Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

លោក ថេ​ង ម៉ុង​​ហួន ឃុប​ឃិត​​ឲ្យ​​ឈ្មោះ ស៊ីម នាំ​ចូល​​ទំ​និញ​គេច​ពន្ធ យ៉ាង​​គ​គ្រឹ​ក​គ​គ្រេង តាម​​ច្រក​​អ​ន្តរ​ជាតិ​​ចាំ​​យាម ត្រូវ​​គយ​​ច​ល័ត​​ជើង​​ទឹក​​ហែក​​លី​​អូ​

​ខេត្តកោះកុង៖ភាព​មិន​ប្រ​ក្រ​តី​​នៃ​​ការ​ចាប់​​ទំ​និញ​គេច​ពន្ធប្រ​ភេទ​​ទឹក​ដោះ​គោ​​ក្រ​ហមចំ​នួន​៣​​ពាន់​​កេសកាល​ពី​​វេ​លា​​ម៉ោង​​១០ព្រឹក​​ថ្ងៃ​ទី​​២១

​ខេត្តកោះកុង ៖ ភាព​មិន​ប្រ​ក្រ​តី​​នៃ​​ការ​ចាប់​​ទំ​និញ​គេច​ពន្ធ ប្រ​ភេទ​​ទឹក​ដោះ​គោ​​ក្រ​ហម ចំ​នួន​ ៣​​ពាន់​​កេស កាល​ពី​​វេ​លា​​ម៉ោង​​១០ ព្រឹក​​ថ្ងៃ​ទី​​២១ ខែ​មី​នា ឆ្នាំ​​២០​១៤ តាម​ផ្លូវ​​ជាតិ​​លេខ​​៤៨ ក្នុង​​ទី​​រួម​​ខេត្ត​កោះ​កុង ដែល​​ធ្វើ​ឡើង​​តាម​របៀ​ប​​លាក់​បាំងមិន​ចង់​ផ្តល់ព័ត៌មាន​ឲ្យ​អ្នកកាសែត ត្រូវបាន​មន្ត្រី​សាខាគយ​ខេត្តកោះកុង ទម្លាយ​ឲ្យ​ដឹងថា ទំនិញគេចពន្ធ​ទាំងនេះ បាន​បង្កប់​ជាមួយ​ទំនិញ​ដទៃទៀត ដឹកជញ្ជូន​តាម​រថយន្ត​ខ្នាត​យក្ស​មួយ ដោយ​នាំចូល​តាម​ច្រក​អន្តរជាតិ​ចាំ​យាម ខេត្តកោះកុង  ប៉ុន្តែ​រឿង​ដែល​ចម្លែក​បំផុត​នោះ គយ​ចល័ត​ជើង​ទឹក​បែរជា ឡើងលើ​គោក​មក​ចាប់​ទំនិញគេចពន្ធ បំពាន​ទៅលើ​តួនាទី​ភារកិច្ច​របស់ខ្លួន ធ្វើ​ឲ្យ​មន្ត្រី​គយ​ចល័ត នៅលើ​គោក​ប្រតិកម្ម​យ៉ាងខ្លាំង​។

​មានការ​បញ្ជាក់​ផងដែរ​ថា ទំនិញគេចពន្ធ​ប្រភេទ ទឹកដោះគោ​ក្រហម​ចំនួន ៣​ពាន់ កេស​នេះ បើ​គិត​ជា​ប្រាក់​ពន្ធ​វិញ មាន​ចំនួន​រាប់រយ​លាន​រៀល​ឯណោះ ហើយ​ទំនិញគេចពន្ធ​នេះ ជា​របស់​ឈ្មោះ ស៊ីម ដែល​ពីមុន​ជា​ឈ្មួញ ល្បីឈ្មោះ​ខាង​រកស៊ី​នាំចូល ទំនិញគេចពន្ធ តាម​ច្រក​ម៉ាឡៃ នៃ​ខេត្តបន្ទាយមានជ័យ ប៉ុន្តែ​ដោយ​សារតែ​ឈ្មោះ ស៊ីម មាន​ទំនាក់ទំនង​ជិតដិត ជាមួយ​លោក ថេ​ង ម៉ុង​ហួន ជា​ប្រធានការិយាល័យ គយ​និង​រដ្ឋាករ​ប្រចាំ ច្រក​អន្តរជាតិ​ចាំ​យាម ក៏បាន​បង្វែរ​ទិស​ដៅ មករក​ស៊ី​នាំចូល​ទំនិញគេចពន្ធ តាម​ច្រក​នេះ​វិញ​។ ប្រភពពី​ផ្ទៃក្នុង​ក៏បាន​បញ្ជាក់ទៀតថា ឈ្មោះ ស៊ីម អាច​នាំចូល​ទំនិញគេចពន្ធ ជាច្រើន​ប្រភេទ និង​មាន​ការលួចបន្លំ​ចំណូល​ពន្ធ យ៉ាង​គគ្រឹកគគ្រេង ជាច្រើន​ឆ្នាំ​កន្លងមកនេះ ដោយសារតែ​មានការ​ឃុបឃិត បិទ​ភ្នែក​ពី​សំណាក់​លោក ថេ​ង ម៉ុង​ហួន ដែលមាន​ជំនាញ​បន្លំ​ចំណូល​ពន្ធ​។​

​ជាធម្មតា​ឈ្មោះ ស៊ីម រកស៊ី​នាំចូល​ទំនិញគេចពន្ធ យ៉ាង​កក្រើក​ទឹកដី​ខេត្តកោះកុង តាំងពី​មានការ​ស្ថាបនា ផ្លូវជាតិ​លេខ​៤៨ ភ្ជាប់​ពី​ផ្លូវបំបែក​ស្រែអំបិល ទៅកាន់​ទី​រួម​ខេត្តកោះកុង ដោយមាន​ការសង់​ស្ពាន យ៉ាង​ល្អ​ស្អាត ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក្នុង​មួយខែ ដែល​ទាមទារ​ឲ្យ​លោក ប៉ែន ស៊ីម៉ន ជា​មេ​គយ​ធំ​ពិនិត្យមើល ភាពមិនប្រក្រតី នៃ​ការ​នាំចូល​ទំនិញគេចពន្ធ របស់​ឈ្មោះ ស៊ីម តាម​ច្រក​អន្តរជាតិ​ចាំ​យាម ឡើងវិញ​ជាបន្ទាន់​។​ ឈ្មោះ ស៊ីម ត្រូវ​គេ​ដឹងថា ជា​មេ​ឈ្មួញ​ដ៏​មានអំណាច​ម្នាក់ រកស៊ី​បន្លំ​ចំណូល​ពន្ធ​ឡើង​ដុះ​ស្លែ​ទៅហើយ ប្រចាំ​ច្រក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហើយ​ឈ្មោះ ស៊ីម គឺជា​អ្នក​ស្គាល់​ចិត្តស្គាល់ថ្លើម​មេ​គយ​ធំៗ​មួយចំនួន និង​មាន​ទឹកមាត់ប្រៃ អាច​និយាយ​ជាមួយ​ជំនាញ​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ឲ្យ​បិទ​ភ្នែក​បិទ​ត្រចៀក ធ្វើ​មិនដឹងមិនឮ​ពី​សក​ម្ម​ភាព នាំចូល​ទំនិញគេចពន្ធ​របស់ខ្លួន​ទើប​អ្វីៗ​អាច​ដំណើរការ ដោយ​រលូន​ល្អ​។

​ពេលខ្លះ​ទឹកមាត់​របស់​មេ​ឈ្មួញ គេចពន្ធ​ដ៏​ធំ​ឈ្មោះ ស៊ីម អាច​ប្រៃ​ទៅបាន គឺ​អាស្រ័យ​ទៅតាម​អំណាច នៃ​ទឹក​លុយ​របស់គាត់ ដែល​ចេះ​ចាត់ចែង​បែងចែក ឲ្យ​ជំ​នាញ​គយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ធ្វើ​មិនដឹងមិនឮ​និង​មិន​ប៉ះពាល់ ចំពោះ​ការរកស៊ី​នាំចូល ទំនិញគេចពន្ធ នាំ​ឲ្យ​អ្វីៗ​អាច​ដំណើរការ​ដោយ​រលូន​ល្អ ទើបតែ​បែក​ធ្លាយ នៅពេលដែល​គយ​ចល័ត​ជើង​ទឹក ឡើងមក​ចាប់​ទំនិញ​របស់​ឈ្មោះ ស៊ីម កាលពី​ថ្ងៃទី​២១ ខែមីនា កន្លងទៅនេះ​។ លោក ថេ​ង ម៉ុង​ហួន ក្នុងនាម​ជា​ប្រធា​នការិយាល័យ​គយ ប្រចាំ​ច្រក​អន្តរជាតិ​ចាំ​យាម មិនបាន​យកចិត្តទុកដាក់​អនុវត្តន៍​កំណែទម្រង់​ស៊ីជម្រៅ ក្នុងការ​ប្រមូល​ពន្ធ​ឲ្យ​បាន ១០០​ភាគរយ​នោះទេ ពោល​គឺ​លោក ថេ​ង ម៉ុង​ហួន បាន​រក្សាទុក​ឈ្មួញ​ធំៗ ឲ្យ​រកស៊ី​នាំចូល​ទំនិញគេចពន្ធ ជាច្រើន​ប្រភេទ រួមមាន​ប្រភេទ​ម៉ូតូ​ធំៗ រួមទាំង​ការដឹកជញ្ជូន​ទំនិញ​ខុសច្បាប់ និង​ចំណីអាហារ​ខូចគុណភាព​ដូចជា​ជង្គង់​មាន់ សាច់មាន់ និង​ប្រហិត​ត្រី​ជាដើម​។

​ដោយឡែក សកម្មភាព​នាំចូល​ទំនិញ​គ្រប់​ប្រភេទ របស់​ឈ្មោះ ស៊ីម ដែល​កំពុង​ប្រព្រឹត្ត​ដោយ​អនាធិបតេយ្យ មានការ​ឃុបឃិត​បិទ​ភ្នែក ពី​លោក ថេ​ង ម៉ុង​ហួន ហើយ​កុំ​តែ​គយ​ចល័ត​ជើង​ទឹក ហក់​ឡើង​លើគោក មក​ចាប់​ទំនិញ​របស់​ឈ្មោះ ស៊ីម ក៏​គេ​មិនដឹងថា មាន​ទំនិញគេចពន្ធ​ហូរ​ចូល​យ៉ាងគំហុក តាម​ច្រក​អន្តរជាតិ​ចាំ​យាម នោះដែរ​។ ជាធម្មតា​ការចាប់​ទំនិញ ដែល​នាំចូល​តាម​ច្រក​ចាំ​យាម នៅពេលនេះ ទោះជា​ខុសឆ្គង​នីតិវិធី​បន្តិចបន្តួច​ក៏ដោយ ប៉ុន្តែ​វា​មិន​ខុសពី​ការ​ហែក​ខោ​លី​អូ របស់​ជំនាញ​គយ​នៅ​ច្រក​អន្តរជាតិ​ចាំ​យាម ដែល​ឃុបឃិត​បិទ​ភ្នែក​ឲ្យ​ឈ្មោះ ស៊ីម នាំចូល​ទំនិញគេចពន្ធ តាមតែ​អំពើ​ចិត្ត​នោះទេ​។ អគ្គនាយក​គយ​និង​រដ្ឋាករ គួរតែ​ពិនិត្យមើល​ឡើងវិញ ពី​ភាពអនាធិបតេយ្យ​ដែល​បង្កឡើង ដោយ​ក្រុម​ឈ្មួញ​ធំៗ​មួយចំនួន រកស៊ី​នាំចូល​ទំនិញគេចពន្ធ យ៉ាង​គគ្រឹកគគ្រេង តាម​ច្រក​អន្តរជាតិ​ចាំ​យាម​ខេត្តកោះកុង បើ​អាច​ទប់ស្កាត់បាន​គេ​យល់ថា ចំណូល​ថវិកាជាតិ​នឹង​កើនឡើង គួរ​ឲ្យ​កត់សម្គាល់​ជាមិនខាន​៕

Wat 230313


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item