Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

បែក​ធ្លាយ​​រឿង​​លោក​ស្រី ព្រំ វ​ណ្ណា ប្រ​ធាន​​មន្ទីរ​​ពា​ណិជ្ជ​កម្ម ខេត្ត​បាត់​ដំ​បង ឃុប​ឃិត​​ជា​មួយ​​ផ្នែក​​​រដ្ឋ​បាល ប្រ​ព្រឹត្ត​​អំ​ពើ​ពុក​រលួយ​​តាម​តែ​​អំ​ពើ​​ចិត្ត​

​ខេត្តបាត់ដំបង៖កាល​ពី​​ថ្ងៃ​ទី​​២៧ខែ​មី​នាឆ្នាំ​​២០​១៤ម​ន្ត្រី​​បុគ្គ​លិក​​មន្ទីរ​​ពា​ណិជ្ជ​កម្មខេត្ត​បាត់​ដំ​បងបាន​​ត្អូញ​ត្អែរ​ថា

​ខេត្តបាត់ដំបង ៖ កាល​ពី​​ថ្ងៃ​ទី​​២៧ ខែ​មី​នា ឆ្នាំ​​២០​១៤ ម​ន្ត្រី​​បុគ្គ​លិក​​មន្ទីរ​​ពា​ណិជ្ជ​កម្ម ខេត្ត​បាត់​ដំ​បង បាន​​ត្អូញ​ត្អែរ​ថា លោក​ស្រី ព្រំ វ​ណ្ណា ប្រ​ធាន​​មន្ទីរ​​ពា​ណិជ្ជ​កម្ម បាន​​ក្តោប​​ការ​ងារ និង​​ប​ង្ហាញ​​ភា​ព​​អំ​នួត​​ក្អេង​ក្អាង លាក់​បាំង​​ការ​ពិត ដើ​ម្បី​​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន កិបកេង​ប្រាក់បៀវត្សរ៍ លាក់ទុក​ឈ្មោះ​មន្ត្រី​ខ្មោច ដែល​គ្មាន​វត្ត​មានមក​បំពេញការងា​រ តែមាន​ឈ្មោះ​បើក​ប្រាក់ខែ​ជាប់​ជាប្រចាំ កិបកេង​ប្រាក់​មន្ត្រី​ជាប់កិច្ចសន្យា និង​កាត់​ប្រាក់​បុគ្គលិក តាមតែ​អំពើ​ចិត្ត​។​

​ប្រភព​បានអោយដឹងថា ទឹកប្រាក់​ដែល​លោកស្រី ព្រំ វណ្ណា កិបកេង​រួមមាន ប្រាក់ឧបត្ថម្ភ​មន្ត្រីរាជការ អ្នក​ជម្ងឺ​មាន​ជាង ២០​លាន​រៀល ក្នុង​មួយឆ្នាំ ដោយ​ដក​ពី​រតនាគារ ៥០០០០០ រៀល​រហូតដល់ ១០០០០០ រៀល និង​បង្ខំ​អោយ​មន្ត្រីក្រោមឱវាទ ចុះហត្ថលេខា​ទទួល ពេល​បាន​ប្រាក់​ចែក​ឲ្យ កូនចៅ​ក្រោម​ឱវាទ ម្នាក់ ៥​ទៅ​១០ ម៉ឺន​រៀល​ប៉ុណ្ណោះ​។ ឈ្មោះ​អ្នកស្លាប់ ៣​នាក់​ទឹកប្រាក់ ១១,៣៤៩ លាន​រៀល ក្រសួង​បាន​ឲ្យ​លុបឈ្មោះ ចេញពី​ក្របខណ្ឌ និង​បញ្ជី​បើក​ប្រាក់ខែ លោក​ស្រី​ប្រធាន មិន​លុប​ទុក​បើក​យក​ខ្លួនឯង​។ ប្រាក់​បៀរ​ត្ស៍​បុគ្គលិក ជាប់កិច្ចសន្យា​មានតែ​ឈ្មោះ មិនមាន​មុខមក​ធ្វើ​ការងារ មាន​ទឹកប្រាក់ ២០​លាន​រៀល ក្នុង​មួយ​ឆ្នាំ​។​

​ដោយឡែក​ប្រេងឥន្ធនៈ រាប់រយ​ប៊ីដុង សំរាប់​ប​ន្ត្រី​ពាណិជ្ជកម្ម ចុះ​បេសកកម្ម​ការងារ បែរជា​អោយ​អ្នកផ្សេង មិនដឹង​មកពីណា ដឹក​ទៅ​ទាំង​គោយន្ត​។ ប្រាក់​ទទួល​ភ្ញៀវ​ក្នុង​មួយឆ្នាំ ៤០​លាន​រៀល ទោះ​មាន​ភ្ញៀវ ឬ​មិនមាន​ភ្ញៀវ ត្រូវតែ​ធ្វើឯកសារ ចំណាយ​អោយអស់ ទឹកប្រាក់​ផងដែរ​។ នៅ​ខែមករា  ឆ្នាំ​២០១៤ ក្រសួង​ពាណិ​ជ្ជ​កម្ម បាន​យកចិត្តទុកដាក់ ដល់​មន្ត្រីរាជការ​ក្រោម​ឱវាទ បានផ្តល់​ប្រាក់ឧបត្ថម្ភ លើកទឹកចិត្ត​ប្រចាំខែ តាម​ឋានានុក្រម តែ​គួរ​ឲ្យ​អនិច្ចារ លោកស្រី​និង​ការិយាល័យ​រដ្ឋបាល ឃុបឃិត​គ្នា​កាត់​យក​អស់ សរុប​ចំនួន ២០០០០០០ រៀល មិនតែប៉ុណ្ណោះ ប្រាក់ខែ​កាត់​ចំនួន ៣០០០​រៀល ជា​រៀងរាល់ខែ ទើប​មន្ត្រី​ទាំងអស់​កើតរឿង​ក្តៅក្រហាយ​យ៉ាងខ្លាំង​។

​ចំពោះ​ការងារ ដែល​ទាក់ទង​ផលប្រយោជន៍ លោកស្រី​ប្រធាន គាត់​ទទួល​ធ្វើ​ម្នាក់ឯង ហើយ​មិន​គិតថា អង្គុយ​ធ្វើ​លើ​ម៉ោង យប់​ឬ​ថ្ងៃ​ឡើយ​។ ប្រភព​បាន​បញ្ជាក់​ថា មន្ត្រី​ទាំងអស់ បាន​សំណូមពរ​ឲ្យ​ថ្នាក់លើ ឬ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចុះ​ធ្វើ​អធិការកិច្ច នៅ​មន្ទីរ​ពាណិជ្ជកម្ម ខេត្តបាត់ដំបង ជាបន្ទាន់​ផង កុំ​ឲ្យ​លោកស្រី​ប្រធាន ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​។ ពាក់ព័ន្ធ​ករណីនេះ លោកស្រី ព្រំ វណ្ណា ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម ខេត្តបាត់ដំបង មិន​លើក​ទូរស័ព្ទ នៅពេល​អ្នកកាសែត ព្យា​យា​ម​សុំ​ការបំភ្លឺ​៕ ដោយ សុខ​ជា​

Wat 270416


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item