Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ស្រី​ស្រស់​រង​គ្រោះ​សម្រេច​ប្តឹង​បុរស​ជា​ជនសង្ស័យ​ម្នាក់​ដែល​ប្រើប្រាស់​ឈ្មោះ​និង​រូបថត​នាង​បង្កាច់បង្ខូច​ថា​នាង​ប្រកាស​លក់ខ្លួន​ក្នុង​ Facebook

​នៅ​ទីបំផុត​ ស្រី​ស្រស់​ក្មេង​ម្នាក់​ឈ្មោះ​ ចិន្តា​ បាន​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​ ដោយ​ប្តឹង​បុរស​ជា​ជនសង្ស័យ​ម្នាក់​ដែល​ប្រើប្រាស់​ឈ្មោះ​ និង​រូបថត​របស់​នាង​បង្កើត​ជា​ Account​ Facebook​ ដោយ​ Post​ រូប​នាង​ភ្ជាប់​ជាមួយនឹង​រូបភាព​អាសអាភាស​សិច​លើ​គ្រែ​ ព្រមទាំង​បង្កាច់បង្ខូច​ថា​ នាង​បាន​ប្រកាស​លក់ខ្លួន​នៅ​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​នៅ​កម្ពុជា​ ។​ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​របស់​នាង​ ចិន្តា​ ជា​ស្ត្រី​រង​គ្រោះ​ដែល​បាន​ទូរស័ព្ទ​មក​កាន់​ការិយាល័យ​និពន្ធ​នៃ​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ នៅ​ថ្ងៃ​ទី​០៧​ ខែមករា​ ឆ្នាំ​២០១៤​ម្សិលមិញ​ ។​

​នាង​ ចិន្តា​ ដែល​ជា​ស្ត្រី​រង​គ្រោះ​ បាន​ឲ្យ​ដឹង​ថា​ នា​ពេល​កន្លង​មក​ មាន​បុរស​ជា​ជនសង្ស័យ​ម្នាក់​បាន​យក​រូបថត​ និង​ឈ្មោះ​ពិតប្រាកដ​របស់​នាង​ដែល​ជា​អ្នកលេង​ Facebook​ ម្នាក់​ដែរ​មក​បង្កើត​ជា​ Account​ Facebook​ ថ្មី​មួយ​ ដោយ​ Post​ រូប​នាង​ក្នុង​ Status​ ភ្ជាប់​ជាមួយនឹង​រូបភាព​អាសអាភាស​ ដើម្បី​ឲ្យ​អ្នកលេង​ Facebook​ យល់​ច្រឡំ​ថា​ ជា​សកម្មភាព​សិច​លើ​គ្រែ​របស់​នាង​ ហើយ​បុរស​កំហូច​ជា​អ្នកលេង​ Facebook​ នោះ​ក៏​បាន​ Post​ មួលបង្កាច់​ថា​ នាង​បាន​ប្រកាស​លក់ខ្លួន​រួម​ភេទ​ទៀត​ផង​ ។​

​ស្រី​ស្រស់​ ចិន្តា​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ កាល​នាង​ដាក់​ពាក្យសុំ​ចូល​ធ្វើការ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​ គឺ​នាង​បាន​ស្គាល់​បុរស​ម្នាក់​ជា​ជនសង្ស័យ​ និង​ជា​ជនជាតិ​វៀតណាម​ផង​ ហើយ​បុរស​នោះ​បាន​សុំ​ស្នេហ៍​នាង​ តែ​នាង​មិន​ព្រម​ ធ្វើ​ឲ្យ​បុរស​ជា​ជនសង្ស័យ​ និង​ជា​អ្នកធ្វើការ​នៅ​ក្រុមហ៊ុន​ឯកជន​នោះ​មានការ​អាក់អន់ស្រពន់ចិត្ត​យ៉ាង​ខ្លាំង​ជាមួយ​រូប​នាង​ ។​ ក្រោយមក​ រូបថត​និង​ឈ្មោះ​របស់​នាង​ដែល​នាង​តែង​ Post​ ក្នុង​ Status​ របស់​នាង​ជា​រឿយៗ​ ត្រូវ​បាន​បុរស​ជា​ជនសង្ស័យ​នោះ​យក​មក​បង្កើត​ Account​ Facebook​ ថ្មី​ និង​ Post​ ភ្ជាប់​ជាមួយនឹង​រូបភាព​អាសអាភាស​ ដែល​ជា​សកម្មភាព​សិច​នៅ​លើ​គ្រែ​ទៅ​វិញ​ ។​

​នៅ​ក្នុង​ពាក្យបណ្តឹង​របស់​នាង​ ចិន្តា​ ដែល​បាន​ប្តឹង​ទៅ​សមត្ថកិច្ច​នោះ​ គឺ​នាង​បាន​សំណូមពរ​ឲ្យ​សមត្ថកិច្ច​មាន​វិធានការ​ទៅ​លើ​បុរស​ជា​ជនសង្ស័យ​ធ្វើការ​លុប​ចោល​នូវ​ Account​ Facebook​ ដែល​ប្រើ​ឈ្មោះ​របស់​នាង​ និង​រូបថត​របស់​នាង​ដែល​បាន​ Post​ ភ្ជាប់​នឹង​រូបភាព​អាសអាភាស​ចេញពី​បណ្តាញ​សង្គម​ Facebook​ ព្រមទាំង​ឲ្យ​មានការ​ផ្តន្ទាទោស​ទៅ​លើ​ជនសង្ស័យ​តាម​ច្បាប់​ជា​ធរមាន​ ។​

​គួរ​រំលឹក​ជូន​ដែរ​ថា​ កាលពី​ថ្ងៃ​ទី​០១​ ខែតុលា​ ឆ្នាំ​២០១៣​កន្លង​ទៅ​ មាន​ Account​ Facebook​ មួយ​ដោយ​ដាក់​ឈ្មោះ​ និង​រូបថត​ស្ត្រី​រង​គ្រោះ​ឈ្មោះ​ ចិន្តា​ ប៉ុន្តែ​បាន​ Post​ រូបថត​របស់​នាង​ភ្ជាប់​ជាមួយនឹង​រូបភាព​អាសអាភាស​សិច​លើ​គ្រែ​ ព្រមទាំង​បាន​ប្រកាស​ថា​ នាង​លក់ខ្លួន​រួម​ភេទ​ទៅ​វិញ​ ។​ ក្រោយមក​ នៅ​ថ្ងៃ​ទី​០៦​ ខែតុលា​ ឆ្នាំ​២០១៣​ដដែល​ មាន​ Account​ អនាមិក​មួយ​ដាក់​ឈ្មោះ​ថា​ San​ Chhay​ បាន​យក​រូបថត​នាង​ ចិន្តា​ ជា​ស្ត្រី​រង​គ្រោះ​ Post​ នៅ​ក្នុង​ Group​ មួយ​ឈ្មោះ​ Life​ education​ ដោយ​ភ្ជាប់​ជាមួយនឹង​រូបភាព​អាសអាភាស​សិច​លើ​គ្រែ​របស់​ស្ត្រី​ម្នាក់​យ៉ាង​ស្រើបស្រាល​ជា​ច្រើន​សន្លឹក​ ។​ ប៉ុន្តែ​បន្ទាប់​ពី​មានការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ម្តង​រួច​មក​ Account​ អនាមិក​ឈ្មោះ​ San​ Chhay​ ក៏​រលត់​រលាយខ្លួន​ពី​ក្នុង​ Facebook​ បាត់​ទៅ​ ព្រមទាំង​រូបភាព​សិច​លើ​គ្រែ​ភ្ជាប់​ជាមួយ​រូបថត​នាង​ ចិន្តា​ ជា​ស្ត្រី​រង​គ្រោះ​នៅ​ក្នុង​ Group​ ឈ្មោះ​ Life​ education​ ក៏​រលាយ​បាត់បង់​ទៅ​ជាមួយ​គ្នា​ដែរ​ ។​

​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​សង្ឃឹមថា​ សមត្ថកិច្ច​នឹង​មាន​វិធានការ​ស្រាវជ្រាវ​ទៅ​លើ​ជនខិលខូច​ដែល​ប្រើប្រាស់​ Account​ អនាមិក​ ឬ​ក្លែងក្លាយ​ក្នុង​ Facebook​ ដើម្បី​បង្អាប់បង្អោន​កិត្តិយស​បុគ្គល​ជា​ស្ត្រី​រង​គ្រោះ​ឈ្មោះ​ ចិន្តា​ តាម​ពាក្យបណ្តឹង​របស់​នាង​នោះ​ ទោះបី​គេហទំព័រ​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ មិន​ឋិត​ក្រោម​ច្បាប់ទម្លាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​នៅឡើយ​ក៏​ដោយ​ ៕​

Run-Chenda-៤ Run-ChendaRun-Chenda-2

 


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item