Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ឃាត់ខ្លួន​ស្ត្រី​បម្រើ​នៅ​ហាង​ម៉ាស្សា លួចលាក់​ម្រើ​សេវា​ផ្លូវភេទ យកមក​អប់រំ​ឲ្យ​ផ្លាស់ប្តូរ​អាជីព​

​ខេត្តសៀមរាប៖ស្ត្រី​​ប​ម្រើ​​នៅ​ក្នុង​​ហាង​​ម៉ា​ស្សា​​ចំ​នួន១០​​នាក់ដែល​​ស​ង្ស័យ​ថាមាន​​លួច​លាក់​​ប​ម្រើ​សេ​វា​​ផ្លូវ​ភេទត្រូវ​បាន​​ក​ម្លាំង​​កា​រិ​យា​ល័យន​គរ​បាល​​ប្រ​ឆាំង

​ខេត្តសៀមរាប ៖ ស្ត្រី​​ប​ម្រើ​​នៅ​ក្នុង​​ហាង​​ម៉ា​ស្សា​​ចំ​នួន ១០​​នាក់ ដែល​​ស​ង្ស័យ​ថា មាន​​លួច​លាក់​​ប​ម្រើ​សេ​វា​​ផ្លូវ​ភេទ ត្រូវ​បាន​​ក​ម្លាំង​​កា​រិ​យា​ល័យ ន​គរ​បាល​​ប្រ​ឆាំង ការ​ជួញ​ដូរ​​មនុ​ស្ស និង​​ការ​ពារ អ​នី​តិ​ជន ឃាត់​ខ្លួន​​យក​ទៅ​​សាក​សួរ អប់រំ និង​​ធ្វើ​កិច្ចសន្យា កាលពី​វេលា​ម៉ោង ១០​យប់​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវ​៣០​ម៉ែត្រ ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក​ក្រុង​សៀមរាប​។​

​លោកស្រី​វរ​សេនី​យ៏​ទោ ដួង ថាវ​រី នាយការិយាល័យ​នគរបាល ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត បាន​ឲ្យ​ដឹងថា ដោយ​ទទួលបាន​ព័ត៌មាន ពី​ប្រជាពលរដ្ឋ​ក្បែរ​ខាង និង​មានការ​ស៊ើបអង្កេត ពី​ជំនាញ​ផង​នោះ កម្លាំង​បាន​ចុះ​ពិនិត្យ ហើយ​ឈានទៅ​ឃាត់ខ្លួន ស្ត្រី​សង្ស័យ ១០​នាក់ មាន​វៀតណាម ២​នាក់ នៅក្នុង​ហាង​ម៉ាស្សា ៦​កន្លែង តាម​ដងផ្លូវ ៣០​ម៉ែត្រ​។​

​បើទោះបីជា​ហាង​ម៉ាស្សា​ទាំង ៦​កន្លែង ខាងលើនេះ ពុំមាន​ថៅកែ​ពិតប្រាកដ តែ​ពួកគាត់​បាន​ជួល​បន្ទប់​ស្នាក់នៅ ហើយ​បង្កើត​ហាង​ម៉ាស្សា ដោយ​ខ្លួនឯង ដើម្បី​រងចាំ​លួចលាក់ បម្រើសេវា​ផ្លូវភេទ ហើយ​សមត្ថកិច្ច​ជំនាញ ចាំបាច់​ត្រូវ​បង្ក្រាប រាល់​អំបើ​អានា​ចារ​គ្រប់​ប្រភេទ​។ ហាង​ម៉ាស្សា នៅ​ក្រុង​សៀមរាប ខ្លះ មានច្បាប់​ធ្វើ​អាជីវកម្ម ម៉ាស្សា ប៉ុន្តែ​បើ​សមត្ថកិច្ច ស៊ើបអង្កេត​ឃើញថា ហាង​មួយណា មាន​លួចលាក់​បំរើសេវា​ផ្លូវភេទ នឹង​ចុះបង្ក្រាប​ភ្លាម អាច​បិទ​អាជីវកម្ម ជា​ប​ណ្តោះ​អាសន្ន​ផងដែរ​។​

​ចំពោះ​នារី ១០​នាក់ ដែល​ត្រូវបាន​ឃាត់ខ្លួន នៅ​ហាង​ម៉ាស្សា​ខាងលើ បានប្រគល់​ឲ្យ​មន្ទីរ​សង្គមកិច្ច យកទៅ​អប់រំ​និង​ធ្វើ​កិច្ចសន្យា និង​ពន្យល់​ពួកគាត់ ឲ្យ​ចេះ​កែ​ប្រែ នូវមុខរ​បរដែ​លស​ង្គ​ម​ស្អប់ខ្ពើម​។ ដោយ​ឲ្យ​ពួកគាត់ ចាប់យក​មុខរបរ​ផ្សេងៗ តាម​អ្វីដែល​អាចធ្វើ​ទៅបាន​។ គួរ​បញ្ជាក់ថា ក្រៅពី​ហាង​ម៉ាស្សា ៦​កន្លែង ដែល​បាន​បង្ក្រាប​ខាងលើ នៅមាន​ហាង​ម៉ាស្សា រាប់សិប​កន្លែង​ទៀត នៅក្នុង​ក្រុង​សៀមរាប ហើយ​ហាង​ខ្លះ ត្រូវបាន​ប្រភព​ទម្លាយ​ថា មាន​មន្ត្រី​ពាក់​ព​ន្ធ័​មួយចំនួន បាន​ដើរ​ដាក់​ខែ​ទៀតផង​៕

Wat 210313 Wat 210318


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item