្រង់​ជីវភាព គ្រូបង្រៀន​ត្រូវ​បង្ខំចិត្ត បង្កើត​មុខរបរ​ទី​២ នាំ​ឲ្យ​គុណភាព​នៃ​ការអប់រំ កាន់តែ​ធ្លាក់ចុះ ដូច្នេះ​ការនាំគ្នា​ធ្វើ​កូដកម្ម ដើម្បី​ទាមទារ​ប្រាក់ខែ ឲ្យ​បាន ១​លាន​រៀល របស់លោក​គ្រូ អ្នកគ្រូ នៅពេលនេះ​គឺជា បញ្ហា​ក្រពះ​សុទ្ធសាធ មិនមែន​ធ្វើឡើង​ដោយ​ការ​ញុះញង់ ការបង្ខិតបង្ខំ​ពី​គណបក្សនយោបាយ ណាមួយ​នោះទេ​៕

Wat 08015 Wat 08016


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item