Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ក្រុម​មន្ត្រី​លាតត្រដាង​អំពើ​ពុក​រលួយ​ដល់​ឆ្អឹង​របស់​ប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ ខេត្តតាកែវ​

​រឿងអាស្រូវ​ពុក​រលួយ​របស់​លោក​ប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ ខេត្តតាកែវ​ និង​គូកន​មួយ​ចំនួន​ទៀត​ ត្រូវ​បាន​ក្រុម​មន្ត្រី​ក្រោម​ឱវាទ​លើកយក​មក​ធ្វើការ​លាតត្រដាង​ជា​សាធារណៈ​ ដោយសារ​កម្រិត​នៃ​អំពើ​ពុក​រលួយ​នេះ​បាន​រីក​សុសសាយ​ល្បីល្បាញ​យ៉ាង​សម្បើម​ខ្លាំង​ណាស់​ក្នុង​អាណត្តិ​ដឹកនាំ​របស់​លោក​ប្រធាន​មន្ទីរ​ ស៊ីវ​ សុ​ខន​ ដ៏​មហិមា​ ។​

​ក្រុម​មន្ត្រី​ក្រោម​ឱវាទ​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ ខេត្តតាកែវ​ បាន​ធ្វើការ​លាតត្រដាង​នូវ​អំពើ​ពុក​រលួយ​ដល់​ឆ្អឹង​របស់​លោក​ប្រធាន​មន្ទីរ​ ស៊ីវ​ សុ​ខន​ ដែល​ល្បីល្បាញ​ខាង​ពូកែ​អួត​យកឈ្មោះ​រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ មក​ប្រើ​ និង​ឯកឧត្តម​ ឡាយ​ វណ្ណៈ​ ជា​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​ ថា​ជា​មេ​យុវជន​របស់​ខ្លួន​នោះ​ ដូច​តទៅ​ ៖

១-​បើក​យក​ប្រាក់បៀវត្សរ៍​របស់​គ្រូបង្រៀន​ចំនួន​៦៣​នាក់​ទូ​ទាំង​ខេត្តតាកែវ​ដែល​មិន​មក​បំពេញការងារ​ តែ​ទៅ​ធ្វើការ​នៅ​ស្ថាប័ន​ផ្សេង​ក្រៅពី​វិស័យ​អប់រំ​ ។​

២-​ប្រើប្រាស់​លោក​ ម៉ិច​ សម្បត្តិ​ ជា​អនុប្រធាន​ការិយាល័យ​បុគ្គលិក​ ឲ្យ​ចុះ​ប្រមូល​លុយ​ក្នុង​ការ​តែងតាំង​តួនាទី​ មុខ​តំណែង​នាយក​ នាយករង​សាលា​ជា​ហូរហែ​ ដូច​ជា​ វិទ្យាល័យ​សម្តេចឪ​,​ វិទ្យាល័យ​ ហ៊ុន​ សែន​ ក្រាំង​ស្លា​,​ វិទ្យាល័យ​ សុខ​ អាន​ សំរោង​,​ វិទ្យាល័យ​សុខ​ អាន​ សូ​បិ​ណ​…​។​ល​។​

៣-​ដក​លុយ​តាម​កម្មវិធី​របស់​ការិយាល័យ​យុវជន​ចំនួន​៨​លាន​រៀល​ យក​មក​ចាយវាយ​ផ្ទាល់ខ្លួន​ ដោយ​បន្ថយ​ថ្ងៃ​សិក្សា​របស់​សិក្ខាកាម​អស់​រយៈពេល​ចំនួន​៦​ថ្ងៃ​ក្នុង​១​វគ្គ​ ដែល​ទាំងអស់​មាន​ចំនួន​២​វគ្គ​ ក្នុង​ឆ្នាំ​២០១៣​ ។​

៤-​តែង​បង្គាប់បញ្ជា​ទៅ​លើ​គណនេយ្យ​ឲ្យ​ដក​លុយ​ប្រគល់​មក​ខ្លួន​ជា​ប្រធាន​មន្ទីរ​ ដើម្បី​ចាយវាយ​ខុស​ខ្ទង់​តាម​អំពើ​ចិត្ត​ម្តងៗ​មិន​តិច​ជាង​៤០​លាន​រៀល​(​ប្រមាណ​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​)​នោះ​ឡើយ​ ។​

៥-​ដក​ប្រកាក់​តម្រូវការ​របស់​មន្ទីរ​ពី​ខែសីហា​ ឆ្នាំ​២០១៣​ ដល់​ខែមីនា​ ឆ្នាំ​២០១៤​នេះ​ ប្រមាណ​៥០០​លាន​រៀល​ យក​ទៅ​ប្រើប្រាស់​ខុស​គោលដៅ​ ធ្វើ​ឲ្យ​មន្ទីរ​ទាំងមូល​ជួប​ប្រទះ​នឹង​បញ្ហា​ថវិកា​ ។​

៦-​យក​លុយ​សំណូក​ពី​ការ​ផ្លាស់​ប្តូរ​គ្រូ​ចាស់​ និង​ទើប​ចេញ​ថ្មី​ (​ប្តូរ​គ្រូ​ពីសា​លា​ខ្វះ​គ្រូ​ ទៅ​សាលា​លើស​គ្រូបង្រៀន​)​ចំនួន​២៣២​នាក់​ក្នុង​ម្នាក់ៗ​ចំនួន​ពី​៥០០​ដុល្លារ​អា​មេ​រិ​ក​ទៅ​៨០០​ដុល្លារ​អា​មេ​រិ​ក​ បូក​រួម​ទាំង​គ្រូ​បឋម​សិក្សា​ឡើង​ទៅ​បង្រៀន​នៅ​អនុ​វិទ្យាល័យ​ចំនួន​៥៣​នាក់​ផង​ ។​

៧-​កាត់​លុយ​អាហារូបករណ៍​របស់​សិស្សានុសិស្ស​ ពិសេស​សិស្ស​អាហារូបករណ៍​ដែល​បោះបង់​ការ​សិក្សា​ គឺ​មន្ទីរ​កាត់​យក​៥០​ភាគរយ​ និង​នាយក​សាលា​កាត់​យក​៥០​ភាគរយ​ ។​

៨-​មន្ត្រី​អប់​រំជា​ច្រើន​នាក់​បាន​ទទួល​ប្រាក់​មុខងារ​មិន​សម​ស្រប​តាម​តួនាទី​ ដ្បិតតែ​អំពើ​ពុក​រលួយ​កាត់​លុយ​របស់​លោក​ប្រធាន​មន្ទីរ​ដែល​ប្រមូល​បាន​យ៉ាង​ហោច​ណាស់​ចំនួន​២​លាន​រៀល​ក្នុង​១​ខែ​ ។​

៩-​លុយ​ជួសជុល​ទីលាន​កីឡដ្ឋាន​ខេត្ត​ចំនួន​២២​លាន​រៀល​ ព្រមទាំង​លុយ​សម្រាប់​ការ​ប្រកួត​កីឡា​ត្រូវ​បាន​បាត់បង់​និង​រួញ​ខើច​ ដោយសារ​អំពើ​ពុក​រលួយ​របស់​លោក​ប្រធាន​មន្ទីរ​ និង​បក្ខពួក​ ។​

១០-​មាន​សកម្មភាព​មិន​ប្រក្រតី​ក្នុង​ការ​រៀបចំ​តែងតាំង​មុខ​តំណែង​ឲ្យ​លោក​ ម៉ិច​ សម្បត្តិ​,​ លោក​ មាស​ ផុ​ន​,​ លោកស្រី​ ចាន់​ វណ្ណៈ​ និង​លោក​ ស្រី​ ចាន់​បូ​រ៉ាត់​ ជា​ថ្នូរ​នឹង​លុយ​សំណូក​ ជូន​លោក​ប្រធាន​មន្ទីរ​ ។​

​ប្រភព​ព័ត៌មាន​ពី​ក្រុម​មន្ត្រី​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ លោក​ ស៊ីវ​ សុ​ខន​ បាន​ឡើង​កាន់​មុខ​តំណែង​ជា​ប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ ខេត្តតាកែវ​ ដោយសារ​ការ​ក្លែងបន្លំ​សញ្ញាបត្រ​ ដ្បិត​គាត់​រៀនសូត្រ​បាន​ថ្នាក់​ទី​៦​ ជា​គ្រូ​មាន​សញ្ញាបត្រ​ត្រឹម​កម្រិត​បឋម​សិក្សា​ បន្លំ​ឯកសារ​ដើម្បី​ធ្វើ​សមាហរណកម្ម​ ទៅ​ជា​មន្ត្រី​"​ខ​"​ ដោយ​ផ្ទេរ​ពី​យុវជន​ខេត្ត​នា​ឆ្នាំ​១៩៩០​ មិន​ធ្លាប់​ឆ្លងកាត់​សាលា​គរុកោសល្យ​ ឬ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ណាមួយ​ឡើយ​ និង​អតីត​ជា​មេកង​ក្នុង​របប​ខ្មែរក្រហម​នៅ​ព្រះនេត្រព្រះ​ ។​

​ក្រុម​មន្ត្រីរាជការ​នៅ​ក្រោម​ឱវាទ​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ ខេត្តតាកែវ​ បាន​សំណូមពរ​ចំពោះ​ឯកឧត្តម​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ឯកឧត្តម​បណ្ឌិត​ ហង់​ជួន​ ណា​រ៉ុ​ន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ មេត្តា​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ និង​មាន​វិធានការ​ទៅ​លើ​សកម្មភាព​នៃ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​របស់​លោក​ប្រធាន​មន្ទីរ​ ស៊ីវ​ សុ​ខន​ ផង​ ដើម្បី​លើកទឹកចិត្ត​ដល់​មន្ត្រីរាជការ​ក្រោម​ឱវាទ​ទាំងមូល​ ។​

​គិត​ត្រឹម​ថ្ងៃ​ទី​២៧​ ខែមីនា​ ឆ្នាំ​២០១៤​នេះ​ គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បញ្ជាក់​ពី​លោក​ ស៊ីវ​ សុ​ខន​ បាន​នៅឡើយ​ ទាក់ទង​នឹង​ការ​ចោទប្រកាន់​ថា​ លោក​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ដ្បិត​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទំនាក់ទំនង​បាន​ ៕​

Siv-Sokhan


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item