Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

បុរស​មាន​សតិ​មិន​គ្រប់ ខឹង​ប្រពន្ធ​មិន​ឲ្យ​រួមភេទ គប់​មួយ​ចាន​បែកក្បាល ហូរឈាម​កក្លាក់

​ខេត្តបាត់ដំបង៖ស​មត្ថ​កិច្ច​​នគរ​បាលបាន​​ឃាត់​ខ្លួនបុរ​ស​​មាន​​ស​តិ​​មិន​​គ្រប់​​ម្នាក់ពាក់​ព័ន្ធ​​ករណី​​ប្រើ​​អំ​ពើ​ហិ​ង្សាក្នុង​​គ្រួ​សារ​​ដោយ​សារខឹង​​ប្រ​ពន្ធ​​មិន​​ឲ្យ​​រួម​ភេទ 

​ខេត្តបាត់ដំបង ៖ ស​មត្ថ​កិច្ច​​នគរ​បាល បាន​​ឃាត់​ខ្លួន បុរ​ស​​មាន​​ស​តិ​​មិន​​គ្រប់​​ម្នាក់ ពាក់​ព័ន្ធ​​ករណី​​ប្រើ​​អំ​ពើ​ហិ​ង្សា ក្នុង​​គ្រួ​សារ​​ដោយ​សារ ខឹង​​ប្រ​ពន្ធ​​មិន​​ឲ្យ​​រួម​ភេទ  កាល​ពី​​រ​សៀល​​ថ្ងៃ​ទី​​២១ ខែ​កុម្ភៈ ឆ្នាំ​​២០​១៤ នៅ​​ឃុំ​​ក​ន្ទឺ​​២ ស្រុក​​បា​ណ​ន់ខេត្ត​បាត់ដំបង បន្ទាប់ពី​ជនសង្ស័យ បាន​យក​កាំបិតប៉័ងតោ វាយ​កូន​ឲ្យ​របួស និង​យក​ចាន​គប់​ប្រពន្ធ បណ្តាល​បែកក្បាល​។​

​បុរស​ដែល​ប្រើ​ហិង្សា ក្នុង​គ្រួសារ​នេះ មានឈ្មោះ យួ​ម ខាន់ អាយុ ៤៣​ឆ្នាំ មាន​ជំងឺ​ឡប់សតិ មាន​ប្រពន្ធ​ឈ្មោះ ឃិន បៀ​ន អាយុ ៤៣​ឆ្នាំ រងរបួស​ក្បាល និង​កូន​ប្រុស​​ឈ្មោះ ខាន់ វណ្ណ​នី អាយុ ១៧​ឆ្នាំ រងរបួស​ក្បាល​ទាំង ៣​នាក់ មាន​ទីលំនៅ​ក្នុង​ឃុំ​ក​ន្ទឺ​២ ស្រុក​បាណន់​។ មុនពេល​កើតហេតុ ក្រុមគ្រួសារ​ខាងលើ បាននាំគ្នា​បូម​ស្រះ​ចាប់​ត្រី ក្នុងភូមិ​ឃុំ​ក​ន្ទឺ​១ ហើយ​បន្ទាប់ពី​បាន​ត្រី ឪពុក​បាន​ប្រដៅ​កូនប្រុស ឲ្យ​ជួយ​ធ្វើ​ត្រី តែ​កូនប្រុស មិនបាន​ជួយ​ទេ ទើប​បុរស​ជា​ឪពុក​បាន​ដក​កាំបិតប៉័ងតោ វាយ​កូន​ម​យ​យ​កាំបិត បណ្តាល​ឲ្យ​បែកក្បាល​។

​នគរបាល​បាន​ឃាត់ខ្លួន ជនសង្ស័យ​ដើម្បី​សួរនាំ រួច​ឲ្យ​ត្រឡប់​ទៅវិញ ហើយ​រហូតដល់​ម៉ោង​៤ ទៀបភ្លឺ​ព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៤ បុរស​សង្ស័យ បាន​យក​ចាន​គប់​ប្រពន្ធ បណ្តាល​ឲ្យ​បែកក្បាល ហើយ​ប្រពន្ធ​បាន​ប្តឹង​នគរបាល ឲ្យ​ឃាត់ខ្លួន​ជាថ្មី​ម្តងទៀត​។ ពាក់ព័ន្ធ​ករណីនេះ បុរស​សង្ស័យ​ឡប់សតិ បាន​អះអាងថា ខ្លួន​ខឹង​ប្រ​ពន្ធ​មិន​ឲ្យ​រួមភេទ  ក៏​ប្រើ​ហិង្សា​លើ​ស្ត្រី​ជា​ប្រពន្ធ ហើយ​បុរស​សង្ស័យ មាន​កម្លាំង​ខ្លាំង​ពេល​រួមភេទ​ម្តងៗ ប្រពន្ធ​ទ្រាំ​មិនបាន ទើប​រក​លេស​បដិសេធ ជា​ញឹកញាប់​៕

Wat 220216


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item