Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ផឹក​ស្រាស​អស់ ២​លីត្រ លួងលោម​ឲ្យ​លុយ​ក្មេងស្រី​អាយុ ១៥​ឆ្នាំ រំលោភ​ទាល់តែ​បានសម្រេច

ខេត្តបន្ទាយមានជ័យ៖បុរស​​ចំ​ណាស់​​វ័យ៦០​​ឆ្នាំ​​ម្នាក់ដែល​​លួង​លោម​​ក្មេង​ស្រីអា​យុ​​ទើប​តែ១៥​ឆ្នាំ​​រំលោ​ភ​រហូត​​បានស​ម្រេច

ខេត្តបន្ទាយមានជ័យ ៖ បុរស​​ចំ​ណាស់​​វ័យ ៦០​​ឆ្នាំ​​ម្នាក់ ដែល​​លួង​លោម​​ក្មេង​ស្រី អា​យុ​​ទើប​តែ ១៥ ​ឆ្នាំ​​រំលោ​ភ​រហូត​​បានស​ម្រេច កាល​ពី​​ថ្ងៃ​ទី​​២៧ ខែ​ធ្នូ ឆ្នាំ​​២០​១៣​កន្លង​ទៅ នៅ​​ចំ​ណុច​​ទួល​​អំ​ពិល ស្ថិត​នៅ​​ភូមិ​​តា​​គង់ ឃុំ​​តា​​គង់ ស្រុក​​ម៉ាឡៃខេត្តបន្ទាយមានជ័យ  ត្រូវបាន​កម្លាំង​នគរបាល ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១១ ព្រឹក​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៤ ដោយយោង​ទៅតាម ពាក្យបណ្តឹង​របស់ ម្តាយ​ក្មេងស្រី​រងគ្រោះ​។   
 
​ជនសង្ស័យ​ឈ្មោះ នៅ ត្រាច អាយុ ៦០​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​គោ​កប​ន្លៃ ឃុំ​ចំណោម ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ បានមក​ស្នាក់នៅ ស៊ីឈ្នួល​ច្រូតស្រូវ នៅ​ភូមិ​កើតហេតុ​ខាងលើ​។ ក្មេងស្រី​រងគ្រោះ មានឈ្មោះ ន​.​ឡ អាយុ ១៥​ឆ្នាំ មាន​លំនៅ​ក្នុងភូមិ កើតហេតុ​ខាងលើ ជា​អ្នកស៊ីឈ្នួល​ច្រូតស្រូវ ដូច​ជនសង្ស័យ​។ ក្មេងស្រី​រងគ្រោះ បាន​និយាយ​ពី​រឿងរ៉ាវ ដែល​ជនសង្ស័យ ចាប់រំលោភ​ប្រាប់​ម្តាយ ទើប​ម្តាយ​នាង មក​ដាក់​ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍នគរបាល ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ ដើម្បី​សាកសួរ​នៅ អធិការដ្ឋាន​នគរបាល​ស្រុក ។​

​ក្រោយពី​ការឃាត់ខ្លួន ជនសង្ស័យ​ល្មោភកាម បាន​សារភាពថា គាត់​ពិតជា​បាន ធ្វើ​សកម្មភាព​លួងលោម កុមារី​កាលពី​ម៉ោង​១០ យប់​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៣ យកទៅ​រំលោភ​ពិតមែន ។ ជនសង្ស័យ​បាន​សារភាព​ទៀតថា មូលហេតុ​ដែល​គាត់ រំលោភ​ក្មេងស្រី ដោយសារតែ​ខ្លួន បាន​ផឹក​ស្រាស ជាមួយ​កម្មករ​ដូចគ្នា អស់​ចំនួន ២​លីត្រ ហើយ​ស្រវឹងស្រា ពេល​ត្រឡប់មកផ្ទះ​វិញ​ក៏បាន​ចាប់ទាញ​ដៃ​នាង ចូលទៅក្នុង​មុង​ដើម្បី​រំលោភ តែ​មុន​រំលោភ បាន​សន្យាថា ឱ្យ​លុយ​នាង​ផងដែរ ៕

Wat 06019 Wat 06018


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item