Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

មកពី​ស្រោច​ទឹក​រំដោះគ្រោះ មិនទាន់​ដល់ផ្ទះ​ផង ត្រូវ​ឡាន​បុក​ស្លាប់ ក្នុង​​ថ្លុក​ឈាម​​​ទាំង​​ព្រឹក​

​ខេត្តកំពង់ឆ្នាំង៖រថ​យន្ត​​កាម​រី​​បា​​ឡែ​នមួយ​គ្រឿងបាន​​បើក​​បុក​​ស្ត្រី​​ម្នាក់ប៉ើង​​ខ្ទាត​​ជា​ច្រើន​​ម៉ែត្រប​ណ្តា​ល​អោយ​​ស្លាប់​​ភ្លាម​ៗនៅ​​នឹង​ក​ន្លែង​កើត​​ហេតុ

​ខេត្តកំពង់ឆ្នាំង ៖ រថ​យន្ត​​កាម​រី​​បា​​ឡែ​ន មួយ​គ្រឿង បាន​​បើក​​បុក​​ស្ត្រី​​ម្នាក់ ប៉ើង​​ខ្ទាត​​ជា​ច្រើន​​ម៉ែត្រ ប​ណ្តា​ល​អោយ​​ស្លាប់​​ភ្លាម​ៗ នៅ​​នឹង​ក​ន្លែង​កើត​​ហេតុ បន្ទាប់​ពី​​ស្ត្រី​រង​គ្រោះ ត្រ​ឡប់​​មក​ពី​​វត្ត ដើ​ម្បី​​ស្រោច​​ទឹក​​រំ​ដោះ​គ្រោះ កាល​ពី​​វេ​លា​​ម៉ោង៧​​និង​​៣០ នាទី​ព្រឹក ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៤ នៅតាម​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ ១៣៣-១៣៤ ក្នុងភូមិ​ក្បាលដំរី ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង ។​

​ស្ត្រី​រងគ្រោះ​មានឈ្មោះ ស៊ីម ម៉ៃ អាយុ ៧៤​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​ក្បាលដំរី ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូរ​ណ៌ ទើបតែ​ត្រឡប់​មកពី ស្រោច​ទឹក​រំដោះគ្រោះ នៅ​វត្ត​ក្បាលដំរី ពេល​មកដល់ ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត កាមរី​​បា​ឡែ​ន ពណ៌​​ស្ករ មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2U-3265 ធ្វើ​ដំ​ណើរ​​ក្នុង​ទិស​ដៅ​​ពី​​ជើង​ទៅ​​ត្បូង បាន​​បុក​​ស្ត្រី​​រង​គ្រោះ ប៉ើង​​ខ្ទាត​​បោកក្បាល​​​នឹង​​ថ្នល់ បណ្តាល​អោយ​​ស្លាប់​​ភ្លាម​ៗ​តែម្តង​។

​នេះ​ចាត់ទុកជា​រឿង​ស៊យ ព្រោះ​ស្ត្រី​រងគ្រោះ បាន​ទៅ​វត្ត​ដើម្បី ស្រោច​ទឹក​រំដោះគ្រោះ បែរជា​ជួប​គ្រោះ អកុសល​បែបនេះ​ទៅវិញ​។ ក្រោយពេល​កើតហេតុ ស្ត្រី​រងគ្រោះ​ត្រូវបាន​ប្រគល់ ឲ្យ​សាច់ញាតិ​ដឹកយក ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ។ ដោយឡែក​រថយន្ត​បង្ក ត្រូវបាន​សមត្ថកិច្ច អូស​យកទៅ​រក្សាទុក នៅ​ការិយាល័យ ចរាចរណ៍​ផ្លូវគោក​ខេត្ត ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕

Wat 08012 Wat 08013 Wat 08014


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item