Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ល្មុម​ដល់​ពេល​កោស​ខ្យល់​​ក្រុម​​ចោរ​ហា​រយ​​របស់​លោក សេង ប៊ុន​​តេង ដែល​​​តែង​តែ​លួច​​​​ឈើ​​​​​ពី​ឡាន​ដឹក​បទ​ល្មើស​ ​​ក្នុង​​ប​ន្ទាយ​​​ប៉េ​​អឹម​​​ខេត្ត​​កំ​ព​ង់​​ធំ​

ខេត្តកំពង់ធំ៖មាន​ការ​​ភ្ញាក់​ផ្អើល​​មួយបាន​​កើត​​​ឡើងដោយ​​សារ​​តែលោក​​វរៈ​​សេ​នី​យ៍​​ត្រីសេងប៊ុន​​​តេងជា​​​ជំ​​នួយ​​ការ​​​លោក​​​ឧ​ត្ត​ម​​​សេ​នី​​យ៏​​​ត្រី

ខេត្តកំពង់ធំ ៖ មាន​ការ​​ភ្ញាក់​ផ្អើល​​មួយបាន​​កើត​​​ឡើង ដោយ​​សារ​​តែ លោក​​វរៈ​​សេ​នី​យ៍​​ត្រី សេង ប៊ុន​​​តេង ជា​​​ជំ​​នួយ​​ការ​​​លោក​​​ឧ​ត្ត​ម​​​សេ​នី​​យ៏​​​ត្រី ហង្ស ថុល មេ​​ប​ញ្ជា​​ការ​អាវុធ​ហត្ថ​​ខេត្ត​កំពង់​ធំ បាន​​បើក​​រថ​​យន្ត​​​វី​​ហ្គោ ដែល​​​ចាប់​​បាន​​​ពី​​បទ​​​ល្មើស​​ថ្មីៗ​​នេះ ដេញតាម​ប្រ​ម៉ាញ់​ចាប់​រថយន្តក្រុង ពណ៌​ក្រហម​ពាក់ ស្លាក​លេខ ភ្នំពេញ 3A-6463 បាន​ដឹកឈើ​គ្រញូង ចេញពី​ខេត្តព្រះវិហារ ឃាត់​ចាប់បាន​ចំណុច​ភូមិ​ជី​មាឃ ឃុំ​កកោះ ស្រុក​សន្ទុក ខេត្តកំពង់ធំ រួច​នាំមក​ទុក​ក្នុង​បន្ទាយ បិទទ្វារ​បង​ចាក់សោរ​ជាប់ កាលពី​រសៀល​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៤ ហាម​មិនអោយ​អ្នកសារព័ត៌មាន ព្រមទាំង​លោក​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត ចូលទៅ​ពិនិត្យ​ភ្លាមៗ​នោះទេ ដោយ​អះអាងថា ជា​បទបញ្ជា​ពី​ថ្នាក់លើ ។​

​ហេតុការណ៍​នេះ គេ​ដឹងថា គ្រាន់តែ​ជា​ល្បិច​ខូច របស់​ក្រុម​លោក សេង ប៊ុន តេង ក្នុងការ​ពន្យា​ពេល​នាំគ្នា​លួច​ឈើ​គ្រញូង ជិត​អស់ពី​រថយន្ត ទើប​ឲ្យ​ក្រុម​អ្នកសារ​ព័ត៌មាន​ចូល និង​សមត្ថកិច្ច​ដទៃទៀត ចូលទៅក្នុង​បន្ទាយ កងរាជអាវុធហត្ថ​ខេត្ត​។ មួយសន្ទុះ​ក្រោយមក​ឈើ​គ្រញូង ជាច្រើន​ដុំ​ត្រូវបាន​លោក សេង ប៊ុន​តេង បញ្ជា​ឲ្យ​កូនចៅ លួច​យកទៅ​លាក់ទុក នៅ​ខាងក្រោយ​អាគារ​អស់​មួយចំនួន និង​មួយចំនួនទៀត លើកដាក់​គោយន្ត​យកទៅ​លាក់ទុក នៅសល់តែ​ចំនួន ៧​ដុំ​ស្មើ​និង ០,៨​៤២ ម៉ែត្រ គូប​ប៉ុណ្ណោះ​។ ក្រុម​អ្នកសារព័ត៌មាន ដែល​ធ្លាប់បាន​ស្គាល់​ពី​លក​ល្បិច ដ៏​អាក្រក់​របស់ លោក សេង ប៊ុន​តេង បាននាំគ្នា​ដើរទៅ​ក្រោយ​បន្ទាយ ខ្លះ​ឡើងលើ​របង ក្នុង​គោលបំណង​ថតរូប​ភាព តែ​ត្រូវបាន លោក សេង ប៊ុន​តេង ជេរប្រមាថ​ដល់​អ្នកសារព័ត៌មាន និង​គំរាមកំហែង​។​

​ប្រភព​ពត៌មាន​ពី​ម្ចាស់​រថយន្តក្រុង ដឹក​គ្រញូង​សូម​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា គាត់​គ្រាន់តែ​ជា​អ្នក​ស៊ី​ឈ្នូ​ល ដឹកឈើ​គ្រញូង​ឲ្យ​គេ ក្នុង​តំលៃ ៥.០០០ ដុល្លារ​ចេញ​មក​ពី​ទឹកដី​ខេត្តព្រះវិហារ​។ ឈើ​សរុប​ទាំងអស់​មាន​ចំនួន ១៦​ដុំ រួមមាន មុខ ៦០​ប្រវែង ២​ម៉ែត្រ​កន្លះ ១​ដុំ​, មុខ ៤០​ប្រវែង ២​ម៉ែត្រ​កន្លះ ៤​ដុំ​, មុខ ៣០​ប្រវែង ២​ម៉ែត្រ​កន្លះ ៧​ដុំ​,  មុខ ៣០​ប្រវែង ៣​ម៉ែត្រ ២​បន្ទះ​, មុខ ៣០​ប្រវែង ២​ម៉ែត្រ ១​ដុំ និង​មុខ ៤០​ប្រវែង ២​ម៉ែត្រ ១​ដុំ ក្នុងតម្លៃ​ជាង ៧​ម៉ឺន ដុល្លា​អា​មេ​រិច​។ នៅពេល ដែល​គាត់​ទទួលដំណឹង​ថា ឈើ​គ្រញូង​ចំនួន ១៦​ដុំ ត្រូវបាន លោក សេង ប៊ុន តេង ជា​ជើង​ខ្លាំង​ស្ទាក់​ចាប់បាន ហើយ​នាំ​រថយន្ត​មកកាន់​ទីបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​លួច​យក​ឈើ​ជិត​អស់នោះ ពួកគាត់​ខឹង​ណាស់ ព្រោះ​ពួកគាត់​រកស៊ី​ដឹកឈើ វា​ជា​អំពើ​ខុសច្បាប់​ប្រាកដ​មែន​។​

​ប៉ុន្តែ​ប្រសិន​ណា​សមត្ថកិច្ច​ចាប់បាន ហើយ​រក្សា​ចំនួន​ឈើ​នៅ​ធាតុ​ដើម​នោះ ពួកគាត់​សុខចិត្ត​ចូលខ្លួន​មក​ទទួល ការពិន័យ​ទៅតាម​ផ្លូវច្បាប់​។ តែ​ពេលនេះ​ឈើ​គ្រ​ញូង របស់​ពួកគាត់​ត្រូវបាន​ពួក​ចោរហារយ នាំគ្នា​លួច​យក​ជិត​អស់ ហើយ​មេចោរ​អស់នោះ គឺជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ និង​ជា​មេក្លោង​ដ៏​ឧក្រិដ្ឋ ខាង​រកស៊ី​ដឹកជញ្ជូន​ឈើ​គ្រញូង​ខុសច្បាប់​ផងដែរ​។ គួរ​រំលឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៣ លោក សេង ប៊ុន​តេង ធ្លាប់បាន​ចាប់​រថយន្តក្រុង ១​គ្រឿង​របស់​មិត្ត​ភ​ក្ត័​គាត់ ពណ៌​សរ​លាយ​កាប់​ស្តាំ​ង ដែល​បាន​ដឹកឈើ​គ្រញូង​សរុប​ជាង ៥​តោន រួច​នាំចូល​ក្នុង​បន្ទាយ​ដូចគ្នា​ដែរ តែ​ត្រូវបាន​ពួក​ចោរហារយ លួច​ស្ទើរតែ​នឹង​អស់​នៅ​ស​ល់ តែ​ចំនួន ២៦​ដុំ​ទម្ងន់ ៦៧៥ គីឡូក្រាម​ប៉ុណ្ណោះ​។​

​ប្រជាពលរដ្ឋ​នាំគ្នា​និយាយ​រិះគន់ ពី​ភាពអនាធិបតេយ្យ របស់លោក សេង ប៊ុន​តេង ក្នុងការ​ពង្រាយ​កូនចៅ ឲ្យ​ប្រមូល​លុយ​ពី​ជំនួញ​ឈើ​ខុសច្បាប់ និង​សំណូមពរ​ទៅ​ដល់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ផ្កាយ​មាស​បួន សៅ សុខា អគ្គមេបញ្ជាការ​ង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជ​ការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស មេត្តា​ជួយ​ពិនិត្យ កោសខ្យល់ និង​ធ្វើ​សរសៃ​ដល់ លោក សេង ប៊ុន​តេង ជាបន្ទាន់​ផង កុំ​ទុក​ឲ្យ​នៅ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​រាល់ថ្ងៃ ព្រោះ​វា​ធ្វើ​ឲ្យ​ជះឥទ្ធិពល​អាក្រក់ ដល់​កិត្តិ​យស​និង​សេចក្តីថ្លៃថ្នូរ របស់​កងរាជអាវុធហត្ថ​ដទៃទៀត ដែល​ស្អាតស្អំ​ដេកស៊ី​តែ​ប្រាក់ខែ​៕

Hang Thol


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item