Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ក្រ​ណាស់​ម្ចាស់​ថ្លៃ រកលុយ​បង់​អង្គការ​មិនទាន់ ដាច់ចិត្ត​ចងក​សម្លាប់ខ្លួន ចំ​ថ្ងៃ ៧​មករា​

​ខេត្តបាត់ដំបង៖ស្ត្រី​​ម្នាក់​​មាន​ទំ​នាស់​​ជា​មួយ​​ប្តីរឿង​​ជំ​ពាក់​​ប្រាក់​​គេ​​ច្រើន​ពេក និង​គ្មាន​​​ប្រា​ក់​​បង់​​ឡើង​​អង្គ​ការតាម​​ការ​កំ​ណត់គិត​​អ្វី​​មិន​​ចេញបាន​​ឡើង​លើ​​ផ្ទះ

​ខេត្តបាត់ដំបង ៖ ស្ត្រី​​ម្នាក់​​មាន​ទំ​នាស់​​ជា​មួយ​​ប្តី រឿង​​ជំ​ពាក់​​ប្រាក់​​គេ​​ច្រើន​ពេក  និង​គ្មាន​​​ប្រា​ក់​​បង់​​ឡើង​​អង្គ​ការ តាម​​ការ​កំ​ណត់ គិត​​អ្វី​​មិន​​ចេញ បាន​​ឡើង​លើ​​ផ្ទះ លួច​ចង​ក​​ស​ម្លាប់​ខ្លួន ត្រូវ​បាន​​កូន​ស្រី​​ប្រ​ទះ​ឃើញ ស្លាប់​​បាត់​ទៅ​ហើយ កាល​ពី​​វេលា​ម៉ោង ៩​និង​៣០ នាទី​ព្រឹក​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៤ នៅ​ភូមិ​ព្រៃ​រកា សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង​។​

​នគរបាល​ក្រុង​បាត់ដំបង បានអោយដឹងថា ស្ត្រី​ដែល​ចងក​សម្លាប់ខ្លួន មានឈ្មោះ មៀ​ច ម៉េង​លី អាយុ ៥៧​ឆ្នាំ មាន​ប្តី​ឈ្មោះ អ៊ុន សាវុត អាយុ ៦២​ឆ្នាំមាន​កូនស្រី​ចំនួន ៦​នាក់​ទី​១-​ឈ្មោះ វុ​ត ម៉ា​លីន អាយុ ៣៣​ឆ្នាំ នៅ​លីវ​។ ទី​២-​ឈ្មោះ វុ​ត មាលា អាយុ ៣០​ឆ្នាំ មានគ្រួសារ​។ ទី​៣- ឈ្មោះ វុ​ត វាសនា អាយុ ២៧​ឆ្នាំ មានគ្រួសារ នៅ​ប្រទេស​ម៉ាឡេស៊ី​។ ទី​៤-​ឈ្មោះ វុ​ត លីន​ដា អាយុ ២៤​ឆ្នាំ​នៅ​លីវ​។ ទី​៥-​ឈ្មោះ វុ​ត វណ្ណា​រ៉ា អាយុ ២១​ឆ្នាំ នៅ​លីវ និង​ទី​៦-​ឈ្មោះ វុ​ត រស្មី អាយុ ១៨​ឆ្នាំ​នៅ​លីវ ។​

​អ្នកជិតខាង​បានអោយដឹងថា នៅវេលា​ព្រឹក​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៤ ស្ត្រី​រងគ្រោះ​មាន​ទឹកមុខ ខ្មៅ​ជាំ​ដើរ​ចុះឡើង ក្នុងភូមិ​ដែល​គេ​ដឹងថា មានទុក្ខ​លំបាក​ខ្លាំង ។ ក្រោយមក​ក៏​ឮ​សំឡេង ឈ្លោះប្រកែក​ជាមួយ​ប្តី រឿង​ជំពាក់​ប្រាក់​គេ និង​ដល់​ម៉ោង​សន្យា បង់ប្រាក់​ឡើង​អង្គការ នៅ​ម៉ោង​៩ ព្រឹក​ថ្ងៃ​ដដែល​។ លុះដល់​ម៉ោង ៩​ព្រឹក​ទើប​មានការ​ភ្ញាក់ផ្អើល​ថា ស្ត្រី​ឈ្មោះ មៀ​ច ម៉េង​លី បាន​ចងក​សម្លាប់ខ្លួន នៅលើផ្ទះ​តែម្តង​។​

​ឈ្មោះ អ៊ុន សាវុត ជា​ប្តី​បាន​ប្រាប់​សមត្ថកិច្ច​ថា ពី​ព្រលឹម​គាត់​បាន ឈ្លោះប្រកែក​គ្នា ជាមួយ​ប្រពន្ធ រឿង​ជំពាក់​ប្រាក់​គេ ហើយ​ដល់​ថ្ងៃ​បង់​អង្គការ គ្មាន​ប្រា​ក់បង់ គ្មាន​របរ​ពិតប្រាកដ ទៅរក​ប្រាក់ ឯណា​បង់​ទាន់​។ ក្រោយមក​ខ្លួន​ក៏​ចេញ មក​ក្រៅ​ផ្ទះ​រក​ខ្ជី​គេ ដើម្បីអោយ​ប្រពន្ធ យកទៅ​បង់​ការប្រាក់ តែ​មិនទាន់​រកបាន​ប្រាក់​ផង ក៏​ទទួលដំណឹង​ពី​កូនស្រី​ច្បង​ថា ម្តាយ​បាន​ចងក សម្លាប់ខ្លួន​បាត់​ហើយ​។ ក្រោយពី​ធ្វើ​កោសល្យវិច័យ និង​សាកសួរ​អ្នកជិតខាង សមត្ថកិច្ច​បានបញ្ជាក់ ថា សព​ស្ត្រី​ឈ្មោះ មៀ​ច ម៉េង​លី ពិតជា​បាន​ចងក សម្លាប់ខ្លួន​ប្រាកដ​មែន ពុំមែន​ជា​ករណី ឃាតកម្ម​អ្វី​នោះទេ ហើយ​បាន​ប្រគល់ជូន​សាច់ញាតិ យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ សុខ​ជា​

 Wat 080109


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item