Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ប្រកប​អាជីព​ដាក់​ខែ ដឹក​ស្រីៗ​តាម​ហាង​ផឹកស៊ី​ទៅផ្ទះ​នៅពេល​យប់ ត្រូវ​ចោរ​វាយ​​ប្លន់​ម៉ូតូ​

​រាជធានី​ភ្នំពេញ៖បុរស​​ម្នាក់​​ជិះ​​ម៉ូ​តូ​ឌុប​​នារី២​​នាក់ចេញ​ពី​​ធ្វើ​ការ​​ត្រ​ឡប់​ទៅ​ផ្ទះ​​វិញក៏​ត្រូវ​​ក្រុម​ចោរ​ប្លន់​​មាន​​គ្នា៣​​នាក់ជិះ​​ម៉ូតូ​​ម៉ាក​​ស្គូ​​ពី​មួយ​​គ្រឿង

​រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​​ជិះ​​ម៉ូ​តូ​ឌុប​​នារី ២​​នាក់ ចេញ​ពី​​ធ្វើ​ការ​​ត្រ​ឡប់​ទៅ​ផ្ទះ​​វិញ ក៏​ត្រូវ​​ក្រុម​ចោរ​ប្លន់​​មាន​​គ្នា ៣​​នាក់ ជិះ​​ម៉ូតូ​​ម៉ាក​​ស្គូ​​ពី​មួយ​​គ្រឿង បាន​ធ្វើ​​ស​កម្ម​ភាព​ភ្ជង់ និ​ង​​​វាយ​​ជន​រង​គ្រោះ មួយ​​ស្នាប់​​កាំ​ភ្លើង ប្លន់​​យក​​ម៉ូតូ​​ម៉ាក ហុង​ដា​​សេ​​១២៥នៅ​ចំណុច​ច្រកចូល ហាង​ខារ៉ាអូខេ បុប្ផា​ជាយដែន  រួច​គេចខ្លួន​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង ២​និង​៣០ នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៤​។​

​ជនរងគ្រោះ​មានឈ្មោះ ញោ​ន វិបុល ភេទ​ប្រុស អាយុ ២៧ ឆ្នាំ  ស្នាក់នៅ​ផ្ទះជួល ផ្លូវ​លេខ​៣១០ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន ជិះ​ម៉ូតូ​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AY-0243 ស៊េរី​២០១៤ ។ មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ ទៅ​ដឹក​នារី ២​នាក់ ដាក់​ខែ​ចេញពី​ធ្វើការ នៅ​ហាង​ផឹកស៊ី​មួយកន្លែង ម្តុំ​ផ្សារ​បឹងត្របែក រួច​ពួកគេ​ក៏បាន​ជិះ​ម៉ូតូឌុប​គ្នា ធ្វើដំណើរ​តាម​បណ្តោយ ផ្លូវ​លេខ ៩៩ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។​

​ខណៈនោះ​ក៏​ស្រាប់តែ មាន​ជនសង្ស័យ ៣​នាក់ ស្លៀកពាក់​ស៊ីវិល ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី មួយគ្រឿង គ្មាន​ស្លាក​លេខ បានធ្វើ​សកម្ម​ភាព​ភ្ជង់ រួច​វាយ​ក្បាល​ជនរងគ្រោះ មួយ​ស្នាប់​កាំភ្លើង បណ្តាល​ឲ្យ​បែកក្បាល ហូរឈាម រងរបួស​ធ្ងន់ ហើយ​ក្រុម​ជនសង្ស័យ បាន​ដណ្តើមយក​ម៉ូតូ ជិះ​គេចខ្លួន​បាត់ស្រមោល​។ ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​អ​ន្តា​គម​ន៍ និង​នាំ​ជនរងគ្រោះ ឲ្យ​ទៅ​ដាក់ពាក្យ​បណ្តឹង នៅ​ទីស្នាក់ការ​នគរបាល ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ​៕

Wat 210312


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item