Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ចិន​​គ្រោង​​កាត់​ទោស​​មន្ត្រី​​ជិត ៣៧,​០០០ នាក់ ដែល​​ជាប់​​សង្ស័យ ប្រព្រឹត្ត​​អំ​ពើ​ពុក​រ​លួយ​

​ប្រទេស​ចិន៖ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​​របស់​​រដ្ឋបាន​​និ​យាយ​​កាល​ពី​​ថ្ងៃ​អា​ទិត្យ​​ថាប្រ​ទេស​​ចិន​​បាន​ធ្វើ​ការស៊ើប​អង្កេត​​មន្ត្រី​​ជិត៣៧,​០០០

​ប្រទេស​ចិន ៖ ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​​របស់​​រដ្ឋ បាន​​និ​យាយ​​ កាល​ពី​​ថ្ងៃ​អា​ទិត្យ​​ថា ប្រ​ទេស​​ចិន​​បាន​ធ្វើ​ការ ស៊ើប​អង្កេត​​មន្ត្រី​​ជិត ៣៧,​០០០ នាក់​​ដោយ​​ស​ង្ស័យ​ថា បាន​ប្រ​ព្រឹត្ត​​អំ​ពើ​ពុក​រលួ​យ នៅ​ក្នុង​សំ​ណុំ​រឿង​​ជាង ២៧,​០០០ ករ​ណី នៅ​​ចន្លោះ​​ខែ​មករា និង​ខែវិច្ឆិកា ឆ្នាំ​២០១៣​កន្លងទៅនេះ​។​

​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួ បាន​និយាយថា នៅក្នុង​ចំណោម ២៧,២៣៦ ករណី គេ​រកឃើញថា ១២,៨២៤ ករណី បាន​បណ្តាលអោយ បាត់បង់​ប្រាក់ ប្រជាជន​សរុប ៥.៥១ ពាន់​លាន​យ័ន ប្រហែល ០.៩ ពាន់​លាន​ដុល្លារ ហើយ​ពុំបាន​និយាយ លម្អិត​នោះទេ ។ ស៊ីន​ហួ បាន​រៀបរាប់​តាម​សេចក្តីថ្លែងការណ៍​មួយ ពី​អ្នកស៊ើប​អង្កេត​ជាន់ខ្ពស់ របស់​ប្រជាជន​ជា អង្គការ​នាំខ្លួន​យកទៅ កាត់ទោស ថ្នាក់​កំពូល​របស់​ចិន ដែល​មិនអាច​ទាក់ទង ដើម្បី​សុំអោយ ធ្វើ​អត្ថាធិប្បាយ​បាន កាលពី​ថ្ងៃអាទិត្យ ។

​រដ្ឋអាជ្ញា​ជាន់ខ្ពស់​របស់​ចិន លោក បាវ ជាន​មិញ បាន​និយាយប្រាប់ សភា​ប្រជាជន​ចិន នៅក្នុង​ខែតុលា ថា មន្ត្រី ២០០,០០០ នាក់​ត្រូវបាន​ស៊ើបអង្កេត ពីបទ​កិបកេង​ប្រាក់កាស ឬ​សូកប៉ាន់​នៅ​ចន្លោះ ខែមករា ឆ្នាំ​២០០៨ និង​ចុងខែ​សីហា​។ ប្រធាន​គណបក្ស កុ​ម្មុយ​និ​ស្ត​លោក ស៊ី ជិន​ពីង បាន​ប្រកាន់យក​នូវ​មាគ៌ា ដ៏​តឹងរឹង​ប្រឆាំង អំពើពុករលួយ ចាប់តាំងពី​បាន​ឡើងកាន់​អំណាច មិន​ដល់​មួយឆ្នាំ​នៅឡើយ​ទេ ដោយបាន​ព្រមាន​ថា អំពើពុករលួយ អាច​បំផ្លាញ​គណបក្ស​។​

​លោក ស៊ី ជិន​ពីង បាន​គំរាម​ដើម្បី​កំចាត់ អំពើពុករលួយ ចំពោះ​មន្ត្រី​ថ្នាក់ខ្ពស់ៗ ឬ​គេ​ហៅថា «​ខ្លា​» ជាមួយនឹង​មន្ត្រី​ថ្នាក់ទាប ដែល​គេ​ហៅថា «​រុយ​» ដើម្បី​រក្សា​ភាព​បរិសុទ្ធ របស់​គណបក្ស​។ ព្រម​ជាមួយគ្នានេះ លោក ស៊ី ជិន​ពីង បាន​បង្កើន​ការ​រិត​ត្បិត ជាមួយនឹង​វិធានការ ជាច្រើន​ដោយ​រួមទាំង​ការ កម្រិត​ទៅលើ​ពិធីជប់លៀង និង​ហាម​ការផ្តល់ អំណោយ​នោះ​ផង​៕

Wat 060151 Wat 06015


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item