ក្របួចបានអ្នកចែកចាយ និងអ្នកសេពគ្រឿងញៀន សុទ្ធសឹងជាកសិករនៅស្រុកម៉ាឡៃ
ខេត្តបន្ទាយមានជ័យ ៖ កម្លាំងប៉ូលិសនៃអធិការដ្ឋាន ស្រុកម៉ាឡៃ បានចុះប្រតិបត្តិការ បង្ក្រាបគ្រឿងញៀនប្រភេទ WY យ៉ាមា បានចំនួន ៣០គ្រាប់ ខណៈដែលជនសង្ស័យទាំង ២នាក់ កំពុងចែកចាយនិងសេពគ្រឿងញៀន កាលពីវេលាម៉ោង ១និង៤០ នាទីថ្ងៃត្រង់ទី២២ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅភូមិ ដំបូកវិល ឃុំ-ស្រុក ម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី សៅ ប៊ុន អធិការស្រុកម៉ាឡៃ បានប្រាប់ឲ្យដឹងថា ក្រោយពីបានដំណឹង ពីភ្នាក់ងារសម្ងាត់ នៃអធិការស្រុករួចមក លោកបានដឹកនាំកម្លាំង ចុះប្រតិបិត្តការបង្ក្រាបបានភ្លាមៗ និងឃាត់ខ្លួនបានស្ត្រីសង្ស័យ ចែកចាយគ្រឿងញៀនម្នាក់ និងជនសេពគ្រឿងញៀនម្នាក់ ព្រមទាំងប្រមូលបាន វត្ថុតាងថ្នាំញៀនប្រភេទ WY ចំនួន ៣០គ្រាប់ នៅជាប់និងខ្លួនស្ត្រីសង្ស័យផងដែរ។
លោកអធិការស្រុកបានបញ្ជាក់ថា ស្ត្រីសង្ស័យជាអ្នកចែកចាយ មានឈ្មោះ ធិម ចាន់ អាយុ ៤៦ឆ្នាំ មានមុខរបជាកសិករ និងចែកចាយគ្រឿងញៀន ចំណែកជនសេពគ្រឿងញៀន មានឈ្មោះ យិន យេន ភេទប្រុស អាយុ ៥១ឆ្នាំ មានមុខរបជាកសិករ អ្នកទាំង២ រស់នៅក្នុងភូមិកើតហេតុខាងលើ។ ក្រោយពីធ្វើការឃាត់ខ្លួន ស្ត្រីសង្ស័យ និងជនសេពគ្រឿងញៀន បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្ត បទល្មើសខាងលើនេះមែន ហើយសមត្ថកិច្ច បានកសាងសំណំរឿង បញ្ជូនទៅស្នងការ ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ ចិន្តា
Source from: watphnom-news.com























Loading...




Post a Comment