Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

លោក ទា គឹម​សុទ្ធ ស្រវឹង​ជោកជាំ​បើកឡាន​ស៊េរី​​ទំនើប​បុក​ម៉ូតូ ហើយ​បើក​រត់​ទាំង​បែក​កង់

​ខេត្តសៀមរាប៖លោកទាគឹម​​សុទ្ធនាយ​​ខណ្ឌរដ្ឋ​បាល​​ព្រៃ​ឈើ​​សៀម​រាបនិង​​ជា​ទី​​ប្រឹ​ក្សា

​ខេត្តសៀមរាប ៖ លោក ទា គឹម​​សុទ្ធ នាយ​​ខណ្ឌ រដ្ឋ​បាល​​ព្រៃ​ឈើ​​សៀម​រាប និង​​ជា​ទី​​ប្រឹ​ក្សា ប្រ​ធាន​ព្រឹទ្ធ​ស​ភា បាន​​បើក​រថ​យន្ដ ទំ​នើប​​ម៉ាក​​ឡង់​​រ៉ូ​វ័រ ពណ៌​​ខ្មៅ​មួយ​គ្រឿង ពាក់​​ស្លាក​​លេខ​​ភ្នំ​ពេញ 2Y-​1112 ទាំង​​ស្រ​វឹង​​ជោក​ជាំ​ជ្រុល​​​ទៅ​​បុក​​​ម៉ូតូប​ណ្តាល​​ម្ចាស់​​ម៉ូតូ រងរបួស​ស្រាល ម៉ូតូ ខូចខាត​យ៉ាងដំណំ ហើយ​អ្វីដែល​អស្ចារ្យ​នោះ គឺ​លោក ទា គឹម​សុទ្ធ បាន​ព្យាយាម បើករថយន្ត​រត់គេច តែ​ត្រូវ​សមត្ថកិច្ច តាម​ប្រដេញ​ចាប់បាន នាំយកមក​រក្សាទុក​ដើម្បី​ដោះស្រាយ​បន្ត​។​

​សមត្ថកិច្ច​បានបញ្ជាក់​ឲ្យ​ដឹងថា ករណីនេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង ៤​និង​០០ នាទី​ល្ងាច ថ្ងៃអាទិត្យ ទី​២៣ ខែមីនា ឆ្នាំ​២០១៤  នៅ​ផ្លូវ​ខាងលិច​ស្ដុ​ប អតី​ត​​ស្ដា​ត​ចាស់ និង​ជាប់​របង​ខាងជើង​សារមន្ទីរ​អង្គរ ស្ថិតនៅ​ភូមិ​សាលាកន្សែង ក្នុង​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។  ក្រោយពេល​បង្កហេតុ លោក​ទា គឹម​សុទ្ធ បាន​បើករថយន្ត​រត់គេច មិន​ទទួលខុសត្រូវ តែ សមត្ថកិច្ច​នគរបាល​ចរាចរណ៍ បាន​ប្រដេញ​ដោយ​ម៉ូតូ​ស ជាច្រើន​គ្រឿង ស្ទាក់​ចាប់បាន​នៅ​ខាងជើង​ស្ដុ​បកោះ​កេរ ក្នុងភូមិ​ស្លក្រាម សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។​

​លោក ទា គឹម​សុទ្ធ ដែលជា​អ្នកបញ្ជា រថយន្ត​ស៊េរី​ទំនើប​ដោយផ្ទាល់ បាន​បើក​រត់គេច ទាំង​បែក​កង់​មុខ​ខាងឆ្វេង ដោយ​បាត់បង់​ភាពម្ចាស់ការ ត្រូវបាន​សមត្ថកិច្ច​គ្រៀក ចេញពី​ឡាន​យកទៅ កាន់​កន្លែង​សុវត្ថិភាព ព្រោះ​នៅ​ទីនោះ​មាន​មនុស្ស​ចោមរោម​រាប់រយ​នាក់​។ សមត្ថកិច្ច​បានបញ្ជាក់​ថា ការធ្វើ​បែបនេះ គឺ​ដើម្បី​បញ្ចៀ​ស​អំពើហិង្សា ដែល​អាច​កើតមាន ពី​អ្នកដំណើរ ដែល​កំពុង​ចោមរោម មើល​នៅ​កន្លែង​ចាប់​រថយន្ដ​។ លោក​ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប ឱ្យតែ​ផឹកស៊ី​ស្រវឹង ល្បីល្បាញ​ខាង​បើកឡាន លឿន​ហួសកំណត់ និង​ជ្រែ​គេឯង ជារឿយៗ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា លោក​ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ បាន​ជិះ​រថយន្ដ​ឡង់​រ៉ូ​វ័រ ពណ៌​ខ្មៅ មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-1112 ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ហើយ​បាន​បុក​ម៉ូតូ​មួយគ្រឿង បើកបរ​ដោយ​ស្ត្រី​ម្នាក់ ដែល​ជិះ​ពី​កើតមក​លិច បណ្ដាលឱ្យ​ម៉ូតូ​ខូចខាត​យ៉ាងដំណំ តែ​សំណាងល្អ​ម្ចាស់​ម៉ូតូ គ្រា​ន់​តែ​រងរបួស​ស្រាល​។ ម្ចាស់​ម៉ូតូ​មានឈ្មោះ ហី ហួន ភេទ​ស្រី អាយុ ២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គោក​ស្នួល ឃុំ​ពួក ស្រុក​ពួក ខេត្ដ​សៀមរាប ជា​បុគ្គលិក​សណ្ឋា​គារ អេ​ស៊ាន​អង្គរ ត្រូវ​ដឹកបញ្ជូន​ទៅកាន់ មន្ទីរពេទ្យ​ឯកជន ដើម្បី​ព្យាបាល​៕

Wat 230312


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item