Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

បណ្តើ​រកង់​តាម​ចិញ្ចើមផ្លូវ ត្រូវ​ឡាន​ដឹក​ខ្សាច់​បើក​បុក​ពីក្រោយ ដួលសន្លប់​ក្នុង​ថ្លុកឈាម​

​រាជធានី​ភ្នំពេញ៖ស្ត្រី​​ម្នាក់​​ពេល​​កំ​ពុង​​បណ្តើ​រ​កង់តាម​​ចិ​ញ្ចើម​ផ្លូវត្រូវ​​រថ​យន្ត​​ដឹក​​ខ្សាច់បើក​​បុក​​ពី​ក្រោយ​បណ្តា​ល​ឲ្យ​​ដួល​​ផ្កាប់​មុខបែក​ក្បាល​​ស​ន្លប់

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​​ម្នាក់​​ពេល​​កំ​ពុង​​បណ្តើ​រ​កង់ តាម​​ចិ​ញ្ចើម​ផ្លូវ ត្រូវ​​រថ​យន្ត​​ដឹក​​ខ្សាច់ បើក​​បុក​​ពី​ក្រោយ​បណ្តា​ល​ឲ្យ​​ ដួល​​ផ្កាប់​មុខ បែក​ក្បាល​​ស​ន្លប់ ស្តូកស្តឹង​ក្នុង​ថ្លុក​ឈាម គួរ​​ឲ្យ​​រ​ន្ធត់​​បំ​ផុត កាល​ពី​​វេ​លា​​ម៉ោង ៥​​និង​​៣០ នា​ទី​​ល្ងាច​​ថ្ងៃ​ទី​​០៥ខែមករា ឆ្នាំ​២០១៤ តាម​បណ្តោយ ផ្លូវជាតិ​លេខ​៣ ភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ស្ត្រី​រងគ្រោះ​មិនទាន់ ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ មាន​អាយុ​ជាង ២០​ឆ្នាំ បណ្តើរ​កង់​លើ​ចិញ្ចើមផ្លូវ ពី​ត្បូង​ទៅ​ជើង ស្រាប់​តែមាន​រថយន្ត ដឹក​ខ្សាច់​មួយគ្រឿង ម៉ាក​ហ្វុ​យ​សូ ពណ៌​លឿង​លាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ៣A-១៨៧៤ បើក​ពី​ត្បូង​ទៅ​ជើង ស្រប​ទិស​គ្នា​។ បើក​មកដល់​ចំណុចកើតហេតុ រថយន្ត​បាន​ស៊ី​ផ្លេ ស្ត្រី​រងគ្រោះ​ភ្ញាក់ និង​បាន​បែរក្រោយ ក៏ត្រូវ​រថយន្ត បើក​បុក​ចំ​ពីមុខ បណ្តាល​ឲ្យ​បែកក្បាល ដួល​ផ្កាប់មុខ ប្រកាច់​សន្លប់​ស្តូក នៅ​កន្លែងកើតហេតុ​។​

​រថយន្ត​បង្ក​ព្យាយាម​បើក​រត់ ប្រមាណ ៧០០​ម៉ែត្រ ប្រជាពលរដ្ឋ​តាម​ទាន់ ហើយដោយ​សារ​ឃើញ សភាព​មិន​ស្រួល អ្នកបើកបរ​ចុះ​រត់ គេចខ្លួនបាត់ ទុក​រថយន្ត​នៅ​បញ្ឆេះ​ចោល លើ​ចិញ្ចើម​ផ្លូវជាតិ ។ ស្ត្រី​រងគ្រោះ​ត្រូវបាន ក្រុម​សង្គ្រោះ​អង្គភាព​៧១១ ដឹកបញ្ជូន ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ជួយសង្គ្រោះ ដល់​អាយុជីវិត​៕

Wat 060112 Wat 060113


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item