Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

លោក សៀង ឡេង ឲ្យ​​​ម​​ន្ត្រី​ជំ​និតៗ​​​រាប់​ក្បាល​​​ឡាន​ ​​ដឹក​ទំ​និញ​​ចេញ​ចូល​​កំ​ពង់​ផែ ខេត្ត​​ព្រះ​សី​ហ​នុ បាន​​លុយ​​រាប់​លាន​​រៀល​ច្រក​ហោ​ប៉ៅ​ម្នាក់​ឯង​

​ខេត្ត​ព្រះសីហនុ៖ក្នុង​តួ​នា​ទី​​ជា​​ប្រ​ធានន​គរ​បាល​​អ​ន្តោ​ប្រ​វេសន៍ប្រ​ចាំ​​ច្រក​​អន្តរ​ជា​តិកំ​ពង់​ផែ​​ស្វយ័ត​​ខេត្ត​​ព្រះ​សី​ហ​នុលោកសៀង

ខេត្ត​ព្រះសីហនុ ៖ ក្នុង​តួ​នា​ទី​​ជា​​ប្រ​ធាន ន​គរ​បាល​​អ​ន្តោ​ប្រ​វេសន៍ ប្រ​ចាំ​​ច្រក​​អន្តរ​ជា​តិ កំ​ពង់​ផែ​​ស្វយ័ត​​ខេត្ត​​ព្រះ​សី​ហ​នុ លោក សៀង ឡេង បាន​​សម្ងំ​​កើប​​លុយ ពី​ការ​រាប់​​ក្បាល​​ឡាន​​ដឹក​ទំ​និញ ចេញ​ចូល​​កំ​ពង់​ផែ​​ខេត្ត​​ព្រះ​សី​ហ​នុ យក​ទៅ​​ច្រក​​ហោប៉ៅ ធ្វើ​មាន​ធ្វើបាន​តែម្នាក់ឯង មិនបាន​បែងចែក​មន្ត្រីក្រោមឱវាទ គ្រាន់​បាន​យកទៅ​ទិញ​ទឹក​ផឹក ឬ​ទៅ​កោសខ្យល់ នៅពេល​ឈឺ​ថ្កាត់​ផង​ទេ ហើយ​មួយ​ម៉ាត់​ណា​ក៏ដោយ លោក សៀង ឡេង បាន​យកឈ្មោះ​ថ្នាក់លើ​ទៅ​បិទមុខ ក្នុងការ​ប្រមូល​លុយ មួយថ្ងៃៗ​រាប់លាន​រៀល យកទៅ​ធ្វើ​មាន​ធ្វើបាន និង​បម្រើ​ការសប្បាយ​ផ្ទាល់​ខ្លួន ហើយ​គេ​ចង់ឃើញ អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យមើល​ភាព​អសកម្ម និង​អំពើពុករលួយ របស់លោក សៀង ឡេង ឡើងវិញ​ជាបន្ទាន់​។​

​មន្ត្រី​តូចតាច​មួយចំនួន បាន​បង្ហើប​ឲ្យ​ដឹងថា តួនាទី​នគរបាល​អន្តោ​ប្រវេសន៍ ប្រចាំ​ច្រក​កំពង់ផែ​ខេត្ត​ព្រះសីហនុ មិន​ត្រឹមតែ​ត្រួតពិនិត្យ ឯកសារ​ឆ្លងដែន របស់​អ្នក​ជំនួញ ឬ​នាវិក​ប៉ុណ្ណោះ ទេ ថែមទាំង​បានដាក់​បា​រ៉ា​ស់ ចាំ​ប្រមូល​លុយ​ពី​ក្បាល​ឡាន យ៉ាង​អនាធិបតេយ្យ​បំផុត​។ មួយថ្ងៃៗ មាន​រថយន្ត​ដឹក​កុងតឺន័រ ចេញចូល​ច្រក​កំពង់ផែ ខេត្ត​ព្រះសីហនុ យ៉ាងតិច ៥០០​គ្រឿង ចន្លោះ​ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ ប៉ុន្តែ​សម្រាប់​ចុង​សប្តាហ៍ គឺ​ថ្ងៃ​សៅរ៍ ឬ​ថ្ងៃអាទិត្យ មាន​រថយន្ត​ដឹក​កុងតឺន័រ យ៉ាងតិច ៨០០​គ្រឿង​ទៅ ១​ពាន់​គ្រឿង​ឯណោះ ហើយ​សម្រាប់​រថយន្ត ដឹក​កុងតឺន័រ​ទាំងអស់ ត្រូវតែ​បង់លុយ​ថ្លៃ​ក្បាល​ឡាន ១​គ្រឿង ចាប់ពី ១៧០០០​រៀល ទៅ ១៨០០០​រៀល ឲ្យ​ទៅ​នគរបាល​អន្តោប្រវេសន៍ ក្រោម​បញ្ជា​របស់លោក សៀង ឡេង ហើយ​រាល់​ការ​បង់លុយ​ទាំងនោះ គ្មាន​វិក្កយបត្រ​ត្រឹមត្រូវ​ឡើយ គឺជា​លុយ​ពុករលួយ​សុទ្ធសាធ​។​

​លោក សៀង ឡេង បាន​ចាត់តាំង​មន្ត្រី​ជំនិតៗ​របស់ខ្លួន ឲ្យ​ប្រចាំការ​កាន់​បា​រ៉ា​ស់ រាប់​ក្បាល​ឡាន​ដឹក​កុងតឺន័រ​យកលុយ តាមតែ​ទំនើងចិត្ត មួយថ្ងៃៗ​បាន​រាប់លាន​រៀល ប៉ុន្តែ​មិនបាន​យក​ថវិកា​ទាំងនោះ ទៅ​បែងចែក​ឲ្យ​មន្ត្រី​តូចតាច គ្រាន់​បាន​ទិញ​ទឹក​ផឹក ឬ​កោសខ្យល់​នោះទេ មួយ​ម៉ាត់​ណាក៏ដោយ លោក សៀង ឡេង អះ​អាងថា គាត់​ប្រមូល​លុយ យកទៅ​បង់​ជូន​ថ្នាក់លើ​។ គេ​មិន​ច្បាស់​ថា ថ្នាក់លើ​ជា​នរណា​នោះទេ ប៉ុន្តែ​ទំនងជា​លោក សៀង ឡេង យកឈ្មោះ​ថ្នាក់លើ​ទៅប្រើ​ប្រាស់ ដើម្បី​ប្រមូល​ផលប្រយោជន៍ ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន យ៉ាង​រំភើយ  ទើប​លោក សៀង ឡេង មាន​លុយ​មាន​កាក់ ច្រើន​ហូរហៀរ អាច​ក្រាញ​តំណែង ប្រចាំ​ប៉ុស្តិ៍​កំពង់ផែ​ស្វយ័ត ខេត្ត​ព្រះសីហនុ ឡើង​ដុះ​ស្លែ​ទៅហើយ គ្មាន​នរណា​អាចមក​ប្រជែង​បានឡើយ​។

​តាមពិតទៅ​នគរបាល​អន្តោប្រវេសន៍ មិនគួរ​មាន​តួនាទី មក​ប្រមូល​លុយ​ថ្លៃ​ក្បាល​ឡាន នៅ​ច្រក​កំពង់ផែ​អន្តរជាតិ​នេះ​ទេ ដោយសារតែ​រថយន្ត ដឹកទំនិញ​ទាំងអស់​បាន​​បង់ពន្ធ និង​បង់ថ្លៃ​ចំណត​ឲ្យ​ខាង​កំពង់ផែ រួចរាល់​ទៅហើយ ដូច្នេះ​តួនាទី​របស់​នគរបាល អន្តោប្រវេសន៍ ក្រោម​បញ្ជា​របស់លោក សៀង ឡេង គ្រាន់តែ​មក​ដាក់​ប៉ុស្តិ៍​ជជុះ ចាំ​ប្រមូល​លុយ​តាមបែប​ពុករលួយ​តែប៉ុណ្ណោះ​។ ក្រុម​អ្នករកស៊ី​ដឹកទំនិញ​មួយចំនួន ធ្លាប់​សម្តែង​ការខឹង​សម្បា ចំពោះ​លោក សៀង ឡេង ព្រោះ​ពេល​ដឹក​ទំនិញ​ឆ្លងកាត់​បា​រ៉ា​ស់ កុងតឺន័រ​មួយគ្រឿង គេ​គិត​តម្លៃ ១៧០០០​រៀល ប៉ុន្តែ​សម្រាប់​កុងតឺន័រ ដែល​គ្មាន​ទំនិញ ត្រូវ​បង់ថ្លៃ​ក្បាល​ឡាន ចំនួន ៣​ពាន់​រៀល ជា​ទៀងទាត់ គ្មាន​ករណី​យោគយល់​។

​បើតាម​ការសរុប​តួលេខ របស់​មន្ត្រី​មួយចំនួន​បាន​ឲ្យ​ដឹងថា មួយថ្ងៃ​យ៉ាងហោចណាស់ លោក សៀង ឡេង ប្រមូលបាន ៥​លាន​ទៅ​៨ លាន​រៀល  យកទៅ​ច្រក​ហោ​ប៉ៅ​ផ្ទាល់ខ្លួន និង​មិនមែនជា​គោលការណ៍ ថ្នាក់លើ​នោះទេ ហើយ​លោក សៀង ឡេង ក៏មាន​ឱកាស​ប្រមូល​លុយ​ពី​កប៉ាល់ ឬ​ទូក​ទេសចរណ៍​ដែល​ចត​រង់ចាំ ដឹក​ភ្ញៀវ​ទៅកាន់​តំបន់​ទេសចរណ៍ ផ្សេងៗ​ទៀ​តទៅ​តាមតែ​អំពើ​ចិត្ត​របស់ខ្លួន​។ មន្ត្រី​តូចតាច​មួយចំនួន ក៏បាន​ទម្លាយ​ឲ្យ​ដឹងផង​ដែរ​ថា រថយន្ត​ដឹកទំនិញ​ក្លែងភេទ ដូច​ជាការ​រថយន្ត​កា​ត់​ត នាំចូល​តាម​រូបភាព​គ្រឿងបន្លាស់ ដែលមាន​ការបង់ពន្ធ​តិចតួច ក៏​ក្រុម​ឈ្មួញ​ត្រូវតែ រក្សា​ទំនាក់ទំនង​ស្អិតរ​មួ​ត ជាមួយ​លោក សៀង ឡេង ផងដែរ ដើ​ម្បី​កុំ​ឲ្យ​មានការ​រំខាន​៕

Wat 180319 Wat 180322


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item