Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

យល់ព្រម​ឲ្យ​គ្រូមន្តអាគម​កាត់​ប្រជ្រុយ​ប្រដាប់​ភេទ​ដូច​ឲ្យ​គ្រូ​បាន​ឱកាស​រួមរ័ក​

​កាលពី​វេលា​ម៉ោង​១៨​ល្ងាច​ នា​ថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​ នៅ​ចំណុច​លំនៅ​ឋាន​របស់​ស្ត្រី​ឈ្មោះ​ សុទ្ធ​ សុ​ផា​ ឋិត​ក្នុងភូមិ​ក្រូច​ ឃុំ​រកា​ ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្តាល​ លេច​ចេញ​មាន​ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​ គឺ​គ្រូទាយ​និង​កាត់​ប្រជ្រុយ​ម្នាក់​ ត្រូវ​បាន​អ្នក​ភូមិ​ចាប់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ភ្លាមៗ​ បន្ទាប់​ពី​លោកគ្រូ​មន្តអាគម​រូប​នេះ​បាន​ធ្វើ​សកម្មភាព​រួមរ័ក​ទៅ​លើ​ស្ត្រី​ម្នាក់​ដែល​មក​ឲ្យ​លោកគ្រូ​កាត់​ប្រជ្រុយ​ប្រដាប់​ភេទ​ នាំ​ឲ្យ​លោកគ្រូ​ឡើងក​ម្តៅ​ទ្រាំ​លែង​បាន​ ប្រើ​ល្បិច​លួងលោម​សុំ​រួមរ័ក​ ដើម្បី​យក​ទឹកកាម​ឧបកិច្ច​ឲ្យ​ការ​កាត់​ប្រជ្រុយ​ចង្រៃ​ចេញ​ស័ក្តិសិទ្ធិ​ ។​

​សមត្ថកិច្ច​នគរបាល​ស្រុក​កណ្តាលស្ទឹង​បាន​ឲ្យ​ដឹង​ថា​ គ្រូទាយ​និង​កាត់​ប្រជ្រុយ​ដែល​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​នោះ​ឈ្មោះ​ វ៉ា​ន់​ មាឃ​ អាយុ​៤២​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​រកា​ ឃុំ​រកា​ ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្តាល​ ។​ រីឯ​ស្ត្រី​រង​គ្រោះ​មានឈ្មោះ​ មឿ​ន​ សុខលាភ​ អាយុ​៣២​ឆ្នាំ​ មុខរបរ​ជា​កម្មការិនី​រោងចក្រ​ និង​ជា​ស្ត្រី​មេម៉ាយ​កូន​២​ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ ។​

​ស្ត្រី​មេម៉ាយ​កូន​២​បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ រូប​នាង​ត្រូវ​បាន​ប្តី​សុំ​លែងលះ​ដោយ​ពុំ​ដឹង​មូលហេតុ​ ទើប​បែកគំនិត​ស្វែងរក​គ្រូទាយ​ឲ្យ​ទស្សន៍​ទាយ​អំពី​ជោគជតារាសី​ និង​មូលហេតុ​អំពី​ប្តី​សុំ​លែងលះ​ ។​ នៅ​ពេល​ទស្សន៍​ទាយ​នោះ​ ត្រូវ​បាន​លោកគ្រូ​ វ៉ា​ន់​ មាឃ​ ជា​គ្រូទាយ​និង​កាត់​ប្រជ្រុយ​ទាយ​ថា​ នាង​មាន​ប្រជ្រុយ​នៅ​លើ​ប្រដាប់​ភេទ​ដែល​ជា​ប្រជ្រុយ​ចង្រៃ​ ត្រូវ​តែ​កាត់​ប្រជ្រុយ​នេះ​ចេញ​ ប៉ុន្តែ​ពេល​នោះ​នាង​មិន​ទាន់​បាន​កាត់​ប្រជ្រុយ​ចេញ​ទេ​ដ្បិត​នាង​មិន​ទាន់​មាន​លុយ​ ។​ លុះដល់​ថ្ងៃ​ទី​២៤​ ខែមីនា​ ឆ្នាំ​២០១៤​ មុន​ពេល​កើតហេតុ​មួយ​ថ្ងៃ​ គ្រូទាយ​ម្នាក់​នេះ​បាន​មក​ទស្សន៍​ទាយ​ឲ្យ​ស្ត្រី​ម្នាក់​ឈ្មោះ​ សុទ្ធ​ សុ​ផា​ ឋិត​ក្នុងភូមិ​-​ឃុំ​ជាមួយ​គ្នា​នឹង​នាង​ដែរ​ ហើយ​នាង​ក៏​បាន​ទៅ​ជួប​លោក​គ្រូទាយ​ និង​សុំ​លេខ​ទូរស័ព្ទ​លោកគ្រូ​នេះ​ ដើម្បី​ណាត់ជួប​ធ្វើការ​កាត់​ប្រជ្រុយ​ពី​ប្រដាប់​ភេទ​ ។​ មក​ដល់​ថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០១៤​ ជា​ថ្ងៃ​កើតហេតុ​ ពេល​នាង​ចេញពី​ធ្វើការ​នៅ​រោងចក្រ​វិញ​ ក៏​បាន​មក​ផ្ទះ​ស្ត្រី​ឈ្មោះ​ សុទ្ធ​ សុ​ផា​ ម្តងទៀត​ដើម្បី​ឲ្យ​គ្រូ​កាត់​ប្រជ្រុយ​ចង្រៃ​នោះ​ចេញ​ ។​

​នាង​ មឿ​ន​ សុខ​លាប​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ពេល​មក​ដល់​ផ្ទះ​ស្ត្រី​ឈ្មោះ​ សុទ្ធ​ សុ​ផា​ លោកគ្រូ​កាត់​ប្រជ្រុយ​បាន​ឲ្យ​នាង​ឡើង​លើ​ផ្ទះ​ និង​ក៏​បាន​ដេញ​ម្ចាស់ផ្ទះ​ឲ្យ​ចុះពីលើផ្ទះ​ទុក​តែ​នាង​និង​លោកគ្រូ​២​នាក់​ប៉ុណ្ណោះ​ ។​ លោកគ្រូ​ទាយ​បង្គាប់​ឲ្យ​នាង​ដោះ​សម្លៀក​បំពាក់​ចេញពី​ខ្លួន​ និង​ឲ្យ​ដេក​សន្ធឹង​នៅ​លើ​រនាប​ផ្ទះ​ ហើយ​លោកគ្រូ​ក៏​បាន​យក​ម្រាម​និង​ចង្អុលដៃ​អង្អែល​ និង​លុ​ញ​លើ​ប្រដាប់​ភេទ​របស់​នាង​ចុះឡើងៗ​ ។​ មួយសន្ទុះ​ក្រោយមក​ ទំនងជា​លោកគ្រូ​ទាយ​ឡើងក​ម្តៅ​ខ្លួនឯង​ខ្លាំង​ពេក​ទ្រាំ​លែង​បាន​ ក៏​និយាយ​លួងលោម​នាង​ថា​ បើ​ចង់​ស័ក្តិសិទ្ធិ​ទាល់តែ​រួមរ័ក​ជាមួយ​គ្នា​យក​ទឹកកាម​ទៅ​សែន​ធ្វើ​ពិធី​ទើប​យក​មក​កាត់​ប្រជ្រុយ​ចង្រៃ​នោះ​ចេញ​ នាំ​មក​នូវ​សិរី​មង្គល​ និង​លែង​ចង្រៃ​តទៅ​ទៀត​ ។​ ដោយ​ជឿ​ស្លុង​លើ​ការ​លួងលោម​របស់​លោកគ្រូ​ និង​ក៏​ចង់​ឲ្យ​ប្រជ្រុយ​របស់​នាង​ចេញពី​ភាព​ចង្រៃ​នេះ​ផង​ នាង​ក៏​យល់ព្រម​ឲ្យ​លោកគ្រូ​ទាយ​រួមរ័ក​តាម​អំពើ​ចិត្ត​ ។​ ប៉ុន្តែ​ខណៈ​លោកគ្រូ​កំពុង​ធ្វើ​សកម្មភាព​រួមរ័ក​មិន​ទាន់​ដល់​គោលដៅ​ផង​ ស្រាប់តែ​ម្តាយ​របស់​នាង​មក​ទាន់​ រួម​ហើយ​បាន​ស្រែក​ឆោឡោ​ឡើង​ឮ​ដល់​អ្នក​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​ និង​អ្នក​ភូមិ​ ក៏​នាំ​គ្នា​ចាប់​ឃាត់ខ្លួន​លោកគ្រូ​ទាយ​យក​ទៅ​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​តែ​ម្តង​ ។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល​ លោកគ្រូ​ទាយ​និង​កាត់​ប្រជ្រុយ​បាន​សារភាព​ថា​ គាត់​ពិតជា​បាន​លួងលោម​ស្ត្រី​រង​គ្រោះ​ដើម្បី​រួមរ័ក​ប្រាកដ​មែន​ ។​ យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តាលស្ទឹង​ ក៏​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ជា​លោកគ្រូ​ទាយ​ និង​កាត់​ប្រជ្រុយ​រូប​នេះ​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​កាលពី​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៤​ម្សិលមិញ​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។​

​ប្រភព​ព័ត៌មាន​មាន​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ លោកគ្រូ​ទាយ​ និង​កាត់​ប្រជ្រុយ​រូប​នេះ​មាន​ប្រពន្ធ​ដល់​ទៅ​៣​នាក់​ ដែល​២​នាក់​នៅ​ខេត្តកំពត់​ចាម​ និង​១​នាក់​ទៀត​ជា​ប្រពន្ធ​ទី​៣​នៅ​ជាមួយ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ ។​ លោកគ្រូ​រូប​នេះ​ល្បី​ថា​កាក់កប​ក្នុង​មុខរបរ​ទស្សន៍​ទាយ​ ស្រោច​ទឹក​ និង​ធ្វើ​ខ្សែ​ចង្កេះ​ ដោយ​ខ្សែ​ចង្កេះ​១​ខ្សែៗ​មាន​តម្លៃ​យ៉ាងតិច​ពី​២០​ដុល្លារ​អា​មេ​រិ​ក​ទៅ​៣០​ដុល្លារ​អា​មេ​រិ​ក​ ។​ លើស​ពី​នេះ​ មាន​ស្ត្រី​ធ្លាប់​ចាញ់កល​ល្បិច​លួងលោម​របស់​លោក​គ្រូទាយ​ និង​កាត់​ប្រជ្រុយ​ក៏​មិន​តិច​នាក់​រួច​មក​ហើយ​ដែរ​ ៕​

Kandal-26-03


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item