Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

សូម​យាង​​ព្រះ​ម​ហា​ក្សត្រ មក​ជួយ​​បន្ថយ​កំ​ដៅ​​ន​យោ​បាយ និង​​ប​ញ្ឈប់​​ការ​​វាយ​ធ្វើ​បាប​​​​រាស្ត្រ​​​

​រាជធានី​ភ្នំពេញ៖អង្គ​ការ​សង្គម​​ស៊ីវិល​​ចំនួន​​១៣នៅ​​ថ្ងៃ​​ចន្ទ​​ទី​៦ខែ​ម​ករាបាន​​ថ្វាយ​​លិ​ខិត​​យាង​ព្រះ​ម​ហា​ក្សត្រ​​ខ្មែរព្រះ​បាទ

​រាជធានី​ភ្នំពេញ ៖ អង្គ​ការ​សង្គម​​ស៊ីវិល​​ចំនួន​​១៣ នៅ​​ថ្ងៃ​​ចន្ទ​​ទី​៦ ខែ​ម​ករា បាន​​ថ្វាយ​​លិ​ខិត​​យាង ​ព្រះ​ម​ហា​ក្សត្រ​​ខ្មែរ ព្រះ​បាទ ន​រោ​ត្តម សី​ហ​មុនី អន្ត​រា​គមន៍​​ទៅ​​រដ្ឋា​ភិ​បាល ឲ្យ​​បញ្ឈប់​​ការ​ប្រើ​​អំពើ​ហិ​ង្សា លើ​​ប្រ​ជា​ពល​រដ្ឋ​​ខ្មែរ ប​ណ្តា​ល​​ឲ្យ​​ម​នុស្សជា​ច្រើន​​នាក់​ស្លាប់ និង​របួស ខណៈដែល​ពួកគេ​នាំគ្នា​ធ្វើ​កូដកម្ម និង​បាតុកម្ម ដោយ​សន្តិវិធី អហិង្សា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ ដើម្បី​មាន​ជីវភាព រស់នៅ​សមរម្យ​។​

​យោងតាម​លិខិត​ចុះហត្ថលេខា​រួម របស់​តំណាង អង្គការ​សង្គម​ស៊ីវិល ចុះ​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៤ និង​ដាក់ថ្វាយ​ព្រះមហាក្សត្រ នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ឲ្យ​ដឹងថា ព្រឹត្តិការណ៍​រវាង​កម្ម​ករ កម្ម​ការ​នី និង​កងកម្លាំង ប្រដាប់អាវុធ របស់​រាជរដ្ឋាភិបាល បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ជាច្រើន​នាក់​ស្លាប់ និង​របួស ខណៈដែល​កម្មករ​ទាំង​នោះ បាតុកម្ម​ទាមទារ ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ​។ លិខិត​បន្តថា បញ្ហា​នេះ​មានតែ​វត្តមាន ព្រះមហាក្សត្រ​ទេ ទើប​អាច​យាង​ផ្សះផ្សា​បាន ព្រោះ​ដើម្បី​ឲ្យ​កម្ពុ​ជាមាន​ឯកភាព​ជាតិ ស្របតាម​រដ្ឋធម្មនុញ្ញ ដែលជា​ច្បាប់កំពូល នៃ​ប្រទេស​។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី​២ និង​ទី​៣ ខែមករា​ឆ្នាំ​២០១៤ កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​២ ផ្សេងគ្នា បាន​តវ៉ា​តាម​ដងផ្លូវ​វ៉េងស្រេង ក្នុង​តំបន់​សួន​ឧស្សាហកម្ម កាណាឌីយ៉ា និង​រោងចក្រ​យ៉ាក់​ជិន តាម​ដងផ្លូវ​ជាតិ​លេខ​៤  រាជធានី​ភ្នំពេញ តែ​ត្រូវ​សមត្ថកិច្ច របស់​រដ្ឋាភិបាល បាញ់សម្លាប់​យ៉ាងតិច ៥​នាក់ និង​ជាង ២០​នាក់​រង​បួស ខណៈ ២៣ នាក់​ត្រូវបាន​ចាប់ខ្លួន ដោយ​គ្រាន់តែ​ពួកគេ ធ្វើបាតុកម្ម​ទាមទារ​ដំឡើង ប្រាក់​ឈ្នួល​ដល់ ១៦០​ដុល្លារ​។ ដោយឡែក ក្រុម​អ្នក​ឯករាជ្យ ក៏បាន​ដាក់​លិខិត ទៅកាន់​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ស្នើ​យាង​ព្រះមហាក្សត្រ ជួយ​ពន្លត់​កម្តៅ​នយោបាយ នៅពេលនេះ​ផងដែរ​៕

Wat cambodia-7 Wat Cambodia 3 Wat Cambodia 2 Wat Cambodia 1


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item