Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

កម្មករ​ក្រីក្រ​ខ្ចី​ម៉ូតូ​អ្នក​ស្គាល់គ្នា ជិះ​ទៅ​ទិញ​បាយ​ហូប ត្រូវ​ឡាន​បុក​ស្លាប់​គួរ​ឲ្យ​សង្វេគ​

​រាជធានី​ភ្នំពេញ៖ស្ត្រី​​ជន​ជាតិ​​កូ​រ៉េបាន​​បើក​រថ​យន្តគេច​​ពី​​រថ​យន្ត​​មួយ​គ្រឿង​​ទៀតជ្រុល​​ទៅ​បុក​​ម៉ូ​តូខ្ទាត​​ច​ម្ងាយ៥

រាជធានី​ភ្នំពេញ ៖ ស្ត្រី​​ជន​ជាតិ​​កូ​រ៉េ បាន​​បើក​រថ​យន្ត គេច​​ពី​​រថ​យន្ត​​មួយ​គ្រឿង​​ទៀត ជ្រុល​​ទៅ​បុក​​ម៉ូ​តូ ខ្ទាត​​ច​ម្ងាយ ៥ ​ម៉ែត្រ ប​ណ្តាល​​ឲ្យ​​ក​ម្ម​ករ​ជាង​ឈើ​​ម្នាក់ បាក់​ក​ស្លាប់ នៅ​​ក​ន្លែង​កើត​ហេតុ និង​​ម្នាក់​ទៀត​​រង​របួស​​ធ្ងន់ ខ​ណៈ​ដែល​​ជន​រង​គ្រោះ​ខ្ចី​ម៉ូតូ​អ្នក​ស្គាល់គ្នា ជិះ​ទៅ​ទិញ​បាយ​ហូប កាលពី​វេលា​ម៉ោង ៦​និង​២០ នាទី ព្រលប់​ថ្ងៃទី​៧ ខែមករា ក្បែរ​បុរី​ប៉េង​ហួត តាមផ្លូវ​លេខ​៥៩៨ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក​។​

​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រថយន្ត​បង្ក​ម៉ាក ឡិច​ស៊ី​ស RX300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2 J-1746 បើកបរ​ដោយ​ស្ត្រី ជនជាតិ​កូរ៉េ ក្នុងទិសដៅ ពី​ជើង​ទៅ​ត្បូង ចំណែក​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1J-7783 ជិះ​គ្នា ២​នាក់ ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់ ចំណុចកើតហេតុ រថយន្ត​ឡិច​ស៊ី​ស បាន​បើក​គេច​រថយន្ត មួយគ្រឿង​ទៀត ដែល​ថយ​ចេញពី​ក្នុងផ្ទះ ជ្រុល​ទៅបុក​ម៉ូតូ នៅ​ខាងឆ្វេង​ដៃ​ពេញទំហឹង​។​

​ក្នុង​ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​នោះ សាក្សី​បានឃើញ ម៉ូតូ​និង​ជនរងគ្រោះ ប៉ើង​ចម្ងាយ  ៥​ម៉ែត្រ​ពី​រថយន្ត បណ្តាល​ឲ្យ​អ្នកជិះ​ខាងក្រោយ ដួល​បាក់ក​ស្លាប់​ភ្លាមៗ នៅនឹង​កន្លែង​កើតហេតុ ចំណែក​អ្នកបើក​ម៉ូតូ រងរបួស​ធ្ងន់​។ ជនរងគ្រោះ​ដែល​ស្លាប់ មានឈ្មោះ សួន ជា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជា​កម្មករ​ជាងឈើ ស្នាក់នៅ​ម្តុំ​ត្រឡោក​បែក សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក មាន​ស្រុកកំណើត នៅ​ភូមិ​ជើង​គួ​ន ឃុំ​ជើង​គួ​ន ស្រុក សំរោង ខេត្តតាកែវ និង​អ្នករបួសធ្ងន់​ឈ្មោះ ស្តើង ដា​វិ​ន ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជា​កម្មករ​ជាងឈើ ស្នាក់នៅ​ជិតគ្នា ។ ចំណែក​អ្នកបើករថយន្ត មានឈ្មោះ លី សាន់​ហ៊ី ភេទ​ស្រី អាយុ ៤៨​ឆ្នាំ ស្នាក់នៅ​ភូមិ​តា​កេ សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ​៕

 

Wat 080116


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item