Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ ឃុបឃិត​ឲ្យ​ឈ្មួញ​​​កាយ​​​រណ្តៅ​​ដី និង​លុប​ប្រឡាយ​តាមចិត្ត​

​រាជធានី​ភ្នំពេញ៖នៅ​ក្នុង​​ស​ង្កាត់​​ភ្លើង​​ឆេះ​​រទេះខណ្ឌ​​ពោ​ធិ៍​​សែន​​ជ័យស​ម្បូរ​​ទៅ​ដោយ​​រណ្តៅ​​ដី​​យក្ស​​យ៉ាង​តិច៤​​​ក​​ន្លែងចង់​​ប៉ុន​​ទន្លេ​សាប​

​រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​​ស​ង្កាត់​​ភ្លើង​​ឆេះ​​រទេះ ខណ្ឌ​​ពោ​ធិ៍​​សែន​​ជ័យ ស​ម្បូរ​​ទៅ​ដោយ​​រណ្តៅ​​ដី​​យក្ស​​ យ៉ាង​តិច ៤​​​ក​​ន្លែង ចង់​​ប៉ុន​​ទន្លេ​សាប​ ​មាន​​ជ​ម្រៅ​​ដូច​​ស​មុទ្រ ដែល​​ច្បាប់​​រ៉ែ​​និង​​ថា​ម​ពល កំ​ណត់​​ឲ្យ​​ជីក​​ត្រឹម​តែ ជ​ម្រៅ ៣​​ទៅ​​៤ ម៉ែ​ត្រ​ប៉ុ​ណ្ណោះប៉ុន្តែ​អាចមាន​ករណី​លើកលែង រហូតដល់​៥​ម៉ែត្រ ប៉ុន្តែ​រណ្តៅ​ចំនួន ៤​កន្លែង​នេះ មាន​រណ្តៅ​ខ្លះ​ជម្រៅ រហូតដល់​ជិត ២០​ម៉ែត្រ និង​រណ្តៅ​ខ្លះ​មាន​ជម្រៅ​ជិត ១០​ម៉ែត្រ ដែល​ផ្ទុយ​ពី​ច្បាប់ ដែល​បានកំណត់ តែ​គេ​មិនដឹងថា សាលា​រាជធានី​ភ្នំពេញ និង​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ បានដឹង​អំពី​រណ្តៅ​ខាងលើនេះ ឬមួយ​លោក​បានដឹង​ដែរ តែ​ធ្វើជា​មិនដឹង ?

​មិនតែប៉ុណ្ណោះ​ក្រុម​ឈ្មួញ​ទាំងនេះ បាន​លុប​ប្រឡាយទឹក​រួម​របស់​អ្នកភូមិ យក​ធ្វើជា​ប្រយោជន៍​ផ្ទាល់ខ្លួន ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ នៅក្នុង​សង្កាត់​ភ្លើង​ឆេះ​រទេះ មាន​ការ​លំបាក​ខណៈដែល​ស្រូវ របស់​ពួកគាត់​ជួប​គ្រោះរាំងស្ងួត ពីព្រោះ​ច្រើន​ឆ្នាំ​មកហើយ ពួកគាត់​អាស្រ័យ​ផល​បានល្អ ដោយសារ​តែមាន ប្រឡាយទឹក​ខាង​លើ​នេះ ដើម្បី​ស្រោចស្រប​ផលដំណាំ ប៉ុន្តែ​ឥឡូវ​ប្រឡាយ​មួយ​នេះ បាន​ក្លាយជា​ផ្លូវ​សម្រាប់​ឡាន​ដឹក​ដី និង​ក្លាយជា​ចិញ្ចើម មាត់​រណ្តៅ​ដី​អស់​ទៅហើយ តើ​ពេល​រដូវ​ស្ទូង​ដក​ខាងមុខនេះ ពួកគាត់​សង្ឃឹម​ទៅលើ​អ្វី​។​

​ប្រជាពលរដ្ឋ​ដែលមាន​ស្រែចំការ នៅជាប់​មាត់​ប្រឡាយទឹក និង​ក្បែរ​រណ្តៅ​ដី​ខាងលើ បាន​និយាយថា ចាប់តាំងពី​មាន​រណ្តៅ​ដី នៅក្បែរ​ស្រែចំការ របស់​ពួកគាត់ នាំ​ឲ្យ​មាន​ផល​ពិបាក​ក្នុងការ​ប្រក​បរបរ ធ្វើស្រែ​ចំការ  ដោយ​គ្រាន់តែ​ភ្លៀង​ធ្លា​ក់មួយ​ច្រូច ក៏​ជ្រាប​ចូលទៅ​រណ្តៅ​ដី​អស់ ស្រែ​របស់​ពួកគាត់ គ្មាន​ទឹក​មួយ​តក់​ដដែល​។ ហើយ​ឥឡូវនេះ ក្រុម​ឈ្មួញ​ថែមទាំង​លុប​ប្រឡាយទឹក ដែលជា​សម្បត្តិ​រួម របស់​ពួកគាត់ យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដែល​ប្រឡាយ​មួយ​ខ្សែ​នេះ គឺជា​ដង្ហើម​សម្រាប់ ប្រកប​របរ​ចិញ្ចឹម​ជីវភាព តាំងពី​ដូនតា​មកម្ល៉េះ​។​

​ដូច្នេះ​ការ​លុប​ប្រឡាយទឹក​រួម​នេះ ហាក់បីដូចជា​ខ្ទប់​ដង្ហើម របស់​ពួកគាត់ ឲ្យ​ដាច់ខ្យល់​ស្លាប់​អីចឹង ព្រោះ​ជីវភាព​គ្រួសារ​របស់​ពួកគាត់ រំពឹង​ទៅលើ​របរ ស្រែចំការ​តែមួយ​មុខ​គត់​។ ប្រជាពលរដ្ឋ​មានការ​ងឿងឆ្ងល់​ថា អ្នកណា​ជា​អ្នក​អនុញាតិ ឲ្យ​លុប​ប្រឡាយ​ពួកគាត់ ? តើ​អាជ្ញាធរ​មូលដ្ឋាន បានដឹង​ដែរ​ឬ​អត់ ? ទើប​ប​ណ្តែត​បណ្តោយ ឲ្យ​ក្រុម​ឈ្មួញ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង បែបនេះ ឬមួយ​ក៏​ក្រុម​ឈ្មួញ​ទាំងនេះ ផ្តល់​លាភ​សក្តា​រៈ ឲ្យ​ក្រុមមន្ត្រី​ទាំងនេះ ទើប​ចេះតែធ្វើ​មិនដឹងមិនឮ​។ លោក​ចៅ​សង្កាត់​គឺជា​ម៉ែឪ របស់​ពួកគាត់ ប៉ុន្តែ​លោក​ចៅសង្កាត់ ភ្លើង​ឆេះ​រទេះ បច្ចុប្បន្ននេះ ពុំដែល​ដឹង​ពី​សុខទុក្ខ​ពួកគាត់​ឡើយ ទោះបីជា​ពួកគាត់ ជួប​បញ្ហា​អី​ក៏​ជួប​ទៅ គឺ​លោក​បានត្រឹមតែ ធ្វើ​ហេះ​ហេ​រ‌ ! ហើយ​គិតតែ​ផលប្រយោជន៍ ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។​

​ថៅកែ​រណ្តៅ​ដី​ទាំងនោះ រួមមាន ឬី​១-​ឈ្មោះ ឆេង គង់ ដែលមាន​ជម្រៅ​ជិត ១០​ម៉ែត្រ ទី​២-​ឈ្មោះ ហង្ស សុខ​លាង ដែល​ជីក​ក្នុង​ជម្រៅ​ជាង ២០​ម៉ែត្រ និង​ទី​៣-​ឈ្មោះ គឹម គង់ ជីក​ក្នុង​ជម្រៅ​ជាង ១០​ម៉ែត្រ  រីឯ​ថៅកែ​រណ្តៅ​ដី មួយកន្លែង​ទៀត ក្បែរផ្លូវ​រថយន្ត​នោះ គ្រាន់តែ​គេ​ស្គាល​ឈ្មោះថា ទ្រា គឺ​ជីក​ក្នុង​ជម្រៅ​ជាង ២០​ម៉ែត្រ ដូច្នេះ​រណ្តៅ​ដី​ទាំងនេះ គ្មាន​លោក​ថៅកែ​មួយណា ជីក​គោរព​ទៅតាម​ច្បាប់ រ៉ែ​និង​ថាមពល នោះទេ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា ក៏​ពុំទាន់​មាន​ប្រភព​បញ្ជាក់ ឲ្យ​បាន​ច្បាស់​ថា រណ្តៅ​ទាំងនេះ​មាន​ថៅកែ ឈ្មោះ​ដូចខាងលើ ឬមួយ​យ៉ាងណា​នោះទេ​។​

​បើតាម​មន្ត្រី​មួយចំនួន បាន​ខ្សិ​ប​ឲ្យ​ដឹងថា រណ្តៅ​ដី​ទាំងនេះ​ភាគច្រើន ទំនងជា​ពុំមាន​ច្បាប់ទម្លាប់ ត្រឹមត្រូវ​នោះទេ ប្រសិនបើ​គេ​ធ្វើ​ច្បាប់ទម្លាប់​ត្រឹមត្រូវ​នោះ គឺ​គេ​ត្រូវ​បង់ពន្ធ សួយសារអាករ​ចូល​រដ្ឋ ដោយ​គិត​ជា​ភាគរយ​ពី ៦​ទៅ​១០ ភាគរយ ដូច្នេះ​ប្រសិនបើ​គេ​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ​នោះ គឺ​រដ្ឋ​ទទួលបាន​ចំណូល មិនតិច​លាន​ទេ​ក្នុង​មួយឆ្នាំៗ​។ សូមបញ្ជាក់​ផងដែរ​ថា កាលពី​អំឡុង​ប៉ុន្មាន​សប្តាហ៍​មុន សាលា​រាជធានី បាន​ចុះបង្ក្រាប​រថយន្ត ដឹក​ដី និង​ដឹក​ខ្សាច់​ថ្ម ធ្វើ​ឲ្យ​ខូច​ផ្លូវ ក្នុង​សង្កាត់​ស្នោរ បាន​ចំនួន ២០​គ្រឿង មិនទាន់​ដោះស្រាយ​នៅឡើយ​ទេ​៕

Wat 25034 Wat 25039 Wat 25032


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item