Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

មហាអំណាច​អា​មេ​រិ​ក​និង​ចិន​ទាមទារ​ឲ្យ​ម៉ា​ឡេ​ស៊ី​ផ្តល់​នូវ​ព័ស្តុតាង​ជាក់លាក់​ទាក់ទង​នឹង​ការ​ប្រកាស​ថា​យន្តហោះ​បាត់​ខ្លួន​ធ្លាក់​ក្នុង​សមុទ្រ​ឥណ្ឌា​

​ថ្វី​ដ្បិត​កាលពី​រាត្រី​ថ្ងៃ​ចន្ទ​ ទី​២៤​ ខែមីនា​ ឆ្នាំ​២០១៤​កន្លង​មក​ ឯកឧត្តម​ Najip​ Razak​ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ បាន​អះអាង​ថា​ យន្តហោះ​ដឹក​អ្នកដំណើរ​ប្រភេទ​ Boeing​ 777-200​ មាន​ជើងហោះហើរ​ MH370​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​ ជាមួយនឹង​មនុស្ស​ក្នុង​យន្តហោះ​ចំនួន​២៣៩​នាក់​ដែល​បាត់​ខ្លួន​ជិត​២០​ថ្ងៃ​មក​ហើយ​នោះ​ បាន​ធ្លាក់​ក្នុង​សមុទ្រ​ឥណ្ឌា​ភាគ​ខាងត្បូង​ និង​បាន​សម្លាប់​អ្នកដំណើរ​ទាំងអស់​ក្នុង​យន្តហោះ​ ដែល​ជា​ការ​សោកស្តាយ​ និង​សោកសៅ​ក៏​ដោយ​ ក៏​មូ​លេ​ហ​តុ​ពិតប្រាកដ​ទាក់ទង​នឹង​ជើងហោះហើរ​ MH370​ ព្រមទាំង​យន្តហោះ​ ក៏​ដូច​ជា​សាកសព​ជន​រង​គ្រោះ​កំពុង​ឋិត​នៅ​ជា​អាថ៌​កំបាំង​នៅឡើយ​ ខណៈ​ដែល​ប្រទេស​មហាអំណាច​អា​មេ​រិ​ក​ និង​ចិន​ទាមទារ​ឲ្យ​អាជ្ញាធរ​ម៉ា​ឡេ​ស៊ី​ផ្តល់​នូវ​ព័ស្តុតាង​ជាក់លាក់​ពាក់ព័ន្ធ​នឹង​ការ​ប្រកាស​ព័ត៌មាន​នេះ​ ។​

​ជាមួយនឹង​ការ​ប្រកាស​អះអាង​របស់​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ដូច្នេះ​ ក្រុមហ៊ុន​អាស​កា​ចរណ៍​ម៉ា​ឡេ​ស៊ី​ក៏​បាន​ផ្ញើ​សារ​ទៅ​កាន់​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​ជន​រង​គ្រោះ​រួច​ហើយ​ ដោយ​សម្តែង​នូវ​ការ​សោកស្តាយ​ជា​ពន់ពេក​ ដែល​យន្តហោះ​មាន​ជើងហោះហើរ​ MH370​ បាន​បាត់​នៅ​សមុទ្រ​ឥណ្ឌា​ភាគ​ខាងត្បូង​ ហើយ​ពុំ​មាន​អ្នក​នៅ​រស់​ ។​ លើស​នេះ​ ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​បាន​ប្រកាស​ផ្តល់​ប្រាក់​សំណង​បន្ថែម​ជូន​ដល់​ក្រុម​គ្រួសារ​សាច់ញាតិ​ជន​រង​គ្រោះ​ទៀត​ផង​ ។​

​សហរដ្ឋអាមេរិក​ដែល​មាន​ពលរដ្ឋ​របស់​ខ្លួន​ឋិត​នៅ​ក្នុង​យន្តហោះ​ម៉ា​ឡេ​ស៊ី​បាត់​ដំណឹង​ដែរ​នោះ​ មិន​ទាន់​ជឿជាក់​ទៅ​លើ​ការ​ប្រកាស​អះអាង​របស់​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ដែល​ថា​ យន្តហោះ​បាន​ធ្លាក់​ក្នុង​សមុទ្រ​ឥណ្ឌា​ភាគ​ខាងត្បូង​ និង​បាន​សម្លាប់​មនុស្ស​ក្នុង​យន្តហោះ​ទាំង​អស់នោះ​នៅឡើយ​ ដ្បិត​គ្មាន​ព័ស្តុតាង​ ខណៈ​ដែល​ប្រទេស​ចំនួន​៦​ រួម​មាន​ អា​មេ​រិ​ក​ អូស្ត្រាលី​ ជប៉ុន​ ចិន​ កូរ៉េ​ខាងត្បូង​ និង​ញូ​វ​ហ្សេ​ឡែ​ន​ កំពុង​ចូលរួម​រុករក​យន្តហោះ​ដែល​បាត់​ដំណឹង​នៅ​មហាសមុទ្រ​ឥណ្ឌា​យ៉ាង​សកម្ម​ ។​

​ក្រសួងការបរទេស​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​ ចិន​បាន​បញ្ជូន​នាវា​ជួយ​សង្គ្រោះ​ចំនួន​១៤​គ្រឿង​ និង​នាវាចម្បាំង​ចែក​ចេញ​ជា​៣​ទិស​ដៅ​ នៅ​ក្នុង​ការ​រុករក​នៅ​តំបន់​សមុទ្រ​ប្រទេស​អូស្ត្រាលី​ ឈូង​សមុទ្រ​បែន​ហ្គា​ល​ និង​តំបន់​សមុទ្រ​ជុំវិញ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ដែល​បរិវេណ​ត្រូវ​រុករក​មាន​ទំហំ​១៥.០០០​គីឡូម៉ែត្រ​ក្រឡា​ ។​

​កងកម្លាំង​ទាហានជើងទឹក​អា​មេ​រិ​កបាន​បញ្ជូន​ឧបករណ៍​ស្វែងរក​ប្រអប់​ខ្មៅ​របស់​យន្តហោះ​ទៅ​កាន់​សមុទ្រ​ឥណ្ឌា​រួច​ហើយ​ កាលពី​ថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០១៤​ ។​

​ដោយឡែក​ កាលពី​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ ក្រុម​គ្រួសារ​សាច់ញាតិ​ និង​មិត្តភក្តិ​របស់​អ្នកដំណើរ​តាម​ជើងហោះហើរ​ MH370​ នៃ​យន្តហោះ​ដែល​បាត់​ខ្លួន​នោះ​ បាន​ជួបជុំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​មុខ​ស្ថានទូត​ម៉ា​ឡេ​ស៊ី​នៅ​ទីក្រុង​ប៉េ​កាំ​ង​ប្រទេស​ចិន​ ដើម្បី​បង្ហាញ​អំពី​កំហឹង​ និង​ការ​អាក់អន់ចិត្ត​របស់​ពួក​គេ​ទៅ​លើ​អាជ្ញាធរ​ម៉ា​ឡេ​ស៊ី​ ។​ ក្រុម​បាតុករ​ខ្លះ​បាន​លើក​ស្លាក​បដា​បង្ហាញ​ពី​ការ​អាក់អន់ចិត្ត​ និង​ទុក្ខ​ព្រួយ​ និង​ក្រុម​បាតុករ​ខ្លះ​ពាក់អាវ​ស​ស្រែកយំ​បួងសួង​ឲ្យ​អ្នកដំណើរ​តាម​ជើងហោះហើរ​ MH370​ ឲ្យ​ពួក​គេ​បាន​វិល​ត្រឡប់​មក​វិញ​ ។​

​អ្នកឯកទេស​អា​មេ​រិ​កបាន​បញ្ជាក់​ថា​ បើ​ទោះបី​រក​ប្រអប់​ខ្មៅ​យន្តហោះ​ឃើញ​ក៏​ដោយ​ ក៏​មិន​អាច​បកស្រាយ​លាតត្រដាង​ឲ្យ​បាន​អស់​នូវ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ក្នុង​យន្តហោះ​ដែល​បាត់​ខ្លួន​នោះ​ដែរ​ ដ្បិត​ឧបករណ៍​ថត​សំឡេង​ក្នុង​បន្ទប់​បើកបរ​ដែល​អាច​រក្សា​ទុក​ត្រឹមតែ​រយៈពេល​២​ម៉ោង​ អាច​ត្រូវ​បាន​បាត់បង់​ទាំងស្រុង​ ។​

​លោក​ គ្រី​ស្ទ​យ៉ា​ តេស​ អ្នកឯកទេស​អាកាសចរណ៍​អង់គ្លេស​ បាន​ឲ្យ​ដឹង​ដែរ​ថា​ យន្តហោះ​ដឹក​អ្នកដំណើរ​ Boeing777-200​ តាម​ជើងហោះហើរ​ MH370​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​ដែល​បាត់​ដំណឹង​នោះ​ បាន​បាត់​ទំនាក់ទំនង​ពី​រ៉ា​ដា​ ហើយ​បែរជា​អាច​ហោះហើរ​បន្ត​ទៀត​ជា​ច្រើន​ម៉ោង​បាន​រាប់​ពាន់​គីឡូម៉ែត្រ​ ។​ ដូច្នេះ​ ប្រសិនបើ​រក​ប្រអប់​ខ្មៅ​យន្តហោះ​ឃើញ​ ក៏​មិន​អាច​លាតត្រដាង​អំពី​មូលហេតុ​ពិតប្រាកដ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​នៅ​ក្នុង​យន្តហោះ​នោះ​ដែរ​ គឺ​អ្វីៗ​នឹង​ឋិត​នៅ​ជា​អាថ៌​កំបាំង​ដដែល​ ៕​   MH370-02MH370-023MH370-022MH370-021


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item