Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

តៃកុង​ឡាន​ដឹក​ផ្លែឈើ​ដាច់​.​ក ស្លាប់​គួរ​ឲ្យ​រន្ធត់ ពេល​បើកទៅបុក កា​ម៉ាស​ដែល​ខូច​តាមផ្លូវ

​ក្រុង​ប៉ោយប៉ែត៖រថ​យន្ត​​កា​មរី​​មួយ​គ្រឿងផ្ទុក​​ផ្លែ​ឈើ​​ពេញ​​រថ​យន្តបាន​​បោះ​ពួយ​​យ៉ាង​​លឿនជ្រុល​​ទៅ​បុក​​រថ​យន្ត​​កា​​ម៉ាសឈប់​​ចត​​លើ​​ចិ​​ញ្ចើ​ម​​ផ្លូវព្រម​ទាំង​ដាក់​​ស​ញ្ញា

​ក្រុង​ប៉ោយប៉ែត ៖ រថ​យន្ត​​កា​មរី​​មួយ​គ្រឿង ផ្ទុក​​ផ្លែ​ឈើ​​ពេញ​​រថ​យន្ត បាន​​បោះ​ពួយ​​យ៉ាង​​លឿន ជ្រុល​​ទៅ​បុក​​រថ​យន្ត​​កា​​ម៉ាស ឈប់​​ចត​​លើ​​ចិ​​ញ្ចើ​ម​​ផ្លូវ ព្រម​ទាំង​ដាក់​​ស​ញ្ញា ទាំង​មុខ​​ទាំង​ក្រោយ​​យ៉ាង​​ពេញ​ទំ​ហឹង រួញ​​ចូល​​ក្រោម​​រថ​យន្ត​​កា​ម៉ាស បណ្តាល​ឲ្យ​អ្នកបើកបរ​ដាច់​ក ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ វេលា​ម៉ោង ៤​និង​៥០ នាទី​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៤ ស្ថិត​ភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​សាក្សី​បាន​ឲ្យ​ដឹងថា  មុនដំបូង​គេ​ឃើញ រថយន្ត​កា​ម៉ាស ពាក់​ស្លាក​លេខ  ទ ០១៨៨-​ភ្នំពេញ​៣ ពណ៌​ស សណ្តោង​កន្ទុយ​និង​ផ្ទុកទំនិញ​ពេញ ព្រោះតែ​រថយន្ត​ខូច​កង់ ផ្នែក​កន្ទុយ​សណ្តោង និង​មាន​ដាក់​សញ្ញា​ជូនដំណឹង ទាំងមុខ​ទាំងក្រោយ​ចម្ងាយ ៥០​ម៉ែត្រ​ផងដែរ មិនទាន់​នឹង​ជួសជុល​ផង ស្រាប់តែ​រថយន្ត​កាមរី ស៊េរី​ឆ្នាំ​១៩៩៥ ពាក់​ស្លាក​លេខ ភ្នំពេញ ២D-២៨៩៥ ពណ៌​ស​ទៅបុក​ពីក្រោយ​មួយ​ទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ដា​ច់ក ស្លាប់​ក្នុង​រថយន្ត​តែម្តង​។​ភ្លាមៗ​នោះ​តៃកុង​រថយន្ត​កា​ម៉ាស់ បាន​រត់គេចខ្លួន បាត់ស្រមោល​តែម្តង ។​

​អ្នកបើកបរ​រថយន្ត​កាមរី ស៊េរី​១៩៩៥ មានឈ្មោះ ស្រស់ ដា​រ៉ូ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មានមុខ​រប​ជា​អ្នករត់​តាក់ស៊ី រស់នៅក្នុង​ភូមិ​គោ​ដ្ឋា​ន ឃុំ​ទឹកថ្លា ក្រុង​សេរី​សោភ័ណ​។ រថយន្ត​កាមរី​មាន​ដឹក​ផ្លែឈើ ពេញ​រថយន្ត ស្ទើរ​អង្គុយ​មិន​ចង់បាន និង​បោះពួយ​យ៉ាង​លឿន ពី​លិចទៅ​កើត ស្រប​ទិស​គ្នា ជាមួយ​រថយន្ត​កា​ម៉ាស ឈប់​ចត​ដើម្បី​ជួសជុល ។ សមត្ថកិច្ច​នគ​បាល​បាន​សន្និដ្ឋានថា ប្រហែលជា​រថយន្ត​កាម​រី​ឡើង​ជែង ជាមួយ​រថយន្ត​ស្រប​ទិស​គ្នា រួចហើយ​បម្រុង​ឡើង​គេច​រថ​យន្តកា​ម៉ាស់ ដែល​ឈប់​ចត​ជួសជុល ឃើញ​មាន​រថយន្ត​ពីមុខ ក៏​រ៉េ​ចង្កូត​ទៅបុក​រថយន្ត​កា​ម៉ាស​យ៉ាង​ពេញទំហឹង​៕ ដោយ ចិន្តា

Wat 22032 Wat 22033 Wat 22034 Wat 22035


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item